ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹបអូស​ប្រាក់​ជិត​៣០​លាន​ដុល្លារ​ពី​ផ្ទះអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​

5 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​សី​ុ​ ៖​ ប៉ូលិស​ម៉ា​ឡេ​សី​ុ​គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៥ ​ឧសភា​ថា បាន​រឹបអូស​ប្រាក់​ជិត​៣០​លាន​ដុល្លារ និង​កាបូបដៃ​ជាង​៤០០ ពេល​ចូល​ឆែកឆេរ​ផ្ទះ​ទាំងឡាយ​របស់​លោក​ណា​ជីប ​រ៉ា​ហ្សា​ក់​ អតីត​នាយក​រដ្ឋមន្ត្រី ដែល​ជាប់​សង្ស័យ​ក្នុង​រឿង​អាស្រូវ​ពង្វាង​យក​ប្រាក់មូលនិធិ​យ៉ាងច្រើន​។…

ប្រទេស​ម៉ា​ឡេ​សី​ុ​ ៖​ ប៉ូលិស​ម៉ា​ឡេ​សី​ុ​គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៥ ​ឧសភា​ថា បាន​រឹបអូស​ប្រាក់​ជិត​៣០​លាន​ដុល្លារ និង​កាបូបដៃ​ជាង​៤០០ ពេល​ចូល​ឆែកឆេរ​ផ្ទះ​ទាំងឡាយ​របស់​លោក​ណា​ជីប ​រ៉ា​ហ្សា​ក់​ អតីត​នាយក​រដ្ឋមន្ត្រី ដែល​ជាប់​សង្ស័យ​ក្នុង​រឿង​អាស្រូវ​ពង្វាង​យក​ប្រាក់មូលនិធិ​យ៉ាងច្រើន​។

ប្រាក់​ទាំងនេះ ព្រមទាំង​កាបូបដៃ​ថ្លៃ​ៗ​រួម​ទាំង​នាឡិកា​និង​គ្រឿង​អ​លង្កា​រ​ជា​ច្រើន ត្រូវ​បាន​រក​ឃើញ​ក្នុងផ្ទះ​ទំនើប​២ ស្ថិត​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ។​ កាលពី​ស​ប្ដា​ហ៍​មុន ការ​ឆែកឆេរ​ធ្វើ​សរុប​នៅ​កន្លែង​១២ ក្នុង​នោះ​មាន​ភូមិគ្រឹះ​​របស់​លោក​ណា​ជីប​ផង ក្រោយ​លោក​ចាញ់ឆ្នោត​៕