ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ត្រូវ​បាន​សាលា​មិន​ឲ្យ​ទៅ​រៀន​ដោយសារ​តែ​សក់

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ជំទង់​អាយុ​១៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​សាលា​មិន​ឲ្យ​ចូល​រៀន​ដោយសារ​តែ​កាត់សក់​ខុស​ពី​វិន័យ​សាលា តែបើ​និយាយ​តាម​ការ​មើលឃើញ​ទៅ​គឺ​ម៉ូ​ដ​សក់​នេះ​ស្អាត​បែប​ថ្លៃថ្នូរ​នៅ​ក្នុង​បរិបទ​សង្គម​យើង​សព្វថ្ងៃ ។ Casey Healy…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ជំទង់​អាយុ​១៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​សាលា​មិន​ឲ្យ​ចូល​រៀន​ដោយសារ​តែ​កាត់សក់​ខុស​ពី​វិន័យ​សាលា តែបើ​និយាយ​តាម​ការ​មើលឃើញ​ទៅ​គឺ​ម៉ូ​ដ​សក់​នេះ​ស្អាត​បែប​ថ្លៃថ្នូរ​នៅ​ក្នុង​បរិបទ​សង្គម​យើង​សព្វថ្ងៃ ។

Casey Healy ដែល​ជា​សិស្ស​នៅ​សាលា St Thomas More Language College ត្រូវ​បាន​សាលា​បញ្ជូន​មក​ផ្ទះ​នៅ​ម៉ោង​៩​ព្រឹក​កាលពី​ថ្ងៃ​អង្គារ ដោយ​ពឹង​លើ​ហេតុផល​ថា មិន​បាន​ធ្វើ​តាម​វិន័យ​សាលា ។ ម្តាយ​របស់​គេ​ឈ្មោះ Charlotte Healy បាន​និយាយ​ថា ម៉ូ​ដ​សក់​នេះ​គឺ​មិនមែន​ជា​សក់​លាប​ពណ៌ ហើយ​ក៏​មិន​មាន​អ្វី​លើស​ឡើយ ។

អ្នកស្រី​បាន​បន្ត​ថា កូនប្រុស​របស់​អ្នកស្រី​ជា​សិស្ស​ទៅ​រៀន​ជាប់​តែ​ពេល​នេះ​ដោយសារ​សាលា​ចាត់​ទុក​ម៉ូ​ដ​សក់​របស់​កូន​គាត់​ជា​សក់​ខុស​វិន័យ​សាលា កូន​គាត់​ត្រូវ​មិន​បាន​ទៅ​រៀន​២​ស​ប្តា​ហ៍​ទម្រាំ​តែ​សក់​ដុះ​វិញ​តាម​វិន័យ​សាលា ។

គួរ​បញ្ជាក់​ថា វិន័យ​របស់​សាលារៀន​ខាងលើ​បាន​ចែង​ថា «​ក្មេង​ប្រុស​ត្រូវ​តែ​កោរ​ពុកមាត់​ឲ្យ​ស្អាត និង​មាន​រូបរាង​ឲ្យ​ថ្លៃថ្នូរ ។ មិន​ត្រូវ​ឲ្យ​លាប​ចាហួយ ឬ​ក្រមួន​លើ​សក់​ទេ ។ ម៉ូ​ដ​សក់​ត្រូវ​តែ​សមរម្យ និង​ត្រូវ​កាត់សក់​ឲ្យ​ស្មើគ្នា ។ សក់​មិន​ត្រូវ​វែង​ពេក ឬ​ខ្លី​ពេក​ឡើយ ។ សិស្ស​មិន​ត្រូវ​លាប​សក់​ពណ៌​មក​រៀន​ឡើយ ។ ការ​ច្នៃ​ម៉ូ​ដ​សក់​ត្រូវ​បាន​ហាមឃាត់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ