ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោស​ជប់​រួច ​បបួល​នាងនេះនោះ ត្រូវ​នាង​ធ្វើ​ស៊ី​ថែម

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​អត់​ស្រួលខ្លួន​ចូល​កោស​ជប់​និយាយ​ត្រូវរ៉ូវ​គ្នា​ជាមួយ​អ្នក​កោស​ជប់​រួម​ភេទ​រួច​ហើយ​បង់លុយ​កាក់​ជិះ​ម៉ូតូ​ចេញ​ទៅ​ចាក់​សាំង​ទើប​ដឹង​បាត់​លុយ​អស់​៨​ម៉ឺន​រៀល​បាន​ត្រឡប់​​មក​វិញ​សួរនាំ ស្ត្រី​ម៉ាស្សា​ប្រកែក​ថា មិន​បាន​យក​ទេ ទាល់តែ​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​ទើប​ព្រម​ឲ្យ​លុយ​គ្រប់​ចំនួន​វិញ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ទំនប់​កប់​ស្រូវ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​អត់​ស្រួលខ្លួន​ចូល​កោស​ជប់​និយាយ​ត្រូវរ៉ូវ​គ្នា​ជាមួយ​អ្នក​កោស​ជប់​រួម​ភេទ​រួច​ហើយ​បង់លុយ​កាក់​ជិះ​ម៉ូតូ​ចេញ​ទៅ​ចាក់​សាំង​ទើប​ដឹង​បាត់​លុយ​អស់​៨​ម៉ឺន​រៀល​បាន​ត្រឡប់​​មក​វិញ​សួរនាំ ស្ត្រី​ម៉ាស្សា​ប្រកែក​ថា មិន​បាន​យក​ទេ ទាល់តែ​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​ទើប​ព្រម​ឲ្យ​លុយ​គ្រប់​ចំនួន​វិញ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ទំនប់​កប់​ស្រូវ ភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សំដី​បុរស​ម្នាក់​ដែល​ជា​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​រូប​គាត់​មិនសូវ​ស្រួលខ្លួន​ក៏​បាន​ដាច់​ចិត្ត​ចូល​ទៅ​កោស​ជប់​នៅ​ហាង​ម៉ាស្សា​យីហោ​១៦៨ តំលៃ​៣​ដុល្លារ ខណៈ​ចូល​បន្ទប់​កោស​ជប់​ស្ត្រី​ម៉ាស្សា​បាន​ឲ្យ​គាត់​ដោះ​សំលៀក​បំពាក់​ព្យួរ​នៅ​ជញ្ជាំង​រួច​ឲ្យ​គាត់​ស្លៀក​កន្សែង​ហើយ​ឲ្យ​ដេក​ផ្កាប់មុខ​ដើម្បី​កោស​ជប់ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​កំពុង​តែ​ដេក​ផ្កាប់មុខ​កោស​ជប់​នោះ​ស្រាប់តែ​មាន​សម្លេង​គោះ​ទ្វារ​ហើយ​ស្ត្រី​ម៉ាស្សា​ខាងលើ​បាន​ដើរ​ចេញ​ទៅ​ហើយ​គាត់​មិន​បាន​ចាប់អារម្មណ​មើលទៅ​ស្ត្រី​ម៉ាស្សា​នោះ​ទេ គឺ​នៅ​តែ​ដេក​ផ្កាប់មុខ​ដដែល ។ បន្ទាប់​មក​ទើប​ស្ត្រី​ម៉ាស្សា​ចូល​មក​កោស​ជប់​បន្ត​ទៀត​បាន​គ្នា​ចុះឡើង​គាត់​ក៏​បាន​សួរ​ទៅ​ស្ត្រី​ម៉ាស្សា​ថា រួម​ភេទ​អត់? ស្ត្រី​ម៉ាស្សា​បាន​ឆ្លើយ​ថា រួម​ភេទ​តា​បង តែ​ថែមលុយ​ចំនួន​៦​ម៉ឺន​រៀល​ទៀត ពេល​នោះ​បុរស​ខាងលើ​បាន​សុំ​ចុះ​ត្រឹម​៥​ម៉ឺន​រៀល​ស្ត្រី​រូប​នោះ​ក៏​យល់ព្រម ។ ពេល​ដែល​កោស​ជប់​រួចរាល់​ហើយ​ក៏​បាន​បើក​ប្រតិបត្តិការ​បាន​សម្រេច​ហើយ​ក៏​បាន​ឲ្យ​លុយ​ទៅ​ស្ត្រី​ម៉ាស្សា​ដូច​ការ និយាយ​ចរចា​គ្នា ប៉ុន្តែ​ដោយ​មានចិត្ត​អាណិតអាសូរ​ក៏​បាន​ឲ្យ​នាង​ថែម​ចំនួន​៤​ពាន់​រៀល​ទៀត ។

បុរស​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ចប់​ការងារ​អស់ហើយ​គាត់​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ចាក់​សាំង​ស្រាប់តែ​ឃើញ​មាន​លុយ​នៅ​ក្នុង​កាបូប​តែ​៣​ម៉ឺន​រៀល​ដឹង​ថា បាត់​លុយ​អស់​៨​ម៉ឺន​រៀល ព្រោះ​លុយ​នៅ​ក្នុង​កាបូប​របស់​គាត់​មាន​ជាង​១០​ម៉ឺន​រៀល​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​សួរនាំ​ស្ត្រី​ម៉ាស្សា​ខាងលើ​វិញ តែ​ស្ត្រី​ម៉ាស្សា​នោះ​បាន​ប្រកែក​ថា មិន​បាន​យក​លុយ​ទេ គាត់​ក៏​ជិះ​ទៅ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ប៉ុន្តែ​សមត្ថកិច្ច​សួរនាំ​ដឹង​ថា មិនមែន​ជា​ទឹកដី​របស់​ខ្លួន​ក៏​បាន​ប្រាប់​ឲ្យ​ទៅ​ប៉ុស្តិ៍​នគរ​បាល​សំរោង​ក្រោម​វិញ ។

ពេល​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល​សំរោង​បាន​សួរនាំ​ដឹង​ថា ទីតាំង​ម៉ាស្សា​កោស​ជប់​ខាងលើ​នេះ​ប្រមាណ​​ជាង​មួយ​ខែ​មុន​នេះ​បាន​លួច​លុយ​ភ្ញៀវ​ចំនួន​៤៥០​ដុល្លារ​ម្តង​រួច​ហើយ ត្រូវ​ជន​រង​គ្រោះ​ប្តឹង​​សមត្ថកិច្ច​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ផ្ទះ​ម៉ាស្សា​នោះ​បាន​សង​ចំនួន​៣៥០​ដុល្លារ​វិញ ។

ដោយឡែក​ជន​រង​គ្រោះ​បាត់​លុយ​អស់​៨​ម៉ឺន​រៀល​ត្រូវ​បាន​សមត្ថកិច្ច​ជូន​ទៅ​កន្លែង​កើតហេតុ​ធ្វើការ​សួរនាំ​មុន​ដំបូង​ស្ត្រី​ម៉ាស្សា​បាន​ប្រកែក​ថា អត់​បាន​យក​ទេ តែ​ចុង​ក្រោយ​បាន​យល់ព្រម​សង​លុយ​ជន​រង​គ្រោះ​វិញ​ចំនួន​៨​ម៉ឺន​រៀល​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ