រាជធានីភ្នំពេញ ៖ បុរសម្នាក់បើកបររថយន្តស្ទូចមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនបានបែកកង់ខាងមុខ
បណ្តាលឲ្យរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបាក់អស់ចំនួន៣កង់ រីឯរថយន្តបង្កដាច់ឡេកង់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចក្បែរខាងជើងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្តោយផ្លូវ២៨៩កែងនឹងផ្លូវ៥១៦ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣C-៩៨៦៨ ជាប្រភេទរថយន្តស្ទូចធុនធំ ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង និងបើកក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កក៏បានបែកកង់ខាងមុខចំហៀងឆ្វេងធ្វើឲ្យរថយន្តរេចង្កូតទៅខាងឆ្វេងជ្រុលទៅនិងបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់ចំនួនបីកង់ ចំណែករថយន្តបង្ករងការខូចខាតបែកកាង និងដាច់កាឡេកង់ខាងមុខចំហៀងខាងឆ្វេងទៅមុខលេងរួច ភ្លាមៗនោះអ្នកបើកបររថយន្តបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុករថយន្តបង្កនៅនិងកន្លែងកើតហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ