ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរទេស​ចេញ​មុខ​ដាក់​ពាក្យ​បណ្តឹង​ពីបុរសខ្មែរ​១​ក្រុម​ព្រួត​វាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វី​ដេ​អូ​ឃ្លី​ប​មួយ​ ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា បង្ហាញ​ពី​រូប​ភាពបុរស​ជនបរទេស​ម្នាក់​ ត្រូវ​បុរស​ជនជាតិ​ខ្មែរ​មួយ​ក្រុម​មាន​គ្នា​៥​ទៅ​៦​នាក់ ព្រួត​គ្នា​វាយ​នៅ​ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល ដែល​គេ​សន្និដ្ឋាន​ថា…

រាជធានី​ភ្នំពេញ ៖ វី​ដេ​អូ​ឃ្លី​ប​មួយ​ ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា បង្ហាញ​ពី​រូប​ភាពបុរស​ជនបរទេស​ម្នាក់​ ត្រូវ​បុរស​ជនជាតិ​ខ្មែរ​មួយ​ក្រុម​មាន​គ្នា​៥​ទៅ​៦​នាក់ ព្រួត​គ្នា​វាយ​នៅ​ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល ដែល​គេ​សន្និដ្ឋាន​ថា ផ្តើម​ចេញពី​ជម្លោះ​ដណ្តើម​ស្រី​ស្នេហ៍ ។

បុរស​រង​គ្រោះជា​ជនបរទេស​រូប​នេះ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ឱ្យ​ជួយ​រក​យុត្តិធម៌​ដល់​រូបគេ ហើយ​ពេល​នេះ​ សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ក្នុង​ការ​តាម​ចាប់​ក្រុម​ជន​ដៃ ដល់​ទាំងនោះ ។ លោក កុ​ល ខាន់​ណា​រ៉ា នាយ​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ ខែឧសភា បុរស​បរទេស​ម្នាក់​ដែល​រង​គ្រោះ​ដោយសារ​ត្រូវគេ​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​នោះ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ថ្មី​ទី​៣ ឲ្យ​ជួយ​រក​យុ​ត្តិ​ធ៌​ម​ដល់​រូបគេ ហើយ​រូប​លោក​ក៏​បាន​ធ្វើ​ឯកសារ​រាយការណ៍​និង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ជា​បន្ត​ទៀត ។

ទោះជា​យ៉ាងណា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​នេះ​លោកនាយ​ប៉ុស្តិ៍​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​តែប៉ុន្មាន​ម៉ាត់​ប៉ុណ្ណោះ ដោយ​ថា​រូប​លោក​កំពុង​ជាប់រវល់​ប្រជុំ ។ ដោយឡែក​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា អ្នកយើង​ព័ត៌មាន​យើង​បាន ព្យាយាម​ទាក់ទង​ទៅ​លោក ហួត ចាន់​យ៉ា​រ៉ា​ន់អធិការ​នគរបាល​ខណ្ឌដូនពេញ តែ​ទូរស័ព្ទ​របស់លោក​ហៅ​ចូល​ហើយ​ពុំ​មាន​អ្នក​លើក​ទទួល ។

គួរ​បញ្ជាក់​ថា វី​ដេ​អូ​ឃ្លី​ប​មួយ​ត្រូវ​បាន​គេបង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក អំពី​សកម្មភាពបុរស​បរទេស​ម្នាក់ ត្រូវ​បុរស​មួយ​ក្រុមមាន​គ្នា​៥​ទៅ​៦​នាក់ ព្រួត​គ្នា​វាយ​យ៉ាង​ចាស់ដៃ​នៅ​ម្តុំ​ផ្សារ​សូ​រិ​យ៉ា​ម៉​ល ។ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ​នេះ​ដែរ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​បណ្តា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ហ្វេ​សបុ​៊​ក នាំ​គ្នា​ថ្កោលទោស​ចំពោះ​មនុស្ស​មួយ​ក្រុម​នោះ ។ មិនតែប៉ុណ្ណោះ ព័ត៌មាន​មួយ​នេះ​ក៏​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដាក់​បញ្ជា​ឱ្យ​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​ស្រាវ ជ្រាវ​ចាប់ខ្លួន​ក្រុម​ជន​ដៃដល់​ទាំងនេះ យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ឱ្យ​បាន ។

មក​ដល់​ល្ងាច​ថ្ងៃ​ទី​២២ ខែឧសភា គេ​នៅ​មិន​ទាន់​ឃើញ​មានការ​ចាប់​ឃាត់ខ្លួន​ជន​ដៃដល់ណា​ម្នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​លើ​បុរស​បរទេស​ម្នាក់​នេះ​បាន​នៅឡើយ​ទេ ហើយ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ក្រុម​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក ក៏​កំពុង​នាំ​គ្នា​តាមដាន​និង​ចង់​ដឹង​យ៉ាង​ខ្លាំង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ