ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ធ្វើស្រែ​មុខ​សាលាខេត្ត​ព្រៃវែង​ព្រួយបារម្ភ​ខ្លាច​ស្រូវ​ទុំ​មិន​ទាន់​ទឹក

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ​ដែល​កំពុង​ធ្វើស្រែ​នៅ​លើ​ដី​វាលទំនាប​ខាង​មុខ​សាលាខេត្ត​ព្រៃវែង ត្រង់​ចំណុច​ចុង​ប៉ម កំពុង​មានការ​ព្រួយបារម្ភ​ខ្លាច​ទឹក​ឆ្នាំ​នេះ​ឡើង​លឿន​ដូច​ឆ្នាំ​មុន​ធ្វើ​ឲ្យ​ស្រូវ​របស់​ពួក​គាត់​ដែល​ទុំ​យឺត ច្រូត​មិន​ទាន់​ទឹក​ឡើង ហើយ​ត្រូវ​ទឹក​លិច​អស់ ។ កសិករ​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា ដីស្រែ​នៅ​ចំណុច​វាលទំនាប​តំបន់​ចុង​ប៉ម​នេះ​មួយ​ឆ្នាំ​ធ្វើ​ស្រូវ​បាន​តែ​ម្តង​ទេ…

ខេត្តព្រៃវែង ៖ ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ​ដែល​កំពុង​ធ្វើស្រែ​នៅ​លើ​ដី​វាលទំនាប​ខាង​មុខ​សាលាខេត្ត​ព្រៃវែង ត្រង់​ចំណុច​ចុង​ប៉ម កំពុង​មានការ​ព្រួយបារម្ភ​ខ្លាច​ទឹក​ឆ្នាំ​នេះ​ឡើង​លឿន​ដូច​ឆ្នាំ​មុន​ធ្វើ​ឲ្យ​ស្រូវ​របស់​ពួក​គាត់​ដែល​ទុំ​យឺត ច្រូត​មិន​ទាន់​ទឹក​ឡើង ហើយ​ត្រូវ​ទឹក​លិច​អស់ ។

កសិករ​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា ដីស្រែ​នៅ​ចំណុច​វាលទំនាប​តំបន់​ចុង​ប៉ម​នេះ​មួយ​ឆ្នាំ​ធ្វើ​ស្រូវ​បាន​តែ​ម្តង​ទេ ដោយ​ត្រូវ​រង់ចាំ​ឲ្យ​ទឹក​ស្រក​អស់​នៅ​អំឡុង​ខែមករា ឬ​ខែកុម្ភៈ ទើប​ចាប់ផ្តើម​ភ្ជួរ​រាស់​ព្រួស​ស្រូវ​ដេញ​តាម​ទឹក ហើយ​បច្ចុប្បន្ន​នេះ​ស្រូវ​របស់​ពួក​គាត់​មួយ​ចំនួន​កំពុង​ដាច់​រហាត់ ចេញ​ហើរ​ផ្កា ទុំ​ស្លាបសេក និង​មួយ​ចំនួន​ទៀត​កំពុង​ច្រូតកាត់ ។

បងប្អូន​ប្រជា​កសិករ​ទាំងនោះ​បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ​មុន​ទឹក​ឡើង​មក​លឿន​ពេក ស្រូវ​មិន​ទាន់​ទុំ​បាន​ច្រូត​ផង ទឹក​ជន់​លិច​អស់​ខាត​ទាំង​កម្លាំង​ខាត​ទាំង​ថវិកា ។ តាម​ធម្មតា​កំពស់​ទឹក​នៅ​ខេត្តកំពង់ចាម ឡើង​ដល់​កម្រិត​១៣​ម៉ែត្រ​ទើប​មានទឹក​ហូរ​ចូល​ដល់​ខេត្តព្រៃវែង ប៉ុន្តែ​ឆ្នាំ​នេះ​ទឹក​នៅ​កំពង់ចាម​ទើបតែ​មានកំ​ពស់​ជាង​៤​ម៉ែត្រ​ប៉ុណ្ណោះ បែរជា​មានទឹក​ល្ហាចល្ហឹម​មក​ជិត​ដល់​ដីស្រែ​របស់​ពួក​គាត់​ទៅ​ហើយ ដូច្នេះ​ហើយ​ទើប​ពួក​គាត់​មានការ​ព្រួយ​បារ​ម្ម ខ្លាច​ទឹក​ឆ្នាំ​នេះ ឡើង​លឿន​ដូច​ឆ្នាំ​មុន​ទៀត ។

ប្រជា​កសិករ​នៅ​ក្រុង​ព្រៃវែង​នេះ​បាន​បន្ថែម​ថា ទោះបីជា​ទីតាំង​ដីស្រែ​របស់​ពួក​គាត់​ត្រូវ​ប្រឈម និង​បញ្ហា​ទឹកជំនន់​លិច​រៀង​រាល់​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​ពួក​គាត់​គ្រប់​គ្នា​នៅ​តែ​តស៊ូ​ធ្វើ​ដដែល ដោយ​មិន​បោះបង់​មុខរបរ​នេះ​ចោល​ឡើយ ព្រោះ​ដី​តំបន់​នេះ​សំបូរ​ជីជាតិ ហើយ​មិនសូវ​មាន​សត្វល្អិត​បំផ្លាញ​ទេ ដែល​ធ្វើ​ឲ្យ​ទិន្នផល​ស្រូវ​ក្នុង​មួយ​ហិ​កតា បាន​រហូត​ចាប់ពី​៦​តោន ដល់​ជាង​៨​តោន​ឯណោះ ។

សម្រាប់​ឆ្នាំ​នេះ បើ​ទឹក​មិន​ឡើង​លឿន​ខុសធម្មតា​នោះ​ទេ ឆ្នាំ​នេះ​ពួក​គាត់ និង​អាច​ចំណេញ​បាន​ច្រើន​ព្រោះ ស្រូវ​ឆ្នាំ​នេះ​លក់​បាន​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ គឺ​ក្នុង​១kg លក់​បាន​តម្លៃ​ជាង​៩​រយ​រៀល​ឯណោះ ខណៈ​ឆ្នាំ​មុន​លក់​បាន​តម្លៃ​ខ្ពស់​បំផុត​ត្រឹម​៨០០​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ