ទីក្រុងសេអ៊ូល ៖ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានសម្រេចចិត្តកាត់បន្ថយពន្ធលើសន្លឹកដែកថែបរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង POSCO ចាប់ពី៥៩,៧២% មកស្មើត្រឹមតែ៤២,៦១%ប៉ុណ្ណោះ បន្ទាប់ពីតុលាការពាណិជ្ជកម្មអន្តរជាតិ (USCIT) បានចេញសាលក្រមកាត់ក្តី ។
ការដាក់ពន្ធចំនួន៥៩,៧២%នេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៦មកម្ល៉េះ បន្ទាប់មក ការនាំចេញសន្លឹកដែកថែបរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះជិតពាក់កណ្តាលឯណោះ គឺស្មើត្រឹមតែ១០០លានដុល្លារកាលពីឆ្នាំមុន ។
ក្រុមហ៊ុននេះបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការពាណិជ្ជកម្មអន្តរជាតិភ្លាមៗ បន្ទាប់ពីមានការដាក់ពន្ធ ហើយកាលពីខែមីនាឆ្នាំនេះតុលាការបានប្រាប់ឲ្យក្រសួងពាណិជ្ជកម្មគណនាអត្រាពន្ធឡើងវិញ ។
តុលាការនេះអាចនឹងត្រួតពិនិត្យអត្រាពន្ធថ្មីម្តងទៀត និងសម្រេចថា ពួកគេយល់ស្របនឹងអត្រានេះដែរឬអត់ ។
តុលាការផ្តោតសំខាន់លើមាត្រា ដែលអនុញ្ញាតឲ្យក្រសួងដាក់ពន្ធលើប្រទេសណាមួយនៅពេលពួកគេអាចបញ្ជាក់ថា ប្រទេសនោះមិនបានខិតខំគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាភាពអយុត្តិធម៌ក្នុងការធ្វើពាណិជ្ជកម្ម ។
តុលាការបានសម្រេចថា ក្រសួងនេះគួរតែបញ្ឈប់ការដាក់ពន្ធមិនត្រឹមត្រូវរបស់ពួកគេ បើទោះជាពួកគេអាចបញ្ជាក់ថា ប្រទេសឬគោលដៅណាមួយនោះមិនបានខិតខំគ្រប់គ្រាន់ក៏ដោយ ។
មនុស្សជាច្រើនរង់ចាំមើលថា តើតុលាការពាណិជ្ជកម្មអន្តរជាតិ នឹងចេញសេចក្តីសម្រេចដូចគ្នាទៅលើផលិតផលដែកថែបផ្សេងទៀតដែរឬទេ ។
ក្រៅពីវិស័យដែកថែប ក្រសួងពាណិជ្ជកម្មអាមេរិក ក៏បានដាក់ពន្ធយ៉ាងខ្ពស់លើផលិតផលគីមី ដែលនាំចូលពីប្រទេសកូរ៉េខាងត្បូងផងដែរ ៕
ចែករំលែកព័តមាននេះ