ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតថាគេចរួចហើយ មានអីអត់បុក​ម៉ូតូ​បែរជា​ទៅ​បុក​គល់​ស្ពាន​អាកាស​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ស្រវឹង​ធ្លាក់​ភ្នែក​បើករថយន្ត​គេច​ពី​ម៉ូតូ​មួយ​គ្រឿង​ទៀត ក៏​រេ​ចង្កូត​ទៅ​បុក​គល់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ដែល​កំពុង​តែ​សាងសង់​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ត្រង់​ចំណុច​គល់​ស្ពាន​អាកាស​ផ្សារ​ដី​ហុង​ផ្នែក​ខាងលិច តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ…

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ស្រវឹង​ធ្លាក់​ភ្នែក​បើករថយន្ត​គេច​ពី​ម៉ូតូ​មួយ​គ្រឿង​ទៀត ក៏​រេ​ចង្កូត​ទៅ​បុក​គល់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ដែល​កំពុង​តែ​សាងសង់​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ត្រង់​ចំណុច​គល់​ស្ពាន​អាកាស​ផ្សារ​ដី​ហុង​ផ្នែក​ខាងលិច តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ពីរ​នាក់​ស្រវឹង​ជោកជាំ បើកបរ​រថយន្ត​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2C-5712 ធ្វើ​ដំណើរ​តាម​បណ្តាល​ផ្លូវ​សហព័ន្ធ​រុ​ស្សី ខាងក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បើក​គេច​ពី​ម៉ូតូ​មួយ​គ្រឿង​ទៀត មិន​ចាំ​ម៉ាក​ដែល​បើក​ជ្រែ​ពីមុខ​រថយន្ត បណ្តាល​ឲ្យ​រថយន្ត​រ៉េ​ចង្កូត​ទៅ​ខាងឆ្វេង​ទៅ​បុក និង​គល់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ដែល​កំពុង​តែ​សាងសង់​ធ្វើ​ឲ្យ​គល់​ស្ពាន​រង​ការ​ខូចខាត​តិចតួច រីឯ​រថយន្ត​ក្រពឹត​កាង និង​បែក​កង់​ខាង​មុខ​ចំហៀង​ខាងឆ្វេង​តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​ទទួល​រង​របួស​នេះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​ស្ទូច​យក​រថយន្ត​ខាងលើ​រួម​ទាំង​អ្នក​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ