ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនភៀស​សឹកនៅ​ខេត្តបន្ទាយមានជ័យ កើន​ដល់​ជាង​១១​ម៉ឺន​នាក់​ ខណៈអាជ្ញាធរកំពុង​ជួយ​សម្រប​សម្រួលការ​ស្នាក់​នៅ និង​ហូប​ចុច

14 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្តបន្ទាយមានជ័យ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥ បាន​កើ​ន​ដល់ ៣២ ៨០៤​គ្រួសារ ស្មើ​នឹង…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្តបន្ទាយមានជ័យ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥ បាន​កើ​ន​ដល់ ៣២ ៨០៤​គ្រួសារ ស្មើ​នឹង ១១២,៦៩៩​នាក់ (​ស្ត្រី ៥៨,០៤៧​នាក់​) និង​កុមារ​មាន​រហូត​ដល់ ៣៤,៤៩៣​នាក់ ដោយសារ​ការ​ឈ្លានពាន​របស់​យោធា​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា ចាប់តាំងពី​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២៥ កន្លង​មក​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឲ្យដឹងថា ជាក់ស្តែង​នៅ​ក្នុង​ជំរំ​ជនភៀសសឹកមួយស្ថិត​ភូមិ​ចម្ការ​តា​ដោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ដែល​បាន​ភៀស​សឹក ​មក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត និង​ពី​តាម​តំបន់​ជាប់​ព្រំដែន មាន​ជនភៀសសឹក​ចំនួន ១៥ ២៧០​នាក់ ក្នុង​មាន​កុមារ​រហូត​ដល់ ៥ ៥១១​នាក់​ ។

សូម​រំលឹក​ថា ថៃ​បាន​បើក​ការ​បាញ់ប្រហារ និង​ទម្លាក់​គ្រាប់បែក ដោយ​មិន​រើសមុខ មិន​រើស​ទីតាំង ដើម្បី​ឈ្លានពាន​បូរណភាព​ទឹកដី​កម្ពុជា ចាប់តាំងពី​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​បណ្តាល​ឱ្យ​ជន​ស៊ី​វិល​ស្លាប់ ១១​នាក់ និង​របួស ៥៩​នាក់ (​គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥) និង​ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​ជា​ច្រើន​កន្លែង ខណៈ​ដែល​កម្ពុជា​បាន​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន ការពារ​អធិបតេយ្យភាព​ជាតិ តបត​ទៅ​វិញ បន្ទាប់​ពី​អត់ធ្មត់​អស់​រយៈពេល​ជាង​២៤​ម៉ោង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ