ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដំរីព្រៃ​ចុះប្រេង​ដេញ​ជាន់​មនុស្សស្លា.ប់ ខណៈ​លេង​ទឹក

5 ឆ្នាំ មុន

សារព័ត៌មាន​របស់​ឥណ្ឌា​ផ្សាយ​ថា បុរស​ម្នាក់​នៅ​រដ្ឋ​ចា​រ៉ា​ខាន ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​បាន​ចុះ​លេង​ទឹក​នៅ​ក្នុង​ទន្លេ​មួយ​ ស្រាប់​តែ​ត្រូវ​ដំរីព្រៃ​ចុះប្រេង​ដេញ​ជាន់​ស្លាប់​បាត់បង់​ជីវិត​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។ បុរស​រង​គ្រោះ​កំពុង​លេង​ក្នុង​ទឹកទន្លេ​ជាមួយ​មនុស្ស​ម្នា​ជា​ច្រើន​នាក់​ទៀត​ ស្រាប់តែ​មាន​ដំរីព្រៃ​មួយ​ហ្វូង​ចុះ​ផឹកទឹក រួម​ជាមួយ​កូន​ដំរី​ផង​ដែរ ។ បុរស​នោះ​មិន​ចាប់អារម្មណ៍​ក៏​ងូត​ទឹក​បន្ត…

សារព័ត៌មាន​របស់​ឥណ្ឌា​ផ្សាយ​ថា បុរស​ម្នាក់​នៅ​រដ្ឋ​ចា​រ៉ា​ខាន ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​បាន​ចុះ​លេង​ទឹក​នៅ​ក្នុង​ទន្លេ​មួយ​ ស្រាប់​តែ​ត្រូវ​ដំរីព្រៃ​ចុះប្រេង​ដេញ​ជាន់​ស្លាប់​បាត់បង់​ជីវិត​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

បុរស​រង​គ្រោះ​កំពុង​លេង​ក្នុង​ទឹកទន្លេ​ជាមួយ​មនុស្ស​ម្នា​ជា​ច្រើន​នាក់​ទៀត​ ស្រាប់តែ​មាន​ដំរីព្រៃ​មួយ​ហ្វូង​ចុះ​ផឹកទឹក រួម​ជាមួយ​កូន​ដំរី​ផង​ដែរ ។ បុរស​នោះ​មិន​ចាប់អារម្មណ៍​ក៏​ងូត​ទឹក​បន្ត ហើយ​​ដំរី​ឈ្មោល​មួយ​ក្បាល​ឃើញ​​ថា ​គេ​គំរាមកំហែង​កូន​របស់​វា ស្រាប់តែ​វា​ក៏​ស្ទុះ​រត់​សំដៅ​ទៅ​វាយប្រហារ ។ ឃើញ​ដូច្នេះ​បុរស​រូប​នោះ​ក៏​រត់ឡើង​លើ​ច្រាំង និង​មាន​មនុស្ស​មួយ​ចំនួន​ចូល​ជួយ ប៉ុន្តែ​ពេល​គេ​ដួល ហើយ​ដំរី​រត់​ចូល ចំណែក​ឯអ្នកស្រុក​នាំ​គ្នា​រត់​យករួចខ្លួន ។ ដំរី​នោះ​ក៏​បាន​ជាន់​បុរស​នោះ​តែ​ម្ដង ។ ភ្លាម​នោះ​អ្នកស្រុក​បាន​យក​ដុំ​ថ្ម​គប់​ដុំ​ដំរី ប៉ុន្តែ​វា​នៅ​តែ​ធ្វើជាន់​បន្ត​ បណ្ដាល​ឲ្យ​បុរស​នោះ​ស្លាប់​បាត់បង់​ជីវិត ។

អ្នកជំនាញ​ផ្នែក​សត្វព្រៃ​បញ្ជាក់​ថា ​ដំរី​ជា​សត្វ​ស្លូត ប៉ុន្តែ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ រមែង​កើត​មាន​ទំនាស់​រវាង​ដំរីព្រៃ និង​មនុស្ស ។ ដំរី​នៅ​តែ​មានការ​ចង​ចាំ​ពី​ហេតុ​ការណ៍​​ដែល​ហ្វូង​របស់​វា​ត្រូវ​មនុស្ស​ធ្វើបាប ដូច្នេះ​ហើយ​នៅ​ពេល​ជួប​មនុស្ស​ពួក​វា​ក៏​សង​សឹក​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ