ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ម្នាក់​កំពុង​លេង​ទឹក​ស្ទុះ​រត់​ឆ្លងថ្នល់​ត្រូវ​គោ​យន្ត​កែ​ច្នៃ​បុក​ស្លា.ប់​ភ្លាម​ៗ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយ​គោ​យន្ត​កែ​ច្នៃ​បុក​ក្មេង​ស្រី​ម្នាក់​ស្លាប់​ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កា​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​គរ ឃុំ​ចំណារ​លើ ស្រុក​ស្ទោង…

ខេត្តកំពង់ធំ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយ​គោ​យន្ត​កែ​ច្នៃ​បុក​ក្មេង​ស្រី​ម្នាក់​ស្លាប់​ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កា​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​គរ ឃុំ​ចំណារ​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

តាម​ប្រភព​ពី​លោក​វរសេនីយ៍ត្រី តាន់ ឆេ​ង នឿ​ន អធិការរង​នគរបាល​ស្រុក​ស្ទោង​ទទួល​ផ្នែក​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​ប្រាប់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​គោ​យន្ដ​កែ​ច្នៃ​បុក​អ្នក​ថ្មើរជើង​រត់​ឆ្លងកាត់​ផ្លូវ​បណ្ដាល​ឱ្យ​ស្លាប់​ក្មេង​ស្រី​ម្នាក់​ឈ្មោះ គន ស្រី​ពេជ្រ អាយុ​៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​(​ស្លាប់​នៅ​កន្លែង​កើតហេតុ​) ។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​កន្លែង​កើតហេតុ​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ក្មេង​ៗ​មួយ​ក្រុម​ជាមួយ និង​កុមារី​រង​គ្រោះ​កំពុង​តែ​លេង​ទឹក​នៅ​ក្បែរ​នឹង​ចិញ្ចើមថ្នល់​សុខ​ៗ​ស្រាប់តែ​នាង​រត់​ឆ្លងកាត់​ថ្នល់​ភ្លាម​ៗ គាប់​ជួន​គោ​យន្ត​កែ​ច្នៃ​មក​ដល់​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក និង​កិន​ពីលើ​កុមារី​ចំ​ចង្កេះ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ឃើញ​ដូច្នោះ អ្នកបើកបរ​គោ​យន្ដ​កែ​ច្នៃ​បើកបរ​ដោយ​ឈ្មោះ ជៀក កឿ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ក៏​បាន​ចុះ​រត់គេច​ខ្លួន​បាត់ ។

លោក​អធិការរង​បញ្ជាក់​ថា មូលហេតុ​បឋម​នៃ​ករណី​គ្រោះ​ខាងលើ​បង្ក​ឡើង​ដោយ​អ្នក​ថ្មើរជើង​រត់​ឆ្លងកាត់​ផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ សព​កុមារី​រង​គ្រោះ​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​បករ​ពៃ​ណី ចំណែក​គោ​យន្ត​យក​មក​រក្សា​ទុក​ដើម្បី​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ