ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះជំងឺគ្រុនឈាម​នៅខេត្តដាឡាក់វៀតណាម! អ្នកឆ្លងកើនលើស ៣,១០០នាក់ និងមានអ្នកស្លាប់

1 ថ្ងៃ មុន

ប្រទេសវៀតណាម៖​ ខេត្តដាឡាក់ តំបន់ខ្ពង់រាបភាគកណ្តាលវៀតណាម បានកត់ត្រា ​អ្នកស្លាប់ដោយជំងឺគ្រុនឈាមដំបូងក្នុងឆ្នាំ២០២៦​ ខណៈចំនួនអ្នកឆ្លងនៅទូទាំងខេត្តបានកើនដល់ជាង ​៣,១០០នាក់​ គិតត្រឹមថ្ងៃទី១០ ខែសីហា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre។

អ្នកស្លាប់ជាបុរសអាយុ ​៧៧ឆ្នាំ​ រស់នៅសង្កាត់តាន់អាន និងមានប្រវត្តិកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី៣០ ខែកក្កដា បន្ទាប់ពីមានរោគសញ្ញាខ្សោយកម្លាំង និងនិយាយមិនច្បាស់។ ក្រោយមក ស្ថានភាពបានធ្ងន់ធ្ងរ និងបានស្លាប់នៅព្រឹកថ្ងៃទី៣ ខែសីហា។

ការធ្វើតេស្ត​ដោយវិទ្យាស្ថានអនាម័យ និងរោគរាតត្បាតតំបន់ខ្ពង់រាបកណ្តាល បានបញ្ជាក់ថា អ្នកជំងឺមានផ្ទុក ​មេរោគគ្រុនឈាមប្រភេទទី២​។

ការស៊ើបអង្កេតរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺខេត្តដាឡាក់ បានរកឃើញថា គិតត្រឹមថ្ងៃទី៦ ខែសីហា សង្កាត់តាន់អានមានករណីគ្រុនឈាម ​៤៩ករណី និងមានទីតាំងផ្ទុះជំងឺ ៦កន្លែង​។ អ្នកជិតខាងម្នាក់ក៏ត្រូវបានសង្ស័យថាឆ្លងជំងឺ បន្ទាប់ពីមានអាការៈក្តៅខ្លួន។

អាជ្ញាធរសុខាភិបាលបានចាត់វិធានការទប់ស្កាត់ ដោយបាញ់ថ្នាំកម្ចាត់មូសនៅផ្ទះអ្នកស្លាប់ និងតំបន់ជុំវិញ ព្រមទាំងពិនិត្យ និងគ្រប់គ្រងទីតាំងផ្ទុះជំងឺថ្មី៕