ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​គជ​ប​ចាប់លេខ​រៀង​គណបក្ស​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា បាន​ប្រារព្ធ​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ។ ពិធី​ចាប់លេខ​រៀង​គណបក្ស​នយោបាយ​ក្រោម​ការ​និមន្ត​ក្រោម​អធិបតីភាព​សម្តេច​សង្ឃរាជ​ទាំង​២​គណៈ…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា បាន​ប្រារព្ធ​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ។ ពិធី​ចាប់លេខ​រៀង​គណបក្ស​នយោបាយ​ក្រោម​ការ​និមន្ត​ក្រោម​អធិបតីភាព​សម្តេច​សង្ឃរាជ​ទាំង​២​គណៈ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា ការ​ចាប់លេខ​រៀង​គណបក្ស​នយោបាយ​នេះ​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ទទួលស្គាល់​ជា​ផ្លូវការ ចុះបញ្ជី​គណបក្ស​នយោបាយ​ចំនួន​២០​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។

គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា ការ​ចាប់លេខ​រៀង​គណបក្ស​នយោបាយ​នេះ​ធ្វើ​ឡើង​ដោយ​យោង​តាម​ប្រការ​៤.១៦​នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ។ ការ​ចាប់​លេង​នេះ​ទៀត និង​ប្រព្រឹត្តិ វេលា​ម៉ោង​៨​និង​៣០​នាទី​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។ ប្រភព​បាន​បញ្ជាក់​ថា «​ការ​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​នៅ​លើក​សន្លឹក​ឆ្នោត ដោយ​ក្រោម​ព្រះ​វត្តមាន​សម្តេចព្រះសង្ឃរាជ​ទាំង​២​គណៈ ។ ហើយ​លោក​ប្រធាន គ​.​ជ​.​ប លោក​ស៊ិ​ក ប៊ុ​ន​ហុ​ក​នឹង​ថ្លែង​បើក​កិច្ច​ពិធី​នេះ​» ។

សូម​ជម្រាប​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ មាន​គណបក្ស​ន​យោ​យ​បាយ​ចំនួន​២០ បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​ប្រកួតប្រជែង​សន្លឹក​ឆ្នោត ។

គណបក្ស​ទាំងនោះ​ត្រៀម​ខ្លឹមសារ​គោលនយោបាយ ដើម្បី​បង្ហាញ​ជូន​ម្ចាស់​ឆ្នោត​រួច​ហើយ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​បង្ហាញ​ក្តី​សង្ឃឹម​ក្នុង​ការ​ឈ្នះ​ឆ្នោត​អាណត្តិ​ទី​៦ ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​បន្ត​ទៀត ។ ការ​សម្តែង​ក្តី​សង្ឃឹម​នេះ ខណៈ​ដៃគូរ​ប្រកួត គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​កាលពី​ចុងឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ