ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​មួយ​ចំនួនបញ្ជាក់ថា ក្មេង​ប្រុស​នេះ​ពេញ​កំលោះ​ហើយ

5 ឆ្នាំ មុន

ភាព​ពេញវ័យ គឺជា​ដំណើរការ​រីក​ចំរើន​ពី​ក្មេង​ប្រុស​ទៅ​ជា​បុរស​វ័យក្មេង​ម្នាក់​។ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​ត្រូវ​រំពឹង​ថា ​នឹង​កើតឡើង​នៅ​ពេល​អ្នក​ពេញវ័យ​។ តើ​​នៅ​ពេល​ណា​ខ្ញុំ​នឹង​ចាប់ផ្តើម​ពេញវ័យ? ប្រសិនបើ​ការ​ពេញវ័យ​មិន​ទាន់​ចាប់ផ្តើម​នៅឡើយ​ទេ សូមកុំ​បារម្ភ​។ ក្មេង​ប្រុស​ភាគ​ច្រើន​​ចាប់ផ្តើម​នៅ​ពេល​ដែល​ពួក​គេ​មាន​អាយុ​ប្រហែល ១៣ ឬ…

ភាព​ពេញវ័យ គឺជា​ដំណើរការ​រីក​ចំរើន​ពី​ក្មេង​ប្រុស​ទៅ​ជា​បុរស​វ័យក្មេង​ម្នាក់​។ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​ត្រូវ​រំពឹង​ថា ​នឹង​កើតឡើង​នៅ​ពេល​អ្នក​ពេញវ័យ​។
តើ​​នៅ​ពេល​ណា​ខ្ញុំ​នឹង​ចាប់ផ្តើម​ពេញវ័យ?

ប្រសិនបើ​ការ​ពេញវ័យ​មិន​ទាន់​ចាប់ផ្តើម​នៅឡើយ​ទេ សូមកុំ​បារម្ភ​។ ក្មេង​ប្រុស​ភាគ​ច្រើន​​ចាប់ផ្តើម​នៅ​ពេល​ដែល​ពួក​គេ​មាន​អាយុ​ប្រហែល ១៣ ឬ ១៤ ឆ្នាំ ប៉ុន្តែ​អ្នកខ្លះ​ចាប់​ផ្តើម​មុន និង​ខ្លះ​ទៀត​ក្រោយ​។

មនុស្ស​យើង​ទាំងអស់​គ្នា​រីក​ចម្រើន និង​ផ្លាស់​ប្តូរ​នៅ​ក្នុង​អត្រា​ខុស​ៗ​គ្នា ហើយ​មិន​មាន​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​ឲ្យ​វា​កើតឡើង​ឆាប់ ឬ​យឺត​នោះ​ទេ​។ រាង​កាយ​របស់​អ្នក​នឹង​​ផ្លាស់​ប្តូរ​នៅ​ពេល​វា​រួចរាល់​។

ជួនកាល យើង​មាន​អារម្មណ៍​យល់​ច្រឡំ ឬ​ព្រួយបារម្ភ​។ អ្នក​អាច​និយាយ​ជាមួយ​នរណា​ម្នាក់​ដែល​អ្នក​ទុកចិត្ត ដូច​ជា​ឪពុក​ម្តាយ​ម្តាយ បងប្រុស ឬ​គ្រូ​ដែល​អ្នក​ទុកចិត្ត​អំពី​បញ្ហា​នេះ​។

តើ​នឹង​មាន​អ្វី​កើតឡើង ចំពោះ​រូប​កាយ​របស់​អ្នក?
មាន​សញ្ញា​ជា​ច្រើន​ដែល​បញ្ជាក់​អំពី​ការ​ចាប់ផ្តើម​ពេញវ័យ​។ ក្មេង​ប្រុស​ម្នាក់​ៗ​មាន​ភាព​ខុស​​ប្លែក​គ្នា ប៉ុន្តែខាងក្រោម​នេះ​គឺជា​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​ដែល​នឹង​កើតឡើង​។

១. លូត​កម្ពស់​ខ្ពស់
រាង​កាយ​របស់​អ្នក​នឹង​លូតលាស់ ហើយ​វា​អាច​មាន​សាច់ដុំ​ច្រើន​។

២. លិង្គ និង​ពងស្វាស​រីក​ធំ
ពងស្វាស និង​លិង្គ​របស់​អ្នក​លូតលាស់ ហើយ​ប្រហែលជា​មាន​អារម្មណ៍​រមាស់ ឬ​មិន​ស្រួល​ក្នុង​ខ្លួន​។

៣. ការ​ឡើង​រឹង ដែល​អ្នក​មិន​នឹក​ស្មាន​ដល់
រាង​កាយ​របស់​អ្នក​ផលិត​អ័រម៉ូន​ច្រើន ដូច្នេះ លិង្គ​អាច​ឡើង​រឹង​នៅ​ពេល​ណាមួយ ដែល​អ្នក​នឹក​ស្មាន​មិន​ដល់ មិន​ថា​ពេល​យប់ ឬ​ព្រឹក​នោះ​ទេ​។

៤. ឡើង​ចំណុច និង​បែកញើស​ច្រើន
អ័រម៉ូន អាច​ធ្វើ​ឲ្យ​អ្នក​បែកញើស និង​ឡើង​ចំនុច​តូច​ៗ​លើ​រាង​កាយ ប៉ុន្តែ ដរាបណា​អ្នក​មាន​អនាម័យ​ផ្ទាល់ខ្លួន អ្នក​នៅ​តែ​អាច​មាន​អារម្មណ៍​ថា​មាន​សុខភាព​ល្អ​ដដែល​។

៥. យល់​សុ​បិ​ន្ត​សើម (​ចេញ​ទឹកកាម​ពេល​យប់​)
អ្នក​ចាប់ផ្តើម​ផលិត​មេជី​វិត​ឈ្មោល ហើយ​អ្នក​ប្រហែលជា​មានការ​យល់សប្តិ​ចេញ​ទឹក​កាម (​បញ្ចេញ​ជាតិ​ទឹក​ដែល​មាន​មេជី​វិត​ឈ្មោល​ចេញពី​លិង្គ​របស់​អ្នក​នៅ​ពេល​អ្នក​គេង​លក់​)​។ នេះ​គឺជា​រឿង​ធម្មតា​។

៦. កំណើន​សក់
តំបន់​នានា​នៃ​រាង​កាយ​របស់​អ្នក​ក្លាយជា​មាន​រោម​ច្រើន​ទៀត រួម​ទាំង​ក្លៀក​របស់​អ្នក ជើង ដៃ​ដៃ មុខ ទ្រូង និង​នៅ​ជុំវិញ​លិង្គ​របស់​អ្នក​។

៧. សំឡេង​ជ្រៅ ហើយ​ខ្លាំង
នៅ​ពេល​ដែល​សំឡេង​របស់​អ្នក​ចាប់ផ្តើម​បំបែក អ្នក​ប្រហែលជា​ច្រៀង​សម្លេង​រោទ៍​មួយ ឬ​អ្នក​អាច​មាន​សម្លេង​ខ្ពស់​ក្នុង​មួយ​នាទី និង​សម្លេង​ទាប​នៅ​ពេល​បន្ទាប់​។

៨. ការ​ប្រែប្រួល​អារម្មណ៍
អ្នក​ប្រហែលជា​មាន​អារម្មណ៍​រំជួលចិត្ត និង​មាន​អារ​ម្ម​ណ៏​រំភើប ប៉ុន្តែ អារម្មណ៍​របស់​អ្នក​នឹង​ស្ងប់​ទៅ​តាម​ពេលវេលា​៕

ដក​ស្រង់​ចេញពី​គេហ​ទំព័រ ៖ http://health.com.kh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ