ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាស​សម្រេច​បាន​កិច្ចព្រមព្រៀង​មាន​តែ​40%​ប៉ុណ្ណោះ

5 ឆ្នាំ មុន

ទីក្រុង​ម៉ិ​ក​ស៊ី​កូ ៖ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក លោក Ildefonso Guajardo បាន​និយាយ​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ថា មានឱកាស​តែ​៤០%​ប៉ុណ្ណោះ​សម្រាប់​បញ្ចប់​ការ​ចរចា​ជា​ថ្មី​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង…

ទីក្រុង​ម៉ិ​ក​ស៊ី​កូ ៖ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក លោក Ildefonso Guajardo បាន​និយាយ​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ថា មានឱកាស​តែ​៤០%​ប៉ុណ្ណោះ​សម្រាប់​បញ្ចប់​ការ​ចរចា​ជា​ថ្មី​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង (NAFTA) មុន​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​១ ខែកក្កដា ។

សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា បាន​ជាប់​គាំង​ក្នុង​ការ​ចរចា​កិច្ចព្រមព្រៀង​នេះ​អស់​រយៈពេល​៩​ខែ​មក​ហើយ ។ ការ​ចរចា​ជួប​ការ​រាំងស្ទះ ព្រោះតែ​សហរដ្ឋអាមេរិក​ទាមទារ​ឲ្យ​ដាក់​លក្ខខណ្ឌ​តឹងរ៉ឹង​ជាង​មុន​លើ​គ្រឿង​យានយន្ត​ដែល​ផលិត​ក្នុង​តំបន់ ។

លោក Guajardo បន្ត​ថា អ្នក​ចរចា​តំណាង​សហរដ្ឋអាមេរិក​ត្រូវ​តែ​បង្ហាញ​ពី​ភាព​បត់បែន ទើប​ការ​ចរចា​កិច្ចព្រមព្រៀង​នេះ​អាច​ដំណើរការ​ទៅ​មុខ​បាន ។ លោក​ថា ៖« ខ្ញុំ​គិត​ថា មានឱកាស​តែ​៤០%​ប៉ុណ្ណោះ ដែល​កិច្ចព្រមព្រៀង​នេះ​អាច​សម្រេច​បាន​នៅ​មុន​ថ្ងៃ​ទី​១ ខែកក្កដា ខាង​មុខ » ។

លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ ចង់​កែទម្រង់​ច្បាប់​យានយន្ត ដើម្បី​បង្កើត​ការងារ​ផ្នែក​ផលិតកម្ម​បន្ថែម​នៅ​សហរដ្ឋអាមេរិក​។ លោក​ចោទប្រកាន់​ថា ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​ធ្វើ​ឲ្យ​បាត់បង់​ការងារ​នៅ​សហរដ្ឋអាមេរិក ។

លោក Guajardo បន្ថែម​ថា វា​ពិតជា​សំខាន់​ណាស់​ដើម្បី​សម្រេច​កិច្ចព្រមព្រៀង NAFTA ថ្មី​ឲ្យ​បាន​លឿន ប៉ុន្តែ​មិនមែន​ត្រូវ​បោះបង់​ចោល​គុណភាព​ទេ ។

ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​ស្នើ​ឲ្យ​មានការ​ដាក់​លក្ខខណ្ឌ​៧០% លើ​គ្រឿង​រថយន្ត​ដែល​ផលិត​នៅ​អា​មេ​រិ​ក​ខាងជើង គឺ​ទាប​ជាង​សហរដ្ឋ​មេ​រិ​ក​ដែល​ទាមទារ​រហូត​ដល់​៧៥% ។

យោង​តាម​ប្រភព​ពី​ផ្នែក​ឧស្សាហកម្ម​ថា សហរដ្ឋអាមេរិក​ចង់បាន​គ្រឿង​យានយន្ត​ផលិត​ក្នុង​តំបន់​៤០% ដែល​ផ្តល់​ប្រាក់បៀវត្សរ៍​យ៉ាងតិច​១៦​ដុល្លារ​ក្នុង​១​ម៉ោង ប៉ុន្តែ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ទាមទារ​តែ​២០%​ប៉ុណ្ណោះ​សម្រាប់​យានយន្ត​ផលិត​ក្នុង​តំបន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ