ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​​មួយ​រយ​កោដិ​​សំឡេង​បញ្ចប់​អំពើ​ហិ.ង្សា​លើ​ស្ត្រី​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស ស្ត្រីដែល​ជា​យុវ​វ័យ​​​រាប់​រយ​នាក់​​បាន​មក​ផ្តុំ​គ្នា​​ និង​មាន​ការ​ប្រគំតន្ត្រី​​កាល​ពី​រាត្រី​​ថ្ងៃទី១៤ កុម្ភៈ ​២០១៣ ​នៅ​សួន​ច្បារ​ខាង​លិច​ផ្សារ​រាត្រី ​ស្ថិត​​ក្នុង​​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ ​ក្នុង​គោល​បំណង​​ដើម្បី​ឱ្យ​បុរសៗ​​ទាំង​អស់​​បាន​យល់​ពី​សិទ្ធិ​នារី និងការ​រង​ទុក្ខ​របស់​ស្ត្រី និង​កូនៗ​ក្នុង​គ្រួសារ​ដែល​មាន​អំពើ​ហិ.ង្សា ។ ​វេទិកា​នេះ ​​ត្រូវ​បាន​​រៀបចំ​ឡើង​ដោយ​អង្គ​ការ​យេនឌ័រ ​និង​អភិ​វឌ្ឍន៍​​ដើម្បី​​

រាជធានីភ្នំពេញ ៖ បុរស ស្ត្រីដែល​ជា​យុវ​វ័យ​​​រាប់​រយ​នាក់​​បាន​មក​ផ្តុំ​គ្នា​​ និង​មាន​ការ​ប្រគំតន្ត្រី​​កាល​ពី​រាត្រី​​ថ្ងៃទី១៤ កុម្ភៈ ​២០១៣ ​នៅ​សួន​ច្បារ​ខាង​លិច​ផ្សារ​រាត្រី ​ស្ថិត​​ក្នុង​​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ ​ក្នុង​គោល​បំណង​​ដើម្បី​ឱ្យ​បុរសៗ​​ទាំង​អស់​​បាន​យល់​ពី​សិទ្ធិ​នារី និងការ​រង​ទុក្ខ​របស់​ស្ត្រី និង​កូនៗ​ក្នុង​គ្រួសារ​ដែល​មាន​អំពើ​ហិង្សា ។ ​វេទិកា​នេះ ​​ត្រូវ​បាន​​រៀបចំ​ឡើង​ដោយ​អង្គ​ការ​យេនឌ័រ ​និង​អភិ​វឌ្ឍន៍​​ដើម្បី​​កម្ពុជា (GADC) ​ហើយ​នឹង​មាន​អង្គ​ការ​ផ្សេងៗ​​​ចូល​រួម​សហ​ការ​ក្នុង​ការ​រៀបចំ​​វេទិកា​នេះ​ផង​ដែរ ។

​នៅក្នុង​វេទិកា​មួយ​រយ​កោដិ​សំឡេង​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ការ​ប្រគំ​តន្ត្រី​​នេះ​អ្នក​ចូល​រួម​ជា​ច្រើន​​បាន​សម្តែង​នូវ​ក្តី​រំភើប​​​សប្បាយ​រីក​រាយ ក្នុង​ការ​ដែល​យុវ​វ័យ​​ ជា​ពិសេស​បុរសៗ​​បាន​​យល់​ដឹង​ និង​បាន​ចូល​រួម​ក្នុង​​វេទិកា​នេះ​យ៉ាង​​ច្រើន​ផង​ដែរ​នោះ ។ ពួក​គេ​ទាំង​អស់​​គ្នា​បាន​បង្ហាញ​នូវ​ក្បាច់​រាំ និង​នាំ​គ្នា​រាំ​សប្បាយ​នៅ​ក្នុង​រាត្រី​​នោះ ដើម្បី​បង្ហាញ​​ថា ចាប់​ពីថ្ងៃ​នេះ​តទៅ អំពើ​ហិង្សា​លើ​ស្ត្រី នឹង​ត្រូវ​បាន​បញ្ចប់​ហើយ​ត្រូវ​លើក​ស្ទួយ​ និង​ឱ្យ​តម្លៃ​​លើ​ស្ត្រី​ក្នុង​ការ​ចូល​រួម​អភិ​វឌ្ឍន៍​​សង្គម​ជាតិ ។

​លោក​ស្រី រស់ សុភាព នាយិកា​​ប្រតិ​បត្តិ​នៃអង្គ​ការ​យេន​ឌ័រ និង​អភិ​វឌ្ឍន៍​​ដើម្បី​កម្ពុជា និងជាអគ្គ​​លេខាធិការ​នៃគណៈ​កម្ម​ការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោ​បាយ​​បាន​មាន​ប្រសាសន៍​​ថា ស្ត្រី​ត្រូវ​បាន​រង​គ្រោះ​ដោយ​សារ​អំពើ​ហិង្សា​​ពី​បុរស​លើ​គ្រប់​រូប​ភាពទាំង​អស់​ ហើយ​​បើ​យើង​នៅ​ស្ងៀម​​មិន​ធ្វើ​អ្វី​នោះ ​ស្ត្រី នៅ​ទូទាំង​ពិភព​លោក​នឹង​នៅតែ​រង​គ្រោះ ដោយ​សារ​អំពើ​ហិង្សា​ពី​បុរសៗ​ ហើយ​អ្នក​​ដែល​រង​​គ្រោះ ខ្លាំង​ជាង​គេ​នោះ គឺអនាគត​​កូនៗ​របស់​​ពួក​គេ​ ដែល​ជា​ទំពាំង​ស្នង​​ឫស្សី​​សម្រាប់សង្គម​​ជាតិ ហើយ​​បើ​ទំពាំង​ដែល​ដុះ​មក​ហើយ​ទទួល​នូវ​​បរិ​យា​កាស​មិន​ល្អ​ហើយ​នោះ តើ​ឫស្សី​​លូត​លាស់​ចេញ​ពី​​ទំពាំង​​នោះ​នឹង​មាន​សភាព​ល្អ​ដែល​គេ​អាច​យក​ទៅ​​ប្រើ​ការ​បាន​ទេ ៕