ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបថត​មួយ​សន្លឹក​ធ្វើ​ឱ្យ​វង្វេង​គ្រប់​គ្នា​មិនដឹង​នរណា​ជា​នរណា

5 ឆ្នាំ មុន

កា​ណា​ដា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​ម្នាក់ ដែល​មាន​អាយុ​៤០​ឆ្នាំ បាន​ធ្វើ​ឲ្យ​មហាជន​លើ​បណ្តាញ​សង្គម​វង្វេង​មិនដឹង​ពី​អាយុ​របស់​ខ្លួន​។ នាង​បាន​បង្ហោះ​រូបថត​ជាមួយនឹង​កូនស្រី​ពីរ​នាក់​របស់​ខ្លួន​ទៅ​លើ…

កា​ណា​ដា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​ម្នាក់ ដែល​មាន​អាយុ​៤០​ឆ្នាំ បាន​ធ្វើ​ឲ្យ​មហាជន​លើ​បណ្តាញ​សង្គម​វង្វេង​មិនដឹង​ពី​អាយុ​របស់​ខ្លួន​។ នាង​បាន​បង្ហោះ​រូបថត​ជាមួយនឹង​កូនស្រី​ពីរ​នាក់​របស់​ខ្លួន​ទៅ​លើ Instagram​។ គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​រូប​នោះ ដោយសារ​តែ​មិនដឹង​នរណា​ជា​ម្តាយ នរណា​​ជា​កូន​។

Kienya Booker ដែល​រស់នៅ​ខេត្ត Nova Scotia ប្រទេស​កា​ណា​ដា បាន​បង្ហោះ​រូប​កូន​ស្រី​របស់​នាង​ពីរ​នាក់ ដែល​មាន K’Lienya អាយុ​១៨​ឆ្នាំ និង Kolieya អាយុ​១៦​ឆ្នាំ​។ នៅ​ក្នុង​រូប​នោះ នាង​បាន​ភ្ជាប់​រូប​កាលពី​កូនស្រី​នាង​នៅ​តូច​មួយ​សន្លឹក និង​រូប​នា​ពេល​បច្ចុ​ប្បន្ន​មួយ​សន្លឹក​។ គ្រាន់តែ​បង្ហោះ​ទៅ​ភ្លាម គ្រប់​គ្នា​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​នាង​ក្មេង​ម្ល៉េះ ដែល​ដល់​ថ្នាក់​មើល​មិនដឹង​ថា​ជា​ម្តាយ​របស់​ក្មេង​ស្រី​ទាំង​ពីរ​។

មាន​អ្នកខ្លះ​បាន Comment ថា មក​ពី​នាង​រៀប​ការ​នៅ​អាយុ​ក្មេង​។ តែ​នេះ​មិនមែន​ជា​ហេតុផល​នោះ​ទេ ព្រោះថា មាន​មនុស្ស​ជា​ច្រើន​ដែល​រៀប​ការ​ពី​នៅ​ក្មេង​ហើយ នៅ​តែ​មានមុខ​ចាស់​ជាង​កូន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ