ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ាស់! មាន​ការ​​វិធីសាស្ត្រទាក់ទង​រក​ស្រី​ស្នេហ៍ទៀត

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​ផ្សាយ​ថា ក្នុង​រយៈពេល​២-៣​ឆ្នាំ​កន្លង​មក​មាន​បុរស​​ជនជាតិ​ចិន​ជា​ច្រើន​នាក់​បាន​ចូល​រៀន​ពី​វិធីសាស្ត្រ​ទាក់ទង និង​ដើរ​កម្សាន្ត​ជាមួយ​គូស្នេហ៍​ដើម្បី​បង្កើត​ទំនុកចិត្ត រួម​ទាំង​ជួយ​ឲ្យ​បុរស​នៅ​លីវ​អាច​មានគូស្រករ ខណៈ​ពេល​អត្រា​នៃ​ការ​រៀប​ការ​របស់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ចិន​បាន​ថយ​ចុះ ។ សម្រាប់​ពាក្យ​«Shengnan» ប្រែ​ថា «​បុរស​សំណល់​»​សំដៅលើ​បុរស​រក​គូ​មិន​បាន…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​ផ្សាយ​ថា ក្នុង​រយៈពេល​២-៣​ឆ្នាំ​កន្លង​មក​មាន​បុរស​​ជនជាតិ​ចិន​ជា​ច្រើន​នាក់​បាន​ចូល​រៀន​ពី​វិធីសាស្ត្រ​ទាក់ទង និង​ដើរ​កម្សាន្ត​ជាមួយ​គូស្នេហ៍​ដើម្បី​បង្កើត​ទំនុកចិត្ត រួម​ទាំង​ជួយ​ឲ្យ​បុរស​នៅ​លីវ​អាច​មានគូស្រករ ខណៈ​ពេល​អត្រា​នៃ​ការ​រៀប​ការ​របស់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ចិន​បាន​ថយ​ចុះ ។

សម្រាប់​ពាក្យ​«Shengnan» ប្រែ​ថា «​បុរស​សំណល់​»​សំដៅលើ​បុរស​រក​គូ​មិន​បាន ដោយ​សារ​គោលនយោបាយ​មានកូន​តែ​មួយ​ដែល​ធ្លាប់​ប្រើ​ក្នុង​ការ​គ្រប់គ្រង​ចំនួន​ពលរដ្ឋ​នា​ពេល​​កន្លង​មក ធ្វើ​ឲ្យ​មាន​គម្លាត​ឆ្ងាយ គឺ​បុរស​ច្រើន​ជាង​ស្ត្រី ។ កាលពី​២-៣​ឆ្នាំ​មកនេះ​សាលារៀន​មុខ​វិជ្ជា​ដើរ​កម្សាន្ត និង​ទាក់ទង​នារី​ធ្វើ​ជា​គូស្នេហ៍​បាន​រីក​ដុះដាល​នៅ​ក្នុង​ទីក្រុង ធំ​ៗ​ជា​ច្រើន​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ក្នុង​ការ​រក​គូស្រករ ។

រូបមន្ត​នៃ​ការ​ដើរ​កម្សាន្ត​មាន​បង្រៀន​ពី​វិធីសាស្ត្រ​សុំ​លេខ​ទូរស័ព្ទ រួម​ទាំង​ការ​សម្រប​ខ្លួន​ឲ្យ​ស្រប​នៅ​ក្នុង​សង្គម និង​បង្កើត​ការ​ពេញចិត្ត​ដល់​នារី ។ ក្នុង​មួយ​វគ្គ​ត្រូវ​បង់​៣០​ដុល្លារ ហើយ​បើ​ចង់​រៀន​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​មួយ​ទល់​ជាមួយ​គ្រូ​ត្រូវ​ចំណាយ​ខ្ពស់​ដល់​ទៅ​៤.៥០០​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ