រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌសែន សុខ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានខិតខំស្តារប្រឡាយ ប្រវែងជាង១,៦០០ម៉ែត្រ ដើម្បីនាំទឹកពីតំបន់ភូមិអន្លង់ក្ងាន ភូមិសំរោង ភូមិត្រពាំងរាំងចាស់ និងតំបន់ភូមិសែនសុខ ទាំង៧ ហូរទៅកាន់ប្រឡាយមេទួលសំពៅ ទំលាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ នាវិថីឈ្នះ-ឈ្នះ ។
ការងារនេះក្រោមការយកចិត្តទុកដាក់និងណែនាំជាប់ជ ប្រចាំពីសំណាក់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី២ មិថុនា ២០២៦នេះថា កន្លងមករដ្ឋបាលខណ្ឌសែនសុខ បានខិតខំស្តារប្រឡាយ តំបន់ភូមិសែនសុខ ប្រឡាយទទឹងថ្ងៃមុខមន្ទីពេទ្យបង្អែក សែនសុខ ប្រវែង៥៣៨ម៉ែត្រ និងប្រឡាយបណ្តោយថ្ងៃប្រវែង១,០៧០ម៉ែត្រ ក្នុងសង្កាត់ឃ្មួញ សរុបប្រវែង១,៦០៨ម៉ែត្រ ដើម្បីនាំទឹកពីតំបន់ភូមិអន្លង់ក្ងាន ភូមិសំរោង ភូមិត្រពាំងរាំងចាស់ និងតំបន់ភូមិសែនសុខទាំង៧ ហូរទៅកាន់ប្រឡាយមេទួលសំពៅ ទំលាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ វិថីឈ្នះឈ្នះ ។
លោកស្រីអ្នកនាំពាក្យ បន្ថែមទៀតថា រដ្ឋបាលខណ្ឌសែនសុខ បានសហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំបពុងបន្តសកម្មភាពបូមស្តារអណ្តូងលូ និងសម្អាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់ជោគជាំមកដល់ នៅផ្លូវ១៩២៨ ក្នុងសង្កាត់ភ្នំពេញថ្មី និង ការងារ ស្តារប្រឡាយនៅខណ្ឌ សែន សុខ ។
ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកស្រី អ្នកនាំពាក្យ សូមអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋនៅជាប់ប្រឡាយ និងផ្លូវនានាចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ដោយទុកដាក់សំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់ និងសោភណ្ឌភាពរាជធានីភ្នំពេញយើង ៕






ចែករំលែកព័តមាននេះ