ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់​ពេល​នេះ​មិន​ទាន់​រក​សាច់ញាតិ​ឃើញនៅឡើយ​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​បើក​ទៅ​បុក​ម៉ូតូ​ឌ្រី​ម​សង់​សេ​១២៥ ដែល​បើក​មក​បញ្ច្រាសទិស​គ្នា ហើយ​រថយន្ត​បែន​ដឹក​ដី​បាន​កិន​បុរស​ម្នាក់​ដែល​ជា​អ្នកបើកបរ​ម៉ូតូ បណ្តាល​ឱ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ព្រៃខ្លា…

ខេត្តព្រៃវែង ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​បើក​ទៅ​បុក​ម៉ូតូ​ឌ្រី​ម​សង់​សេ​១២៥ ដែល​បើក​មក​បញ្ច្រាសទិស​គ្នា ហើយ​រថយន្ត​បែន​ដឹក​ដី​បាន​កិន​បុរស​ម្នាក់​ដែល​ជា​អ្នកបើកបរ​ម៉ូតូ បណ្តាល​ឱ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។

បុរស​ម្នាក់​ដែល​ជា​ជន​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ចំណែក​ម៉ូតូ​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ាក​ឌ្រី​ម​សង់ សេ​១២៥ ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CN-៣៨១៣ ។ ចំណែក​អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី ក្រោយ​កើតហេតុ បាន​រត់គេច​ខ្លួន​បាត់ ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​សឹ​ង្ហ ។ ពេល​នេះ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​លើកមក​ដាក់​នៅ​ក្បែ​កន្លែង​កើតហេតុ រង់ចាំ​ក្រែង​មាន​អ្នក​ស្គាល់​ទាក់ទង​ប្រាប់​ទៅ​ក្រុម​គ្រូ​សារ​ឱ្យមក​ទទួលយក​សព ប៉ុន្តែ​បើ​ដល់​ថ្ងៃត្រង់​ហើយ នៅ​តែ​គ្មាន​អ្នក​ស្គាល់ ឬ​មក​ទទួលយក​សព​ទេ​នោះ សមត្ថកិច្ច​នឹង​ដឹក​យក​សព​ទៅ​រក្សា​ទុក​នៅ​វត្ត​តាជី​ធំ ដូច្នេះ​បងប្អូន ឬ​សាច់ញាតិ​អាច​ទៅ​ទទួលយក​នៅ​វត្ត​នោះ​បាន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ