ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ជិះ​បញ្ច្រាសពន្លះរ៉ឺម៉កដឹកបាយជ្រូកផ្អើលពេញស្ពានអាកាស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​ស្រវឹង​ទោរទន់​បាន​ជិះ​ម៉ូតូ​ធន់​ធំ​ឡើង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ទាំង​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ដឹក​បាយ​ជ្រូក​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នក​រង​របួសធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់​ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១ សង្កាត់​ស្ទឹង​មាន​ជ័យ​១…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​ស្រវឹង​ទោរទន់​បាន​ជិះ​ម៉ូតូ​ធន់​ធំ​ឡើង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ទាំង​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ដឹក​បាយ​ជ្រូក​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នក​រង​របួសធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់​ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ បាន​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​បាយ​ជ្រូក​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​វិញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​វ័យ​ជាង​២០​ឆ្នាំ​មិនដឹង​ថា ចេញពី​ផឹកស៊ី​វិញ​នៅ​កន្លែង​ណា​នោះ​ទេ​បាន​ជិះ​ម៉ូតូ​ធន់​ធំ​ម៉ាក Duke ពណ៌​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ ១GQ-៥២៦១ ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ឡើង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​ចរាចរណ៍​ហើយ​បើក​លឿន​ដូច​ហោះ ព្រមទាំង​ស្រវឹង​ផង​នោះ​បាន​ជ្រុល​ទៅ​បុក​នឹង​រ៉ឺ​ម៉ក​ដឹក​បាយ​ជ្រូក​ដែល​ជិះ​ដោយ​បុរស​ម្នាក់​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​រ៉ឺ​ម៉ក​រង​បួស​បាក់ជើង​ខាងឆ្វេង ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លិ​និក​ឯកជន ចំណែក​អ្នក​បើក​ម៉ូតូ​បង្ក​វិញ​រង​របួសរ​លាត់ដៃរ​លាត់ជើង​តិចតួច​មិន​បាន​ទៅ​មន្ទី​ពេទ្យ​នោះ​ទេ រីឯ​ម៉ូតូ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​បន្តិចបន្តួច ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​យក​ម៉ូតូ និង​រ៉ឺ​ម៉ក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ