ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះទាយ! ជើង​ខ្លាំង​កម្ពុជា​២​រូប​ប៉ះ​កីឡា​ករបរទេស​​លទ្ធ​ផល​​យ៉ាង​ណា…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​MyTV​នា​ថ្ងៃ​សុក្រ ទី​១៨ ឧសភា នេះ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប​ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជា មួយ​កីឡាករ​បរទេស ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​សម្រេច​គោលដៅ​របស់​ខ្លួន​ឬ​យ៉ាងណា​…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​MyTV​នា​ថ្ងៃ​សុក្រ ទី​១៨ ឧសភា នេះ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប​ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជា
មួយ​កីឡាករ​បរទេស ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​សម្រេច​គោលដៅ​របស់​ខ្លួន​ឬ​យ៉ាងណា​ ខណៈ​កីឡាករ​បរទេសដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ហាក់​មាន​សមត្ថភាព​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ​។

ការ​ប្រកួត​ដែល​ចាប់ផ្ដើម​ធ្វើ​នៅ​ម៉ោង​៨​យប់នេះ​កីឡាករ​កម្ពុជា​មាស សុ​ជាតិ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់​ ដែល​មាន​ប្រវត្តិប្រកួត​៨០​ដង ឈ្នះ​៦៥​ដង ស្មើ​១​ដង ចាញ់​១៤​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២១​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ​ឆាន​ឆ័​យ ស៊ី​ត​.​ស​.​ថ​.​ណា​ក់​រ៉ុ​ង ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​។

កីឡាករ​ឡាវ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​៩៥​ដង ឈ្នះ​៦៣​ដង ស្មើ​៣​ដង ចាញ់​២៨​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១១​ដង ។ ចាំ​មើល មាស សុ​ជាតិ អាច​យកឈ្នះ​កីឡាករ​ជើង​ខ្លាំង​ឡាវ​រូប​នេះ​បាន​ដោយ​របៀប​ណា? ខណៈ​អ្នកធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន​មិនសូវ​មាន​ជំនឿ​ចិត្ត​លើ​មាស សុ​ជាតិ​ប៉ុន្មាន​ទេ​ដោយសារ​ថ្វីដៃ ប្រកួត​ម្ដង​ខ្លាំង​ម្ដង​ខ្សោយ​ពុំ​មាន​ស្ថិរភាព​ទាល់ តែ​សោះ ដូច្នេះ​បើ​ចង់​ដឹង​នរណា​ខ្លាំង​ជាង​នរណាមាន​​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ប៉​ណ្ណោះ​។

ចំណែក​វេ​ង សុ​ភ័ក្ត្រ មក​ពី​ក្លិប​កងពលតូចទ័ព​ពិសេស​ឆត្រយោង​៩១១ មាន​ប្រវត្តិ​ប្រកួត
៥៨​ដង ឈ្នះ​៤៨​ដង ស្មើ​១​ដង ចាញ់​៩​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៦​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​តម្រួត​ឡេ​ក ធី​ដេ​ត​ឡូ​ងើ​ន ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​។

កីឡាករ​ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​៩០​ដង ឈ្នះ​៧២​ដង ស្មើ​៣​ដង ចាញ់​១៥​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៤​ដង ។ ការ​ប្រកួត​លើក​នេះ បើ​វេ​ង សុ​ភ័ក្ត្រ ហ៊ាន​តែ​ប្រហែស​បន្តិច​ច្បាស់​ជា​ស៊យ​ធំ​មិន​ខាន ព្រោះ​កីឡាករ​ថៃ​រូប​នេះ​គឺជា​ជើង​ខ្លាំង​ពិត​ៗ​ធ្លាប់​ផ្ដួល​ជើង​ខ្លាំង​កម្ពុជា​យើង​មិន​តិច​នាក់​ទេ​នា​ពេល​កន្លង​មក​។

ដោយឡែក​សម្រាប់​គូ​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា​វិញ​មាន កីឡាករ ពុទ្ធ ភា​រិ​ន
មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ រឿ​ន ឈី មក​ពី​ក្លិប​គុហារ​ព្រហ្ម​ជ័យ និង​កីឡាករ ប្រាក់ ស៊ី​ណាត​មក​ពី​ក្លិប​តា​ឯក​ខេត្តព្រៃវែង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ ឡុ​ង ខេត្ត មក​ពី​ក្លិប​ខ្លារខិនមាន​រិ​ទ្ធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ