ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ធ្វើការ​ក្នុង​កម្ពុជា​មាន​ជាង​១៩​ម៉ឺន​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​ជនបរទេស​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា​មាន​ជាង​១៩​ម៉ឺន​នាក់ អ្នក​បាន​ធ្វើ​ប​ណ្ណ័​ការងារ​ក្នុង​ឆ្នាំ​២0១៧​បាន​ចំនួន​៥៧០០០​នាក់ និង​ឆ្នាំ​២០១៨​បាន​ជាង​៧​ម៉ឺន​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​៤ ឧសភា ២០១៨»​។ នេះ​ជា​ប្រសាសន៍​របស់​លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត សុខ…

រាជធានី​ភ្នំពេញ ៖ «​ជនបរទេស​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា​មាន​ជាង​១៩​ម៉ឺន​នាក់ អ្នក​បាន​ធ្វើ​ប​ណ្ណ័​ការងារ​ក្នុង​ឆ្នាំ​២0១៧​បាន​ចំនួន​៥៧០០០​នាក់ និង​ឆ្នាំ​២០១៨​បាន​ជាង​៧​ម៉ឺន​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​៤ ឧសភា ២០១៨»​។ នេះ​ជា​ប្រសាសន៍​របស់​លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត សុខ ផល អគ្គនាយក​អន្តោប្រវេសន៍​ថ្លែង​ក្នុង​ពិធី​ប្រគល់​រថយន្ត​ចំនួន​៨​គ្រឿង ដល់​នាយកដ្ឋាន​ជនបរទេស​អន្តោប្រវេសន៍​ជា​អ្នក​វិនិយោគឯកជន សំរាប់​ជា​មធ្យោបាយ​បំរើ​ការងារ​ជំនាញ កាល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ ។

លោក​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត សុខ ផល អគ្គនាយក​អន្តោប្រវេសន៍ បាន​មាន​ប្រសាសន៍​ទៀត​ថា រថយន្ត​ចំនួន​៨​គ្រឿង ដែល​ផ្តល់​ជូន​នាយកដ្ឋាន​ជនបរទេស​អន្តោប្រវេសន៍​ជា​អ្នក​វិនិយោគឯកជន សំរាប់​ជា​មធ្យោបាយ​បំរើ​ការងារ​ជំនាញ ។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ការ​ប្រគល់​រថយន្ត​ជា​មធ្យោបាយ​នា​ពេល​នេះ​ជា​គឺ​ការ​ខិតខំ​របស់​បងប្អូន​របស់​យើង និង​អគ្គ​នាយ​ដ្ឋា​ន​ទាំងមូល​ដើម្បី​ជា​មធ្យោបាយ​បំរើ​ការងារ ហើយ​កិច្ចការ​បែប​នេះ​មិនមែន​ជា​កិច្ចការ​ដំបូង​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ទេ​គឺ​បាន​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០១៤​មក​ម៉្លេះ​ យើង​ខិតខំ​រក​មធ្យោបាយ​បំពាក់​ជូន​បងប្អូន​យើង​នៅ​តាមបណ្តា​អង្គភាព​ដែល​ចាំបាច់ ដូច​ជា​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី និង​នៅ​តាម​បណ្តា​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត នៅ​តាម​ផ្នែក​អន្តោប្រវេសន៍​ចំណុះ​ស្រុក ខណ្ឌ គឺ​អគ្គ​នាយ​ដ្ឋា​ន​អន្តោប្រវេសន៍ បាន​ប្រមូលផ្តុំ​គ្នា ឯកភាព​គ្នា តាម​លទ្ធភាព​របស់​យើង​ដើម្បី​ដោះស្រាយ​ការងារ​ចាំបាច់​ចំពោះ​មុខ​ឲ្យ​បាន​ទាន់​ពេលវេលា ក្នុង​នោះ​នៅ​តាម​ស្រុក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ប្រគល់​កុំព្យូទ័រ និង​នៅ​តាម​ខេត្ត​-​រាជធានី​បាន​ប្រគល់​រថយន្ត និង​ម៉ូតូ​។

ទន្ទឹម​នឹង​នេះ​ដែរ ក្រសួងមហាផ្ទៃ ក៏​ដូច​ជា​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក៏​បាន​ដោះស្រាយ​ទីតាំង​អគារ​ស្នាក់​នៅ អគារ​រដ្ឋបាល​សំរាប់​ធ្វើ​ការងារ​នៅ​តាម​បណ្តា​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​សំខាន់​ៗ​មួយ​ចំនួន និង​បាន​រៀបចំ​កន្លែង​ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​ត្រៀម​បញ្ជូន​ចេញ​ជាដើម​។

រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ធ្វើការ​ដោះស្រាយ​បញ្ហា​ជនបរទេស​អន្តោប្រវេសន៍​ជិត​២០​ម៉ឺន​នាក់​ដែល​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​យើង​បាន​គោលការណ៍​ឯកភាព​ចុង​ក្រោយ​គឺ​ចុះ​អនុវត្ត​អនុ​ក្រឹ​ត្រ​លេខ ១២៩ អន​ក្រ​បក ក្នុង​ការ​ចុះ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​នានា​ដែល​ជនបរទេស​បាន​កំពុង​កាន់កាប់​ដោយ​ខុសច្បាប់​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ ដែល​នេះ​ជា​កិច្ចការ​មួយ​ដំណើ​ការ​បាន​រហូត​ដល់​ពេល​ឥឡូវនេះ​យើង​បាន​ធ្វើការ​ដកហូត​បាន​ប្រហែល​ជិត​៥០%​ហើយ ពិសេស​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ យើង​បាន​ពិនិត្យ​លើ​ពាក្យសុំ​ជា​ជនបរទេស​អន្តោ​ប្រវេ​សន៍​ដែល​កំពុង​ដំណើរការ ហើយ​ការងារ​ធំ​មួយទៀត​គឺ​យើង​បាន​អនុវត្ត​នីតិវិធី​ក្នុង​ការ​ឃាត់ខ្លួន និង​ចាប់​បណ្តេញចេញ​ទៅ​វិញ និង​បញ្ជូន​ទៅ​តុលាការ​នូវ​ជនល្មើស​នានា​ជា​ច្រើន​សញ្ជាតិ ​គិតមក​ដល់​ឥឡូវនេះ​ជាង​១០០​សញ្ជាតិ​ដែល​យើង​បាន​បណ្តេញចេញ​បាន​ជាង​១៤៤១៩​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ