ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួង​កា​ពារ​ជាតិ ​៖ ៦​ថ្ងៃ​ហើយ ​យោធា​ថៃ​បាន​បន្ត​រំលោភ​បទ​ឈប់​បាញ់​ និង​ឈ្លានពាន​កម្ពុជា​ ​បាញ់ប្រហា​ចូល​ក្នុងភូមិ​សាស្ត្រ​ជន​ស៊ី​វិល​

6 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​គិត​មក​ដល់​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥ គឺ​មាន​រយៈពេល​៦​ថ្ងៃ​ហើយ ​ដែល​យោធា​ថៃ​ បាន​ធ្វើការ​រំលោភ​បទ​ឈប់​បាញ់​ដោយ​បាន​រំលោភ​បំពាន​ដែន​អធិបតេយ្យ​កម្ពុជា និង​ធ្វើការ​បាញ់ប្រហារ​លើ​ភូមិសាស្ត្រ​ជន​ស៊ី​វិល​កម្ពុជា ​ហើយ​បណ្តាល​ឲ្យ​ជន​ស៊ី​វិល​ស្លាប់​ចំនួន​១១​នាក់…

រាជធានី​ភ្នំពេញ​ ៖ ​គិត​មក​ដល់​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥ គឺ​មាន​រយៈពេល​៦​ថ្ងៃ​ហើយ ​ដែល​យោធា​ថៃ​ បាន​ធ្វើការ​រំលោភ​បទ​ឈប់​បាញ់​ដោយ​បាន​រំលោភ​បំពាន​ដែន​អធិបតេយ្យ​កម្ពុជា និង​ធ្វើការ​បាញ់ប្រហារ​លើ​ភូមិសាស្ត្រ​ជន​ស៊ី​វិល​កម្ពុជា ​ហើយ​បណ្តាល​ឲ្យ​ជន​ស៊ី​វិល​ស្លាប់​ចំនួន​១១​នាក់ ​និង​រង​របួស​ជា​ច្រើន​នាក់ ​នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​ ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​រសៀល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥ លោក​ជំទាវ ម៉ា​លី សុជាតា អ្ន​កា​នាំំ​ពាក្យ​ក្រសួងការពារជាតិ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ៖ មក​ដល់​ពេល​នេះ​រយៈពេល៦​ថ្ងៃ ហើយ​ដែល​យោធា​ថៃ​ បាន​ធ្វើការ​រំលោភ​ដែន​អធិបតេយ្យភាព​កម្ពុជា​នៅ​ភូមិភាគ​ទី​៤ និង​ទី​៥ និង​បាន​រំលោភ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា-​ថៃ ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​២៦​ ខែកក្កដា ​ឆ្នាំ​២០២៥ ដោយ​បាន​ធ្វើ​សកម្មភាព ដោយ​ប្រដាប់អាវុធ ​ឈ្លា​នពាន​លើក​ដែន​បូរណភាព​ទឹកដី ចាប់តាំងពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១២​ធ្នូ​នេះ ។

លោក​ជំទាវ អ្នកនាំពាក្យ​ បាន​លើក​ឡើង​ថា​ ភាគី​ថៃ​ បាន​ធ្វើការ​បាញ់ប្រហារ​លើក​ស្ថានការណ៍​ជួរ​មុខ ​នៅ​សមរភូមិ ​ទិស​យោធភូមិ​ភាគ​ទី​៤ ភាគី​ថៃ​ បាន​បន្ត​បាញ់ប្រហារ​មក​លើ​កម្ពុជា គិត​ចាប់ពី​ម៉ោង ១៣:០០​នាទី ដល់​ម៉ោង ១៥:០០​នាទី ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥ ៖ ម៉ោង ១៣:២៧​នាទី យោធា​ថៃ ​បាន​ប្រើប្រាស់​យន្តហោះ​ទម្លាក់​គ្រាប់​នៅ​ភូមិសាស្ត្រ​វាល​ឥន្ទ្រី​។ ចំពោះ​ស្ថានការណ៍ នៅ​ក្នុងភូមិ​សាស្ត្រ​ផ្សេង​ទៀត​មាន​សភាព​ស្ងប់ស្ងាត់​។ និងស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិ ស​យោធភូមិ​ភាគ​ទី​៥ ភាគី​ថៃ​ បាន​បន្ត​បាញ់ប្រហារ​មក​លើកម្ពុជា​៖ គិត​ចាប់ពី​ម៉ោង ១៣:០០​នាទី​ព្រឹក ដល់​ម៉ោង ១៥:០០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥ – ម៉ោង ១៣:២៧​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ជ្រុំ​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។ ម៉ោង ១៣:៤៥​នាទី យោធា​ថៃ​បាញ់​ផ្សែង​ពុល​នៅ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។ ម៉ោង ១៣:៥៨​នាទី កម្លាំង​ថ្មើរជើង​របស់​យោធា​ថៃ​ អម​ដោយ​រថក្រោះ​ បាន​រុលចូល​ភូមិសាស្ត្រ​បឹងត្រកួន​។ – ម៉ោង ១៤:១៩​នាទី យោធា​ថៃ​ បាន​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះក្តាប់​សភាពការណ៍​ខាងក្រោយ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។ ចំពោះ​ស្ថានការណ៍​នៅ​ក្នុង​ភូមិសាស្ត្រ​ផ្សេង​ទៀត​មាន​សភាព​ស្ងប់ស្ងាត់​ ។

លោក​ជំទាវ ​បាន​លើក​ឡើង​ថា ​ជា​ការ​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥ សកម្មភាព​ដ៏​កំរោល​របស់​យោធា​ថៃ​នេះ​ ជា​ការបើក​ការ​បាញ់ប្រហារ​ដោយ​មិន​រើស​គោលដៅ បាញ់​ចូល​ទីប្រជុំជន​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​ស៊ី​វិល​រស់នៅ ពិសេស​ជា​សាលារៀន​របស់​កុមារ និង​បាន​បាញ់​បំផ្លាញ​ប្រាសាទ​តា​ក្របី​, ប្រាសាទព្រះវិហារ​ជាទីសក្ការៈរបស់​កម្ពុជា និង​បេតិកភណ្ឌ​របស់​មនុស្សជាតិ​។ ទ​ង្វើ​ដ៏​សាហាវ​នេះ​បង្ហាញ​ពី​ភាព​អ​សីលធម៌​ ដែលបង្ហាញ​ពី​ការ​ប្រមាថ​មាក់ងាយ​ដល់​វប្បធម៌ អរិយធម៌ និង​ទី​សក្ការៈ ​ដែល​ជា​មរតក មនុស្សជាតិ​ជា ពិសេស មរតក​វប្បធម៌ ​ដែល​ដូនតា​ខ្មែរ ​បាន​កសាង​បន្សល់​ទុក​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ