ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​រត់​ចេញ​ដែរ​តែ​រត់​ជិត​ផុត​ទៅ​ហើយ បែរជា​អកុសល​ទៅ​វិញ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ មាន​ភ្លៀង​ផ្គរ​ខ្យល់​កន្ត្រាក់​បាក់​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ដែល​សសរ​រលំ​ចំ​ក្បាល​បុរស​ម្នាក់ បណ្តាល​ឱ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក ។ ហេតុ​ការ​ខ្យល់​កន្ត្រាក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ព្រិល…

ខេត្តរតនគិរី ៖ មាន​ភ្លៀង​ផ្គរ​ខ្យល់​កន្ត្រាក់​បាក់​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ដែល​សសរ​រលំ​ចំ​ក្បាល​បុរស​ម្នាក់ បណ្តាល​ឱ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក ។ ហេតុ​ការ​ខ្យល់​កន្ត្រាក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ព្រិល ឃុំ​បរខាំ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។

ជន​រង​គ្រោះ​ដែល​សសរ​រលំ​ត្រូវ​ចំ​ក្បាល​នោះ​ឈ្មោះ ចាន់​ហ៊​ល ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ខ្មែរ​មានស្រុក​កំណើត​នៅ​ភូមិ​ខ្សំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ហើយ​បាន​មក​រស់នៅ​ភូមិ​ព្រិល​ឃុំ​បរខាំ​ស្រុក​អូ​រយ៉ា​ដាវ​ខេត្តរតនគិរី ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ពេល​កើតហេតុ​ជន​រង​គ្រោះ​គាត់​នៅ​ក្នុង​រោង​ក្បែរ​សសរផ្ទះ​ដែល​បាន​លើក​បញ្ឈរ​ទុក ជា​រាង​ផ្ទះ​ធំ​មាន តែ​ជា​គ្រោង​មិន​ទាន់​បាន​សង់​ជា​ផ្ទះ​នៅឡើយ​ទេ តែ​អកុសល​ស្រប​ពេល​មាន​ភ្លៀង​ខ្យល់​ក​ន្ទ្រា​ក់​ផង បាន​ធ្វើ​ឱ្យ​រោង​របស់​គាត់​ប៉ើង​រហែក​អស់​ជន​រង​គ្រោះ​បាន​រត់​ចេញពី​ខ្ទម​បាន​ចម្ងាយ​ប្រហែល​២​ម៉ែត្រ ស្រប​ពេល​ដែ​សសរផ្ទះ​នោះ​ក៏​បាន​ធ្លាក់​ពីលើ​មួយ​ដើម និង​ឈើ​របា​ជញ្ជាំង​វាត់​ត្រូវ​ចំ​ក្បាល​ខាងក្រោយ យ៉ាងដំណំ បណ្តាលរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ​រហូត​បាន​ដាច់ខ្យល់​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​មន្ទី​ពេទ្យ បង្អែក​ស្រុក​បរ​កែវ ។

ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ