ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់គ្នាសឹងមិនចង់ជឿថាលោកយាយវ័យ៧១ឆ្នាំម្នាក់នេះអាចមាន…

5 ឆ្នាំ មុន

ម៉ិចស៊ីកូ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា លោកយាយ​វ័យ​៧១​ឆ្នាំ​មក​ពី Mazatlan ម៉ិចស៊ីកូ បាន​ប្រាប់​ថា…

ម៉ិចស៊ីកូ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា លោកយាយ​វ័យ​៧១​ឆ្នាំ​មក​ពី Mazatlan ម៉ិចស៊ីកូ បាន​ប្រាប់​ថា ខ្លួន​កំពុង​តែ​មាន​ផ្ទៃពោះ​កូនស្រី​បាន​៦​ខែ ។

លោកយាយ Maria de la Luz បាន​និយាយ​ថា លោកយាយ​មាន​អារម្មណ៍​ចង់​ក្អួតចង្អោរ​កាលពី​៣​ខែ​មុន ។ ដល់​ពេល​លោកយាយ​ទៅ​ពេទ្យ​ស្រាប់តែ​ឃើញ​ថា​មាន​ទម្ងន់ តាម​រយៈ​ការ​មើល​អេកូ ។ តាំងពី​ពេល​នោះ​មក​គាត់​ទៅ​ពិនិត្យ​អេកូ​១០​ដង​ហើយ ព្រោះថា​មិន​ចង់​ជឿ​ខ្លួនឯង ។

ដំណឹង​នេះ​ធ្វើ​ឲ្យ​កូនប្រុស​ស្រី​ទាំង​៨​នាក់​របស់​លោកយាយ​ជំទាស់​មិន​ចង់​ឲ្យ​កើតកូន​នេះ​ចេញ​ទេ ។ ពួក​គេ​បាន​ប្រាប់​លោកយាយ​ឲ្យ​ទៅ​ធ្វើការ​រំលូត ។ តែ​លោកយាយ​មិន​ព្រម​ឡើយ ហើយ​ថា នឹង​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​ពិភាក្សា​ពី​គម្រោង​សម្រាល ។

បើ​ទោះបីជា​មាន​រូប​អេកូ​ប៉ុន្មាន​សន្លឹក​ជា​ភ​ស្ថុ​តាង​ថា មាន​ទម្ងន់​ក៏​ដោយ​ក៏​មហាជន​នៅ​មានការ​សង្ស័យ​ដែរ ដោយសារ​តែ​វា​ហាក់បីដូចជា​មិន​អាច​ទៅ​រួច​ទាល់តែ​សោះ​ដែល​មនុស្ស​ចាស់​ប៉ុន​នេះ​ហើយ​នៅ​មាន​ផ្ទៃពោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ