ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសចេញផ្សាយប្រាក់2ម៉ឺនរៀល​គំរូថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ការ​ចូលរួម​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់​៦៥​យាង​ចូល​៦៦​ព្រះ​វស្សា​នៅថ្ងៃ​ទី​១៦ ឧសភា…

រាជធានី​ភ្នំពេញ ៖ ជា​ការ​ចូលរួម​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់​៦៥​យាង​ចូល​៦៦​ព្រះ​វស្សា​នៅថ្ងៃ​ទី​១៦ ឧសភា រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា​ចេញផ្សាយ​ក្រដាសប្រាក់​ប្រភេទ​២០០០០​រៀល​គំរូ​ថ្មី​ធ្វើ​ចរាចរ និង​ប្រើប្រាស់​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ទន្ទឹម​នឹង​បណ្តា​ប្រភេទ​ក្រដាសប្រាក់​ដែល​បាន​ចេញផ្សាយ​រួច​ហើយ ។ ចំពោះ​លក្ខណៈ​ពិសេស​នៃ​ធនបត្រ​ប្រភេទ​២០០០០​រៀល​គំរូ​ថ្មី​នេះ មាន​ចែង​ក្នុង​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដូច​ខាងក្រោម ៖

ផ្ទៃ​ខាង​មុខ​នៃ​ក្រដាសប្រាក់​គំរូ​ថ្មី​នេះ​មាន​បណ្តុះ​ជា​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ និង​ផ្ទៃ​ខាង​ខ្នង​មាន​រំលេច​ប្រាង្គ​ប្រាសាទបន្ទាយស្រី​ដែល​ជា​ប្រាសាទ​មួយ​មាន​ក្បាច់​ផ្កា​ភ្ញី​យ៉ាង​ល្អនិង​ថ្ម​ចម្លាក់​នរសិង្ហ ដែល​ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប ។ ក្នុង​អនុក្រឹត្យ​ស្តី​ពី​ការ​ចេញផ្សាយ​ក្រដាសប្រាក់​ប្រភេទ​២០០០០​រៀល​នេះ​បាន​ណែនាំ​ក្នុង​មាត្រា​២​ឱ្យ​ធនាគារជាតិ​ធ្វើការ​ផ្សព្វផ្សាយ​ពី​លក្ខណៈ​សម្គាល់​នៃ​ធនបត្រ​គំរូ​ថ្មី​នេះ ។

មាត្រា​៣​នៃ​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​កំណត់​ឱ្យ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា រដ្ឋមន្ត្រី​-​រដ្ឋលេខាធិការ​គ្រប់​ក្រសួង​-​ស្ថាប័ន និង​អភិបាល​រាជធានី​-​ខេត្ត​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ ៕

អត្ថបទសរសេរ ដោយ