ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​ម្តាយកូន​មក​វិញ​ប៉ះ​ជាប់​អ្នក​ដៃជើង​រហ័ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដឹក​កូនស្រី​មក​ពី​កន្លែង​តារាង​បាល់ទាត់​យក​អី​ឲ្យ​ឪពុក​វិញ ត្រូវ​ជនសង្ស័យ​២​នាក់​ឆក់​កាបូបស្ពាយ​ពី​កូនស្រី​បាន​សម្រេច បណ្តាល​ឲ្យ​ដួល​រង​របួស​បែក​មុខ​បែក​មាត់​កូនស្រី ចំណែក​ម្តាយ​មិន​មាន​រង​របួស​ទេ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដឹក​កូនស្រី​មក​ពី​កន្លែង​តារាង​បាល់ទាត់​យក​អី​ឲ្យ​ឪពុក​វិញ ត្រូវ​ជនសង្ស័យ​២​នាក់​ឆក់​កាបូបស្ពាយ​ពី​កូនស្រី​បាន​សម្រេច បណ្តាល​ឲ្យ​ដួល​រង​របួស​បែក​មុខ​បែក​មាត់​កូនស្រី ចំណែក​ម្តាយ​មិន​មាន​រង​របួស​ទេ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​ប្រមាណ​ជា​១០០​ម៉ែត្រ ពី​ផែ​ថ្ម ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​មានឈ្មោះ​ឡា រ៉ា​នី ភេទ​ស្រី អាយុ​១៣​ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះជា​ម្តាយ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ជាមួយនឹង​កូនស្រី​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ប្រភេទ​កូ​ទា​ម៉ាក​ជី​ណូ ពណ៌​កាហ្វេ គោលបំណង​យក​អី​យក​ទៅ​ឲ្យ​ប្តី​របស់​គាត់​នៅ​តារាង​បាល់ទាត់​នៅ​ម្តុំ​ឬ​ស្សី​កែវ ខណៈ​ពេល​ដែល​ជិះ​ត្រឡប់​ចេញ​មក​វិញ បាន​ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​២០១៨ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​មក​ពីក្រោយ ហើយ​ធ្វើ​សកម្មភាព​ឆក់​ទាញ​កាបូប​កូនស្រី​របស់​គាត់​បាន​សម្រេច បណ្តាល​ឲ្យ​ដួល​ម៉ូតូ​រង​របួស​កូនស្រី​បែក​មុខ​បែក​មាត់ ចំណែក​ម្តាយ​មិន​មាន​រង​របួស​ទេ ដោយឡែក​ជនសង្ស័យ​វិញ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ភ្លាម​ៗ​នោះ​ដែល​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ជិត​កន្លែង​កើតហេតុ ។ នៅ​ក្នុង​កាបូប​របស់​ជន​រង​គ្រោះ​ដែល​ជនសង្ស័យ​ឆក់​យក​ទៅ​បាត់ ក្នុង​នោះ​មាន​តែ​ទូរស័ព្ទ​ដៃ​ម៉ាក​iPhone 6​មួយ​គ្រឿង ។
ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទៅ​ព្យាបាល​រួច​មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ក៏​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ