ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​បាន​ទាំង​អ្នកលក់​បាន​ទាំង​អ្នកទិញ​តែ​ម្តង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​០៤​នាក់ ទាំង​អ្នកទិញ និង​អ្នក​ចែកចាយ​គ្រឿងញៀន​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ល្បាត​ឃើញ និង​ឃាត់ខ្លួន​កាលពី​ម៉ោង​២៣​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ជាប់​ក្លិប​មី​ត​ណាយ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​០៤​នាក់ ទាំង​អ្នកទិញ និង​អ្នក​ចែកចាយ​គ្រឿងញៀន​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ល្បាត​ឃើញ និង​ឃាត់ខ្លួន​កាលពី​ម៉ោង​២៣​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ជាប់​ក្លិប​មី​ត​ណាយ ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ ក្រោយ​ពី​ចាប់​យក​មក​ដល់​ប៉ុស្តិ៍
សមត្ថកិច្ច​មិន​ឲ្យ​អ្នក​ព័ត៌មាន​សាកសួរ​ឡើយ ។

បើ​តាម​សម្តី​កម្លាំង​អន្តរាគមន៍​ខណ្ឌ​បាន​ប្រាប់​ថា មុន​ឃាត់ខ្លួន​ក្រុម​សង្ស័យ ខណៈ​កម្លាំង​ល្បាត​មក​ដល់​មុខ​ក្លិប ស្រាប់តែ​ឃើញ​ក្រុម​ជនសង្ស័យ​កំពុង​ចែកចាយ​គ្រឿងញៀន ដោយ​ម្ខាង​ហុច​ថ្នាំ និង​ម្ខាង​ទៀត​ហុយ​លុយ ពេល​ឃើញ​ដូចនេះ​សមត្ថកិច្ច​ក៏​ចូល​ឃាត់ខ្លួន​បាន​ទាំង​អ្នក​ចែកចាយ និង​អ្នកទិញ​០៤​នាក់ ព្រមទាំង​ដកហូត​បាន​ក្រាម​ស​ថ្លា មួយ​កញ្ចប់ ថង់​ធំ សង្ស័យ​ជា​ថ្នាំ​ញៀន​ក្រោយ​ពី​ឃាត់​ហើយ​បាន​បញ្ជូន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ ។

ពាក់​ព័​ន្ទ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​អ្នក​ព័ត៌មាន​មិន​ត្រូវ​បាន​អនុញាតិ​សាកសួរ​ព័ត៌មាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ