ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនភៀសសឹក​ដោយសារ​យោធា​ថៃ​ បើក​ការ​វាយប្រហារ​កើន​ដល់​ជិត ​៩​ម៉ឺន​គ្រួសារ​ ស្មើ​ប្រមាណ​៣០​ម៉ឺន​នាក់

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​ជនភៀសសឹក ដោយសារ​យោធា​ថៃ បាន​បើក​ការ​វាយប្រហារ​ឈ្លានពាន មក​លើ​កម្ពុជា ក្នុង​យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥ គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​ជនភៀសសឹក ដោយសារ​យោធា​ថៃ បាន​បើក​ការ​វាយប្រហារ​ឈ្លានពាន មក​លើ​កម្ពុជា ក្នុង​យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥ គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥ (​រវេ​លា​ម៉ោង​១៣:០០​នាទី​រសៀល​) ​ជិត​៩​ម៉ឺន​គ្រួសារ ស្មើ​ប្រមាណ​៣០​ម៉ឺន​នាក់ ​នេះ​បើ​តាម​ក្រសួងការពារជាតិ​ ។

ក្រសួង​ការពារ​បាន​លើក​ឡើង​ថា​ ជនភៀសសឹក​មាន​ ៖
១. ខេត្តឧត្តរមានជ័យ
ចំនួន​១១ ២៧៥​គ្រួសារ​ប្រមាណ​៣៨ ៤៨២​នាក់​។
២. ខេត្តព្រះវិហារ​ចំនួន​៧ ៦០០
គ្រួសារ​ប្រមាណ​២៥ ៧១៩​នាក់​។
៣. ខេត្តបន្ទាយមានជ័យ​ចំនួន
៣៩ ២៥៥​គ្រួសារ​ប្រមាណ
១៣៤ ៤៥៦​នាក់​។
៤. ខេត្តពោធិ៍សាត់​ចំនួន​៩០០
គ្រួសារ​ប្រមាណ​៣ ២២១
នាក់​។
៥. ខេត្តបាត់ដំបង​ចំនួន​៧ ៣៦៧
គ្រួសារ​ប្រមាណ​២៥ ២៥០
នាក់​។

៦. ខេត្តសៀមរាប​ចំនួន​២៣ ២៩០
គ្រួសារ​ប្រមាណ​៧៦ ០៨៥ ៨៥​នាក់

ក្រសួង​បាន​បញ្ជាក់​ថា​ជនភៀសសឹក សរុប​រួម ៨៩ ៦៨៧ គ្រួសារ ស្មើ​ប្រមាណ ៣០៣ ២១៣ នាក់​។

ដោយសារ​ទ​ង្វើ​ព្រៃផ្សៃ​របស់​យោធា​ថៃ​បា​ញើ​ប្រហា​លើ​លំនៅ​ឋាន​ជន​ស៊ី​វិល​ស្លូតត្រង់​ចាប់តាំងពី​ថ្ងៃ​ទី​៧ ធ្នូ​មក​បាន​ធ្វើ​ឲ្យ​ជន​ស៊ី​វិល​ស្លាប់​សរុប​ចំនួន ១១ នាក់​ក្នុង​នោះ​នៅ ខេត្តឧត្តរមានជ័យស្លាប់ ៤ នាក់ ,​ខេត្តព្រះវិហារ​ស្លាប់ ១ នាក់​, ខេត្តបន្ទាយមានជ័យ​ស្លាប់ ៦ នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ