ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងឆ្កែ…បាន​ធ្វើឱ្យមនុស្ស​បង្ហូរឈាមគ្នាដ៏​សម្បើម​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ឪពុក​កូន​បាន​រង​របួស​ដៃ​ធ្ងន់ ដោយសារ​តែ​លើក​រង​មុខកាំបិត​ដែល​ភាគី​ម្ខាង​បាន​ព្រួត​គ្នា​កាប់ ។ ក្រុម​ជន​ដៃដល់ ​គឺជា​គ្រួសារ​មួយ​ដែល​មាន​គ្នា​៥​នាក់ ​ប្រដាប់​ដោយ​ដាវ កាំបិត បំពង់​ទីប…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ឪពុក​កូន​បាន​រង​របួស​ដៃ​ធ្ងន់ ដោយសារ​តែ​លើក​រង​មុខកាំបិត​ដែល​ភាគី​ម្ខាង​បាន​ព្រួត​គ្នា​កាប់ ។ ក្រុម​ជន​ដៃដល់ ​គឺជា​គ្រួសារ​មួយ​ដែល​មាន​គ្នា​៥​នាក់ ​ប្រដាប់​ដោយ​ដាវ កាំបិត បំពង់​ទីប លើកគ្នា​ចូល​កាប់​ដល់​ក្នុងផ្ទះ ដោយ​ចោទប្រកាន់​ទៅ​លើ​ភាគី​ខាង​អ្នក​រង​គ្រោះ​ថា បណ្តោយ​ឲ្យ​ឆ្កែ​ខាំ​ក្មួយ​ស្រី​របស់​ពួក​គេ ។ ប្រតិកម្ម​ហិង្សា​ដ៏​សាហាវ​នេះ​ បាន​បង្ក​ឲ្យ​ផ្អើលឆោឡោ ដោយ​អ្នក​ជិតខាង​រត់​ចែក​ជើង​គ្នា​គេច ព្រោះ​ខ្លាច​របួស​នឹង​ផ្លែដាវ រហូត​ដល់​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍ ចាប់​ឃាត់ខ្លួន​ក្រុម​អ្នកលេង​ដាវ​សា
​មូ​រ៉ៃ​បាន​៤​នាក់ ។ ចំណែក​ម្នាក់​ទៀត​មាន​របួស​ឱ្យទៅ​ពេទ្យ​ក្បែរ​កន្លែង​កើតហេតុ ។ សមត្ថកិច្ច​ដកហូត​ដាវ​មួយ​ដើម​កាំបិត​ប័​ុ​ង​តោ​មួយ​ដែក​ទីប​មួយ​ដើម ។ បាតុភាព​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៩ ឧសភា ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ ឈ្មោះ អុ​ឹ​ម ថន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ បើកបរ​រថយន្ត និង​កូនប្រុស​ម្នាក់​ទៀត​ឈ្មោះ អុ​ឹ​ម ផានិត អាយុ​២១​ឆ្នាំ មុខរបរ​ជាង​អេ​ឡិច​ត្រូ​និក ស្នាក់​នៅ​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ចំណែក​ក្រុម​គ្រួសារ​ជន​បង្ក​ឃាត់ខ្លួន​បាន​៤​នាក់ ដែល​សមត្ថកិច្ច​នាំ​ខ្លួន​ចូល​សាកសួរ​នៅ​ប៉ុស្តិ៍​ប៉ូលិស​មាន​៖ ទី​១-​ឈ្មោះ សេង កាត់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ លក់​ប្រហិត​ចៀន​តាម​រទេះ ។ ទី​២-​ឈ្មោះ សេង សុ​ី​ថន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់​បបរ​តាម​រទេះ ។ ទី​៣-​ឈ្មោះ គឹ​ម ជី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ លក់​បុកល្ហុង​តាម​រទេះ ។ ទី​៤-​ឈ្មោះ ថា​ច់ ញ៉ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​នៅផ្ទះ ។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ គឹ​ម យី អាយុ​២១​ឆ្នាំ មុខរបរ​លក់​បុកល្ហុង (​របួស​ក្បាល​និង​ម្រាមដៃ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ អ្នក​ទាំង​៥ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សម្តី​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រុម​ជន​១​គ្រួសារ​នេះ​បាន​ចោទប្រកាន់​មក​លើ​ក្រុម​គ្រួសារ​របស់​គាត់​ថា​បណ្តោយ​ឲ្យ​ឆ្កែ​សម្បុរ​ខ្មៅ​មួយ​ក្បាល ខាំ​ក្មួយ​ស្រី​របស់​ពួក​គេ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ហើយ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា នេះ​ភាគី​ខាង​បង្ក លើកគ្នា​មក​សួរ​និង​ចោទប្រកាន់​រករឿង​ម្ចាស់​ឆ្កែ ទោះជា​គាត់​បំភ្លឺ​ហេតុផល ថា​ឆ្កែ​សម្បុរ​ខ្មៅ​របស់​គាត់ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ដាក់​នៅ​ក្នុងផ្ទះ មិន​បាន​ចេញ​ក្រៅ​ទេ ហេតុ​អ្វី​ទៅ​ខាំ​មនុស្ស​កើត ។ គាត់​ប្រាប់​ថា ក្រែង​ឆ្កែ​សម្បុរ​ខ្មៅ​មួយ​ក្បាល ផ្សេង​ទៀត​នៅ​ក្បែរ​នោះ​ដែរ ឬ​យ៉ាងណា ព្រោះ​នៅ​ទីនោះ មាន​សត្វ​ឆ្កែ​សម្បុរ​ខ្មៅ​ចំនួន​២​ក្បាល​ដូច​គ្នា ។ ទោះជា​យ៉ាងណា​ក្តី គាត់​ជួយ​ចេញ​លុយ​ថ្លៃ​ចាក់​ថ្នាំ​ឲ្យ​តែ​ភាគី​បង្ក​មិន​ព្រម នាំ​គ្នា​ចាកចេញ​ទៅ​វិញ ។ រហូត​មក​ដល់​យប់​ថ្ងៃ​កើតហេតុ​នេះ ខណៈ​ដែល​សមាជិក​ក្នុង​គ្រួសារ​ជុំ​គ្នា​នៅ​ក្នុងផ្ទះ ស្រាប់តែ​ភាគី​អ្នកចោទ​លើកគ្នា​ទាំង​គ្រួសារ​មាន​គ្នា​៥​នាក់ ប្រដាប់​ដោយ​ដាវ កាំបិត ចូល​កាប់​ម្ចាស់​ឆ្កែ​ដល់​ក្នុងផ្ទះ បណ្តាល​ឲ្យ​គាត់​២​នាក់​ឪពុក​កូនរង​របួសធ្ងន់ ។ក្រោយ​កើតហេតុ កុំ​តែ​បាន​កម្លាំង​សមត្ថកិច្ច​ច្រើន​នាក់​ទៅ​ជួយ​អន្តរាគមន៍ ទើប​ចាប់​ឃាត់​ក្រុម​ជន​បង្ក​បាន​៤​នាក់ នៅ​កន្លែង​កើតហេតុ ។ ដោយឡែក​ម្នាក់​ទៀត​មាន​របួស​ឱ្យទៅ​ដេកពេទ្យ (​កាប់​ត្រូវ​គ្នា​ឯង​) ព្រោះ​ពេល​យប់ ។ សមត្ថកិច្ច​ដកហូត​បាន​ដាវ​មួយ​ដើម កាំបិតប៉័ងតោ​មួយ​ដំបង​ដែក​មួយ ។ ចំណែក​ជន​រង​គ្រោះ​២​នាក់​ឪ​កូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ជា​មុន​សិន ទើប​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ជា​ក្រោយ ។

បច្ចុប្បន្ន​ ករណី​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​៤​នាក់​បណ្តោះអាសន្ន​យក​ទៅ​សួរនាំ​បន្ត​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នេះ​ជា​រឿងរ៉ាវ​មួយ​គួរ​ឱ្យ​ហួសចិត្ត​បំផុត​ដោយសារ​តែ​ឆ្កែ​ខាំ បែរជា​កើត​មាន​ហិង្សា​លើ​មនុស្ស​ទៅ​វិញ ។ ករណី​ប្រហាក់ប្រហែល​គ្នា​នេះ បាន​ធ្លាប់​កើត​មាន​កាលពី​ជាង​១០​ឆ្នាំ​មុន រហូត​យក​កាំភ្លើង​មក​បាញ់ប្រហារ​គ្នា ព្រោះតែ​រឿង​ឆ្កែ​ខាំ ទីបំផុត​ជន​ដៃដល់​រត់​ចោលផ្ទះ​បាត់​ដល់​ឥឡូវនេះ ទំនងជា​ព្យាយាម​គេច​អស់​១​ជីវិត​ហើយ ។

បញ្ហា​នេះ​គួរ​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​ទៅ​ល្អ​ជាង ព្រោះ​គ្មាន​ម្ចាស់​ឆ្កែ​ឯណា​មាន​បំណង​ឱ្យ​ឆ្កែ​ខាំ​មនុស្ស​ទេ បើ​មិនមែន​ជា​ចោរ​នោះ តើ​វា​ហុច​លទ្ធផល​បែប​ណា ? ទីបំផុត​ក្លាយជា​អ្នកទោស​ពី​បទ​ព្រហ្មទណ្ឌ​ប៉ង​សម្លាប់​មនុស្ស ព្រោះតែ​លើកគ្នា​ចូល​ទៅ​តាម​កាប់​គេ ៕


អត្ថបទសរសេរ ដោយ