ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​ស្គាល់​ញាតិ​ផៅ កា.ប់​ឥត​ប្រណី​ក្នុង​ថ្លុកឈាម

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កូន​អប្រិយ៍​ខឹង​ឪពុក​ស្តីបន្ទោស​ឱ្យ​ដើរទៅ​ផឹកស្រា​ត្រឡប់​មក​វិញ​ស្ទុះ​ទៅ​ទាញ​កំ​បិត​ផ្កា​ក់កាប់​ឪពុក បង្កើត​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​ក្នុង​ថ្លុកឈាម​ក្រោយ​ផ្ទះ​រួច​រត់គេច​ខ្លួន​បាត់ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​កាលពី​ម៉ោង​៦​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ឧសភា ស្ថិត​ក្នុងភូមិ​ចាន់​ហៀរ ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ…

ខេត្តសៀមរាប ៖ កូន​អប្រិយ៍​ខឹង​ឪពុក​ស្តីបន្ទោស​ឱ្យ​ដើរទៅ​ផឹកស្រា​ត្រឡប់​មក​វិញ​ស្ទុះ​ទៅ​ទាញ​កំ​បិត​ផ្កា​ក់កាប់​ឪពុក បង្កើត​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​ក្នុង​ថ្លុកឈាម​ក្រោយ​ផ្ទះ​រួច​រត់គេច​ខ្លួន​បាត់ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​កាលពី​ម៉ោង​៦​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ឧសភា ស្ថិត​ក្នុងភូមិ​ចាន់​ហៀរ ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សុខ ប៉ក់ ភេទ​ប្រុស អាយុ​59​ឆ្នាំ ត្រូវជា​ឪពុក មុខរបរ​កសិករ និង​ម្តាយ​ឈ្មោះ សួន លាំ អាយុ​57​ឆ្នាំ រស់នៅ​ភូមិ​ចាន់​ហៀរ ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ចំណែក​ជនសង្ស័យ​ត្រូវជា​កូនបង្កើត​ឈ្មោះ ប៉ក់ ផា​ន់ ភេទ​ប្រុស អាយុ​17​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ព្រមទាំង​ក្មួយ​ជនសង្ស័យ​ត្រូវជា​ចៅ​ជន​រង​គ្រោះ​ឈ្មោះ​ហ៊ា​ង ធឿ​ន អាយុ​១០​ឆ្នាំ ។

តាម​សមត្ថកិច្ច​ជំនាញ​ប្រាប់​ថា មុន​កើតហេតុ ប្រពន្ធ​ជន​រង​គ្រោះ​ទៅ​ប្តឹង​សមត្ថកិច្ច​មូល​ដ្ឋាន ដើម្បី​ឱ្យ​ចាប់​កូនបង្កើត​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​។ ហើយ​មូលហេតុ គឺ​កាល​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ជន​រង​គ្រោះ​មាន​ជម្លោះ​ពាក្យ​សំដី​ជាមួយ​ជនសង្ស័យ​មិន​ជួយ​ធ្វើ​ការងារ​ផ្ទះ​គិតតែ​ពី​ដើរ​លេង​ផឹកស៊ី ពេល​ចូល​ផ្ទះ​ម្តង​ៗ​សុំ​តែ​លុយ​ក៏​កើតរឿង​ឈ្លោះ​​គ្នា រួច​ជនសង្ស័យ​ដើរ​ចេញពីផ្ទះ​បាត់ លុៈ​ដល់​ល្ងាច​ថ្ងៃ​ដដែល​ជនសង្ស័យ​បាន​ត្រឡប់​​ចូល​ផ្ទះ​វិញ​ក្នុង​សភាព​ស្រវឹង ពេល​នោះ​ជនសង្ស័យ​និង​ជន​រង​គ្រោះ​ក៏​ឈ្លោះ​ប្រកែក​គ្នា​បន្ត​ទៀត ដោយ​ជន​រង​គ្រោះ​និយាយ​ដដែល​ៗ ស្រាប់តែ​ជនសង្ស័យ​ខឹង​ក៏​ស្ទុះ​ទៅ​យក​កាំបិត​ផ្លែ​ដែក​ដង​ឈើ​កាប់​មក​លើ​ជន​រង​គ្រោះជា​ឪពុក​ត្រូវ​ចំ​គល់​ដោះ​ខាងស្តាំ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​ក្នុង​ថ្លុកឈាម​តែ​ម្តង​។

បើ​តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ប្រពន្ធ​ជន​រង​គ្រោះ​ប្រាប់​ថា ប្តី​គាត់​និង​កូន​ពិតជា​មាន​ជម្លោះ​នឹង​គ្នា​មែន​​ពី​រឿង​កូន​ដើរ​ផឹក និង​កូនសុំ​លុយ​ទៅ​ធ្វើ​ប៉ាស់​ស្ព័​រ​ទៅ​ថៃ ប៉ុន្តែ​ប្តី​គាត់​មិន​ឱ្យ​លុយ​ទើប​​ទាស់​គ្នា នៅ​ពេល​កើតហេតុ​នេះ​គាត់​កំពុង​ដាំបាយ​នៅ​ក្នុងផ្ទះ​ក៏​លឺ​សំលេង​កូន​និង​ប្តី​ទាស់​គ្នា​នៅ​ខាងលិច​ផ្ទះ មួយសន្ទុះ​ក្រោយមក​ឃើញ​ប្តី​ដេក​ដួល​ក្រោយ​ផ្ទះ​ដោយ​មាន​ឈាម​ប្រឡាក់​ពេញ​ខ្លួន ចំណែក​កូន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​មិនដឹង​មូលហេតុ ទើប​គាត់​ស្រែក​ប្រាប់​គេ​ឱ្យ​ជួយ ប៉ុន្តែ​ប្តី​បាន​ស្លាប់​បាត់​ហើយ​។

ចំណែក​ក្មួយ​ជនសង្ស័យ​អាយុ​១០​ឆ្នាំ​ត្រូវជា​ចៅ​ជន​រង​គ្រោះ​ប្រាប់​ថា នៅ​ល្ងាច​នោះ​រូបគេ​ត្រូវ​យាយ​ប្រើ​ឱ្យ​ដាំបាយ​នៅ​ក្បែរ​ផ្ទះ ចំណែក​តា​គាត់​បោស​សំរាម​មុខ​ផ្ទះ ពេល​នោះ​មា​របស់​គេ (​ជនសង្ស័យ​) មិនដឹង​មក​ពី​ផឹកស្រា​នៅឯណា​ទេ ។ ពេល​មក​ដល់​គាត់​ក៏​ឈ្លោះ​គ្នា​ជាមួយ​តា ខណៈនោះ​តា​បាន​ស្តីឱ្យ​ថា «​ដើរ​តែ​ផឹក​មិន​គិតការ​ងារ​ផ្ទះ​ទេ​» មា​តប​វិញ​ថា «​កុំ​រអ៊ូ​ពេក ខ្ញុំ​ធំ​ខ្ញុំ​ដឹង​ហើយ​» ពួក​គាត់​ឈ្លោះ​គ្នា​ទៅ​មក តា​និយាយ​ថា «​អា​ហែង​ចូល​មក​អញ​មិន​ខ្លាច​ងាប់​ទេ​» លឺ​ដូចនេះ មា​ក៏​ឡើង​ទៅ​យក​កាំបិត​នៅ​លើ​ជង្រុក​ស្រូវ​ដើរ​សំដៅ​ទៅ​តា ពេល​នោះ​ដែរ​យាយ​បាន​ចូល​ទៅ​ឃាត់ ប៉ុន្តែ​ឃាត់​មា​មិន​ឈ្នះ ហើយ​ក៏​យក​កាំបិត​នោះ​ចាក់​ទៅ​លើ​តា​ត្រូវ​ចំ​ដើមទ្រូង​ដួល​ដេក​ដី ពេល​នោះ​ខ្ញុំ​ខ្លាច​រត់​មក​ខាងកើត​ផ្ទះ​មិន​ដឹង​​ថា មា​យក​កាំបិត​ទៅ​ទុក​ឯណា​ទេ ។

ដោយ​ផ្អែក​លើ​ការ​បំភ្លឺ និង​វត្ថុ​តាង (​កាំបិត​) ចាប់​យក​បាន​នៅ​កន្លែង​កើតហេតុ គឺ​ពិតជា​ជនសង្ស័យ​បាន​ប្រព្រឹត្ត​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជន​សង្ស័យ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង ដើម្បី​ចាប់​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ