ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​បបួល​គ្នា​លេង​គប់​វង់​ដាក់​លុយ​ដើម្បី​ទិញ​ស្រា​ផឹក

7 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ ជម្លោះ​ពាក្យ​សំដី​រវាង​ប្អូនថ្លៃ​និង​បងថ្លៃ រហូត​ដល់​តឹងសរសៃក ព្រោះតែ​លេង​គប់​មិន​ដាក់​លុយ ប្អូនថ្លៃ​បាន​យក​កាំបិត​ផ្គាក់​មក​កាប់​ប្រហារ​បងថ្លៃ​ត្រូវ​២​កាំបិត បណ្តាល​ឲ្យ​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ខេត្ត ។ ហេតុ​ការ​ណ៍​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ឧសភា…

ខេត្តកំពង់ចាម​៖ ជម្លោះ​ពាក្យ​សំដី​រវាង​ប្អូនថ្លៃ​និង​បងថ្លៃ រហូត​ដល់​តឹងសរសៃក ព្រោះតែ​លេង​គប់​មិន​ដាក់​លុយ ប្អូនថ្លៃ​បាន​យក​កាំបិត​ផ្គាក់​មក​កាប់​ប្រហារ​បងថ្លៃ​ត្រូវ​២​កាំបិត បណ្តាល​ឲ្យ​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ខេត្ត ។ ហេតុ​ការ​ណ៍​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ឧសភា ២០១៨ នៅ​ភូមិ​ក្តី​បឹង ឃុំ​វិ​ហរ​ធំ ស្រុក​កំពង់សៀម ។

លោក​វរ​សេនី​យ៏​ត្រី ពេជ្រ គឹ​ម​ស៊ា អធិការរង​នគរបាល​ស្រុក​កំពង់សៀម ទទួល​ផែន​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា នៅ​ពេល​មុន​កើតហេតុ បុរស​រង​គ្រោះជា​បងថ្លៃ​ឈ្មោះ ម៉េ​ត វ៉ាង អាយុ​៣២​ឆ្នាំ បាន​នាំ​គ្នា​ផឹកស៊ី​មាន​គ្នា​ជា​ច្រើន​នាក់ ក្នុង​នោះ​ក៏​មាន​ប្អូនថ្លៃ​ឈ្មោះ អឿ​ន សៅ អាយុ​២៧​ឆ្នាំ បាន​ផឹក​ជាមួយ​ដែរ ដោយ​ផឹក​រហូត​ដល់​ស្រវឹង​ធ្លាក់​ភ្នែក​រៀង​ៗ​ខ្លួន ក៏​បបួល​គ្នា​លេង​គប់​វង់​ដាក់​លុយ​ដើម្បី​ទិញ​ស្រា​ផឹក ។

លោក​អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​បន្ត​ថា ក្នុង​ពេល​ដែល​លេង​គប់​វង់​ដាក់​លុយ​នោះ​មាន​គ្នា​ច្រើន​នាក់​ចូល​លេង ពេល​នោះ​ក៏​មានការ​ឈ្លោះប្រកែក​គ្នា​តឹងសរសៃក​រៀង​ៗ​ខ្លួន ដោយ​ចោទ​ថា ប្អូនថ្លៃ​លេង​មិន​ដាក់​លុយ បាន​ធ្វើ​បុរស​ជា​ប្អូនថ្លៃ​ខឹងសម្បា​បាន​ស្ទុះ​ទៅ​យក​កាំបិត​ផ្គាក់​មក​កាប់​ប្រហារ​លើ​បងថ្លៃ​ត្រូវ​ចំនួន​២​កាំបិត​ចំ​ស្លាបប្រចៀវ​ខាងឆ្វេង​១​កន្លែង និង​ចំ​កែងដៃ​ឆ្វេង​១​កន្លែង​ទៀត បណ្តាល​ឲ្យ​រង​របួសធ្ងន់ ភ្លាម​ៗ​នោះ​ប្អូនថ្លៃ​បាន​រត់គេច​ខ្លួន​បាត់ ។​ ចំណែក​បុរស​ជា​បងថ្លៃ​ដែល​រងរបួសធ្ងន់​ ត្រូវ​បាន​សាច់ញាតិ​ដឹក​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​។

លោក​វរ​សេនី​យ៍​​ត្រី ពេជ្រ គឹ​ម​ស៊ា អធិការ​ង​នគរបាល​ស្រុក​កំពង់សៀម​បញ្ជាក់​ថា បន្ទាប់​ពី​មាន​ករណី
នេះ​កើតឡើង​ លោក​អធិការ​នគរបាល​ស្រុក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ស្រុក​និង​ប៉ុ​ស្តិ៍​រដ្ឋបាល​វិហារ​ធំ
ចុះ​ទៅ​ស្រាវជ្រាវ ហើយ​សមត្ថកិច្ច​បាន​សាកសួរ​ជន​រង​គ្រោះ​ដល់​មន្ទីរពេទ្យ​ខេត្ត​ ។ ក្នុង​ពេល​ដែល​សួរនាំ ជន​រង​គ្រោះ​ក៏​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា «​ប្រសិនបើ​កាប់​ត្រូវ​បងថ្លៃ​២​កាំបិត ហើយ​​ជួយ​ដឹក​បញ្ជូន​មក​
សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​ម៉្លេះ​​មិន​ខឹង​» ។

ទោះបីជា​ជន​​រង​គ្រោះ​មិន​បាន​ប្តឹង​យ៉ាងណា​ក្តី​ ក៏​បុរសជា​ប្អូនថ្លៃ​ជាប់​បណ្តឹងអាជ្ញា ​ដូច្នេះត្រូវ​តែ​តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ