ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រឡងបាក់ឌុបឆ្នាំនេះ ! ខេត្តបន្ទាយមានជ័យ មាន​បេក្ខជន​​ជាង​​៦​ពាន់​​នាក់​ តិច​ជាង​ឆ្នាំ​​មុន​

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ខេត្តបន្ទាយមានជ័យ​បេក្ខជន​ក្នុង​បញ្ជី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៦​នេះ​មាន​ចំនួន​៦.៥០២​នាក់​តិច​ជាង​ឆ្នាំ​២០២៥ សម័យ​ប្រឡង​នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៦​ក្រុង​សិរី​សោភ័ណ​។

លោក ឈូ ប៊ុ​ន​រឿង ប្រធាន​មន្ទី​អប់រំ យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០២៦​នេះ​បក្ខជន​ក្នុង​បញ្ជី​ប្រឡង​សញ្ញាបត្រ​មធ្យ​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៦​មាន​បេក្ខជន​សរុប​ចំនួន​៦.៥០២​នាក់​ស្រី​៣.៧០៧​នាក់​ក្នុង​នោះ​មាន​បេក្ខជន​ចំណេះ​ទូរ​ទៅ​ចំនួន​៥,៨៨៧​នាក់ បេក្ខជន​ស្វា​រិ​ន​ចំនួន​៤២៧​នាក់ បេក្ខជន​បំពេញវិជ្ជា​ចំនួន​១៨៨​នាក់​មាន​ចំនួន​៨​មណ្ឌល​ប្រឡង​ស្មើ​២៦១​បន្ទប់​។

លោក​បាន​បញ្ជាក់​ថា​៖​បើ​ប្រៀបធៀប​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៦​មាន​បេក្ខជន​ចំនួន​៦,៥០២​នាក់​ក្នុង​នោះ​មាន​ស្រី​ចំនួន​៣,៧០៧​នាក់​បើ​ប្រៀបធៀប​ឆ្នាំ​២០២៥​មាន​ចំនួន​៦,៥៥២​នាក់​ក្នុង​នោះ​មាន​ស្រី​៣,៧២៥​នាក់​ក្នុង​ឆ្នាំ​២០២៥​មាន​បេក្ខភាព​ច្រើន​ជាង​៥០​នាក់​ស្រី​១៨​នាក់​។

លោក ឈូ ប៊ុ​ន​រឿង បាន​បញ្ជាក់​ថា​៖​មណ្ឌល​ប្រឡង​មាន​ចំនួន​៨​មណ្ឌល​មាន​១.​ថ្នាក់​វិទ្យា​សា​ស្គ្រ​ចំនួន​៦៩​បន្ទប់​មាន​១.​វិទ្យាល័យ​ហ៊ុន​សែន​ខ្លា​កូន​២៥​បន្ទប់ ២.​អនុ​វិទ្យាល័យ​ទឹកថ្លា​២៣​បន្ទប់ ៣.​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ​២១​បន្ទប់ ២.​ថ្នាក់​វិទ្យា​សា​ស្គ្រ​សង្គម​មាន​ចំនួន​១៩២​បន្ទប់​មាន​៤.​វិទ្យាល័យ​សិរី​សោភ័ណ​៤៥​បន្ទប់ ៥.​បឋម​សិក្សា​ហ៊ុន​សែន​សូ​ភី​៣០​បន្ទប់ ៦.​វិទ្យាល័យ​សម្តេចឪ​៣៦​បន្ទប់ ៧.​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​(UME)៨.​វិទ្យាល័យ​អូរ​អំបិល​៤០​បន្ទប់​៕