ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ឈឺបំពង់ក​ដោយសារ​បាក់តេរី​កើតឡើង​យូរ​ប៉ុនណា ?

5 ឆ្នាំ មុន

​ការ​ឈឺបំពង់ក ឬ​រលាក​បំពង់ក​ដោយសារ​តែ​បាក់តេរី​ច្រើន​តែ​ជា​អាការ​មួយ​ធ្ងន់ ហើយ​ការ​​រលាក​របស់​វា​អាច​កើតឡើង​នៅ​លើ​ក្រអូមមាត់​ដែល​ទន់ និង​តំបន់​ក្រពេញ​អា​មី​ដាស។ បាក់តេរី​ដែល​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ជាដើម​ហេតុ​ចំបង​ជាងគេ​លើ​ករណី​លាក​បំពង់ក​នេះ​គឺ​ស្ថិត​ក្នុង​ត្រកូល Streptococcus ដែល​មាន​ដូច​ជា Group A, Beta…

​ការ​ឈឺបំពង់ក ឬ​រលាក​បំពង់ក​ដោយសារ​តែ​បាក់តេរី​ច្រើន​តែ​ជា​អាការ​មួយ​ធ្ងន់ ហើយ​ការ​​រលាក​របស់​វា​អាច​កើតឡើង​នៅ​លើ​ក្រអូមមាត់​ដែល​ទន់ និង​តំបន់​ក្រពេញ​អា​មី​ដាស។ បាក់តេរី​ដែល​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ជាដើម​ហេតុ​ចំបង​ជាងគេ​លើ​ករណី​លាក​បំពង់ក​នេះ​គឺ​ស្ថិត​ក្នុង​ត្រកូល Streptococcus ដែល​មាន​ដូច​ជា Group A, Beta Hemolyic, Stretptoccus Pyogenes ។

​ការ​រលាក​បំពង់ក​នេះ​ភាគច្រើន​កើតឡើង​លើ​ក្មេង តូច​ៗ និង​មនុស្ស​វ័យ​ជំទង់ ប៉ុន្តែ​វា​អាច​កើតឡើង​លើ​ក្មេង​ទើបតែ​ចេះ​ដើរ និង​មនុស្ស​ធំ​ដែរ ។ ការ​រលាក​បំពង់ក​បែប​នេះ​គឺ​មានការ​ឆ្លង​ខ្ពស់​ណាស់ ហើយ​ក៏​មាននៅ​ក្នុង​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ច្រើន​ដែរ ជា​ពិសេស​រដូវរងារ​តែ​ម្តង ។ រោគ​សញ្ញា និង​អាការ​រាង​កាយ​នៃ​ការ​រលាក​បំពង់ករ​ប្រហែលជា​ប្រែប្រួល​ទៅ​តាម​អាយុ របស់​អ្នក​ដែល​មាន​ជំងឺ​នេះ​។

​ការ​រលាក​បំពង់ករ​ដោយសារ​បាក់តេរី​មានការ​ឆ្លង​ខ្ពស់ ហើយ​ភាគច្រើន​គឺ​រាលដាល​ដោយ​​ផ្ទាល់​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត ។ រយៈពេល​សម្ងំ​របស់​ជំងឺ​នេះ​អាច​ពី​២​ទៅ​៥​ថ្ងៃ។ ផ្លូវ​ដែល​ជំងឺ​នេះ​ឆ្លង​គឺ​តាម​រយៈ​តំណក់​ទឹកមាត់​ដែល​សាយ​ភាព​លើ​បរិយាកាស និង​ទឹកមាត់​ដែល​ចេញពី​អ្នកជំងឺ​ផ្ទាល់ ។ ការ​ប៉ះពាល់​ស្និទ្ធស្នាល​នឹង​ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់​បាក់តេរី​នេះ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត ។

​អ្នកជំនាញ​ខាង​ជំងឺឆ្លង​ភាគច្រើន​ជឿ​ថា អ្នកជំងឺ​ម្នាក់​មិន​អាច​ចម្លងជំងឺ​នេះ​ទៅ​អ្នក​ដទៃ​ទៀត​ឡើយ​ក្រោយ​ពី​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ​ដ៏​មាន​ប្រសិទ្ធភាព​រយៈពេល​២៤​ម៉ោង​រួច​ហើយ ។

ការ​លាក​បំពង់ក​ដោយសារ​បាក់តេរី​ច្រើន​តែ​នឹង​ស្រួលបួល​មក​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​២​ទៅ​៥​ថ្ងៃ ប៉ុន្តែ​អ្នក​ប្រហែលជា​ចាប់ផ្តើម​មាន​អារម្មណ៍ល្អ​ក្នុង​រយៈពេល​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃក្រោយ​ពី​ចាប់ផ្តើម​ប្រើ​ថ្នាំ​ផ្សះ ។ ការ​រលាក​បំពង់ក​ដោយសារ​បាក់តេរី​នេះ​នៅ​តែ​បន្ត​ការ​ចម្លង​ទៀត​រយៈពេល​២៤​ម៉ោង​ដំបូង​ក្រោយ​ពី​ចាប់ផ្តើម​ប្រើ​ថ្នាំ​ផ្សះ​រួច ដូច្នេះ​វា​ត្រូវ​បាន​គេ​ណែនាំ​ថា អ្នក​គួរ​សម្រាក​នៅផ្ទះ និង​ចៀសវាង​ការ​ទៅ​រៀន ឬ​ធ្វើការ​ដើម្បី​កុំ​ឲ្យ​ឆ្លង​ទៅ​អ្នកដទៃ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ