ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ទេសចរ​មួយទៀត​ហើយ គឺ​ទឹកធ្លាក់​ឆាយ​ខ្ពស់​

5 ឆ្នាំ មុន

កោះកុង ៖ ទឹកធ្លាក់​ឆាយ​ខ្ពស់​ជា​តំបន់​ទេសចរណ៍​ដ៏​ប្រណិត តែ​គ្មាន​ការ​យកចិត្តទុកដាក់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​រមណីយដ្ឋាន​ទឹកធ្លាក់​មួយ​កន្លែង​ដ៏​ប្រណិត​កំពុង​បង្អួតខ្លួន​យ៉ាង​ស្រស់បំព្រង នៅ​កណ្តាល​ព្រៃ​ភ្នំ​ក្រម​ថ្ម តែ​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ តស៊ូ​រស់នៅ​យ៉ាង​ស្ងប់ស្ងាត់​ដាច់​ឆ្ងាយ​ពី​អ្នក​ភូមិ ដើម្បី​ថែទាំ​បោសសំអាត​ទីធ្លា​មាត់ជ្រោះ និង​លក់ដូរ​គ្រឿង​ឧបភោគបរិភោគ​ខ្លះ ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ…

កោះកុង ៖ ទឹកធ្លាក់​ឆាយ​ខ្ពស់​ជា​តំបន់​ទេសចរណ៍​ដ៏​ប្រណិត តែ​គ្មាន​ការ​យកចិត្តទុកដាក់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​រមណីយដ្ឋាន​ទឹកធ្លាក់​មួយ​កន្លែង​ដ៏​ប្រណិត​កំពុង​បង្អួតខ្លួន​យ៉ាង​ស្រស់បំព្រង នៅ​កណ្តាល​ព្រៃ​ភ្នំ​ក្រម​ថ្ម តែ​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ តស៊ូ​រស់នៅ​យ៉ាង​ស្ងប់ស្ងាត់​ដាច់​ឆ្ងាយ​ពី​អ្នក​ភូមិ ដើម្បី​ថែទាំ​បោសសំអាត​ទីធ្លា​មាត់ជ្រោះ និង​លក់ដូរ​គ្រឿង​ឧបភោគបរិភោគ​ខ្លះ ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ក្រៅពី​នោះ​ក៏​មាន​ដាំ​ដំណាំ​រួម​ផ្សំ​ជា​ច្រើន​មុខ​ទៀត ហើយ​ក៏​មាន​បន្ទប់​ជួល​ស្នាក់​អាស្រ័យ​តូច​ៗ ធ្វើ​ពី​ឈើ​ប្រក់​ស្លឹក​ជញ្ជាំង​ក្តារ យ៉ាង​កក់ក្តៅ​ថែម​ទៀត​ផង ។

ដើម្បី​បាន​ស្គាល់​ទីតាំង​ភូមិសាស្ត្រ​ទឹកធ្លាក់​ខាងលើ​នេះ​ច្បាស់ កោះសន្តិភាព​បាន​ស្កាត់​ទៅ​ជួប​អ៊ំ​ប្រុស​ម្នាក់ ឈ្មោះ ឈួ​ន មិន អាយុ​៦៤​ឆ្នាំ ជា​អតីត​មេឃុំ​នៅ​អំឡុង​ឆ្នាំ​១៩៩០ លោក​អ៊ំ​បាន​រៀបរាប់​ថា ទឹកធ្លាក់​ខាងលើ មានឈ្មោះ​ថា «​ទឹកធ្លាក់​ឆាយ​ខ្ពស់​» ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ជាំ​ស្លា ឃុំ​ជី​ផាត ស្រុក​ថ្ម​បាំង ខេត្តកោះកុង ។

លោក​អ៊ំ​បាន​បន្ត​ទៀត​ថា ទឹកធ្លាក់​ឆាយ​ខ្ពស់​មាន​ប្រភព​ចេញពី​ជួ​ភ្នំក្រវាញ​ភាគ​ខាងត្បូង ដោយ​ហូរ​កាត់​ព្រៃ​ភ្នំ​ក្រម​ថ្ម​រាប់រយ​គីឡូម៉ែត្រ​ទើប​មក​ដល់ទី​នេះ​រួច ហូរ​ធ្លាក់​ទៅ​ដៃសមុទ្រ គឺ​ព្រែក​ជី​ផាត​នេះឯង ។

សព្វថ្ងៃ​មាន​ពលរដ្ឋ​មក​លេង​កកកុញ តែ​ក្នុង​រដូវ​បុណ្យ​ទាន​ប៉ុណ្ណោះ និង​ភាគច្រើន​ពលរដ្ឋ​ក្នុង​ខេត្ត ។ សព្វថ្ងៃ​ឃុំ​ជី​ផាត​ប្រ​ប្រជាពលរដ្ឋ​រស់នៅ​៦៤០​គ្រួសារ ប្រកប​របរ​ធ្វើ​ចម្ការ និង​រក​អនុ​ផល​ព្រៃឈើ ។

លោក​អ៊ំ​បាន​រៀបរាប់​បង្ហាញ​ទីតាំង​ទឹកធ្លាក់​ខាងលើ​នេះ​ទៀត​ថា វា​ស្ថិត​នៅ​ចន្លោះ​គីឡូម៉ែត្រ​៤៥-៤៦ នៃ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ក្នុងភូមិ​ព្រ​លាន​ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ រួច​បត់​ស្តាំ​(​បើ​មក​ពី​ភ្នំពេញ​)​ចូល​តាម​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម ចំងាយ​១៨​គីឡូម៉ែត្រ គឺ​មក​ដល់​សាលាឃុំ​ជី​ផាត និង​មក​ដល់​ទឹកធ្លាក់​ឆាយ​ខ្ពស់​នេះ​ហើយ ៕