ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ​គ្រឿងញៀ.ន​​ជាង​១​តោន​មិនចេះតិច

5 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ​៖ ​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​រាយការណ៍​នា​ថ្ងៃ​ទី​២៨ ​ឧសភា​ ថា ​បាន​ចាប់​រឹប​អូស​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​យ៉ាងច្រើន​ដល់​ជិត​1,2​តោន ដែល​មាន​តម្លៃ​៧១​លាន​រី​ន​ហ្គី​ត ​ប្រមាណ​ជា​១៥​លាន​អឺ​រ៉ូ ដែល​ដាក់​ក្នុង​កញ្ចប់​តែ​ទាំងឡាយ​មក​ពី​មី​យ៉ា​ន់​ម៉ា​។​ ហើយ​មនុស្ស​៦​នាក់​បាន​ត្រូវ​ចាប់ខ្លួន​។…

ប្រទេស​ម៉ា​ឡេ​ស៊ី ​៖ ​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​រាយការណ៍​នា​ថ្ងៃ​ទី​២៨ ​ឧសភា​ ថា ​បាន​ចាប់​រឹប​អូស​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​យ៉ាងច្រើន​ដល់​ជិត​1,2​តោន ដែល​មាន​តម្លៃ​៧១​លាន​រី​ន​ហ្គី​ត ​ប្រមាណ​ជា​១៥​លាន​អឺ​រ៉ូ ដែល​ដាក់​ក្នុង​កញ្ចប់​តែ​ទាំងឡាយ​មក​ពី​មី​យ៉ា​ន់​ម៉ា​។​ ហើយ​មនុស្ស​៦​នាក់​បាន​ត្រូវ​ចាប់ខ្លួន​។

អគ្គនាយក​គយ​ម៉ា​ឡេ​ស៊ី​លោក SUBROMANIAN THOLASY​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​​ថា គ្រឿងញៀន​ទាំងនេះ​ស្ថិត​ក្នុង​កុងតឺន័រ​មួយ​មក​ពី​ទីក្រុង​រ៉​ង់​ហ្គូ​ន ​អតីត​រដ្ឋធានី​មី​យ៉ា​ន់​ម៉ា ដែល​ដឹក​មក​ដល់​កំពង់​ផែ PORT KLANG​ ស្ថិត​នៅ​ជិត​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​។​

នេះ​ជា​ការ​ចាប់​បាន​គ្រឿងញៀន​យ៉ាងច្រើន​បំផុត​នៃ​ប្រវត្តិសាស្ត្រ​របស់​យើង បើ​គិត​ពី​តម្លៃ​ និង​ទម្ងន់​។ ​ទំនិញ​ដែល​ចាប់​បាន​កាលពី​ថ្ងៃ​ទី​២២​ ឧសភា​នោះ ត្រូវ​បាន​ចុះ​ការ​ប្រកាស​​ថា​ ជា​ផលិតផល​ស្បៀង​មក​ឲ្យ​ក្រុមហ៊ុន ពាណិជ្ជកម្ម​ម៉ា​ឡេ​ស៊ីមួយ​មាន​មូល​ដ្ឋាន​​នៅ​ជាយក្រុង​គូ​ឡា​ឡា​ពួរ​។ ​គ្រឿងញៀន​ទាំងនេះ​ដាក់​ក្នុង​កញ្ចប់​តែ​ពណ៌​លឿង​មាស​ទាំងឡាយ​ត្រូវ​បាន​បង្ហាញ​ដល់​បណ្ដា​អ្នកកាសែត នៅ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​របស់​គយ ឯ​នី​ឡៃ​ ជិត​ក្រុង​គូ​ឡា​ឡាំ​ពួរ​ ចំណែក​​ជនជាតិ​មី​យ៉ា​ន់​ម៉ា​៣​នាក់ ​និង​ជនជាតិ​ម៉ា​ឡេ​ស៊ី​៣​នាក់ ត្រូវ​ចាប់ខ្លួន​។

ការ​រត់ពន្ធ​មេ​តំ​ហ្វេ​តា​មីន​នៅ​អា​ស៊ី​អាគ្នេយ៍​មានការ​កើនឡើង​ខ្លាំង​ ជាពិសេស​មក​ពី​មី​យ៉ាន់​ម៉ា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ