ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អគ្គិភ័យឆេះរោងចក្រសាឡុងនៅអារ៉ាប៊ីសាអូឌីត សម្លាប់ជនចំណាកស្រុកបង់ក្លាដែស ១៦នាក់

2 ថ្ងៃ មុន

ទីក្រុងដាកា៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋបង់ក្លាដែស ១៦នាក់បានស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យដ៏ធ្ងន់ធ្ងរ ដែលបានឆាបឆេះរោងចក្រផលិតសាឡុងមួយកន្លែងនៅទីក្រុង ​រីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី១០ ខែសីហានេះ។

បើតាមក្រសួងសុខុមាលភាពជនចំណាកស្រុក និងការងារនៅក្រៅប្រទេសរបស់បង់ក្លាដែស ជនរងគ្រោះទាំង ១៦នាក់ ត្រូវបានគេរាយការណ៍ថា សុទ្ធតែជាពលរដ្ឋបង់ក្លាដែស។

ក្រសួងការបរទេសបង់ក្លាដែសបានឱ្យដឹងថា មន្ត្រីស្ថានទូតបង់ក្លាដែសប្រចាំទីក្រុងរីយ៉ាដ កំពុងសហការជាមួយអាជ្ញាធរអារ៉ាប៊ីសាអូឌីត ដើម្បីបញ្ជាក់អត្តសញ្ញាណអ្នកស្លាប់ និងរៀបចំនីតិវិធីពាក់ព័ន្ធនឹងសាកសព។

នាយករដ្ឋមន្ត្រីបង់ក្លាដែស Tarique Rahman ក៏បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតដ៏ក្រៀមក្រំនេះ៕