ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដក​ការ​អញ្ជើញ​ចិន​ចូល​រួ​ួ​ម​ក្នុង​សមយុទ្ធ​យោធា​នៅ​ប៉ា​សី​ុ​ហ្វិ​ក

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​និង​ចិន ៖ សហរដ្ឋអាមេរិកប្រកាស​នា​ថ្ងៃ​ទី​២៣ ឧសភា​ថា បាន​ដក​ការ​អញ្ជើញ​ចិន​ចូលរួម​ក្នុង សមយុទ្ធ​យោធា​នៅ​ប៉ា​សី​ុ​ហ្វិ​ក ដើម្បី​ជា​ការ​តវ៉ា​ប្រឆាំង​ការ​ធ្វើ​យោ​ធូប​នី​យ​កម្ម​របស់​ចិន​លើ​បណ្ដា​កោះមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ។ អ្នកនាំពាក្យ​ម្នាក់​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក…

សហរដ្ឋអាមេរិក​និង​ចិន ៖ សហរដ្ឋអាមេរិកប្រកាស​នា​ថ្ងៃ​ទី​២៣ ឧសភា​ថា បាន​ដក​ការ​អញ្ជើញ​ចិន​ចូលរួម​ក្នុង សមយុទ្ធ​យោធា​នៅ​ប៉ា​សី​ុ​ហ្វិ​ក ដើម្បី​ជា​ការ​តវ៉ា​ប្រឆាំង​ការ​ធ្វើ​យោ​ធូប​នី​យ​កម្ម​របស់​ចិន​លើ​បណ្ដា​កោះមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ។

អ្នកនាំពាក្យ​ម្នាក់​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក CHRIS LOGAN គូសបញ្ជាក់​ថា​យើង​មាន​ភស្ដុ​តាង​ច្បាស់​នានា ពី​រឿង​ដែល​ចិន​ដាក់​ពង្រាយ បណ្ដា​មី​សី​ុ​ល​ប្រឆាំង​នាវា​ព្រមទាំង​មី​សី​ុ​ល​ដី​-​អាកាស​និង​ប្រព័ន្ធ​រំខាន​អេ​ឡិច​ត្រូ​និក នៅ​លើ​កោះ​ទាំងឡាយ​ដែល​មាន​ជម្លោះ នៃ​ប្រជុំ​កោះ SPRATLEYS នៅ​សមុទ្រ​ចិន​ខាងត្បូង ។ លោក​បន្ត​ថា​យើង​បាន​ដក​ការ​អញ្ជើញ​របស់​យើង ពី​កង​ម៉ា​រី​ន​ចិន​ដើម្បី​មក​ចូលរួម ក្នុង​សមយុទ្ធ BIENNAL RIM OF THE PACIFIC ។

នោះ​ជា​សមយុទ្ធ​ជើង​ទឹកធំ​បំផុត​នៃ​ពិភពលោក ដែល​តែង​ធ្វើ​រៀង​រាល់​២​ឆ្នាំ​ម្ដង​ដោយ​មានការ​ចូលរួម​របស់​ប្រទេស​ជិត​៣០ ។ សមយុទ្ធ​នោះ​នា​ឆ្នាំ​នេះ​គ្រោង​ធ្វើ​ពី​ថ្ងៃ​ទី​២៧​មិថុនា​ដល់​ថ្ងៃ​ទី​២​សីហា ។

អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បន្ត​ថា ចិន​នៅ​តែ​អះអាង​ថា ការ​សាងសង់​ទាំងនេះ​ដើម្បី ធានា​ដល់​សន្តិសុខ​ក្នុង​សមុទ្រ ជួយ​ដល់​ការ​ធ្វើ​នាវាចរណ៍ រុករក​និង​ជួយ​សង្គ្រោះ​ក្នុង​សមុទ្រ ព្រមទាំង​ការពារ​ពួក​អ្នកនេសាទ ។
ចិន​ធ្លាប់​ចូលរួម​២​លើក​ក្នុង​សមយុទ្ធ​នោះ​នាគ្រា​កន្លង​មក គឺ​ក្នុង​ឆ្នាំ​២០១៤​និង​២០១៦ ។ រូ​ច​សមយុទ្ធ​លើក​នេះ​បើសិនជា​ចិន​ចូលរួម​ជាលើក​ទី​៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ