ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកល្បង​នាវា​ផ្ទុក​យន្តហោះ​ដំបូង​​កសាង​ដោយ​ខ្លួនឯង

5 ឆ្នាំ មុន

ប្រទេស​ចិន ​៖ ​នាវា​ផ្ទុក​យន្តហោះ​ដំបូង​កសាង​ដោយ​ចិន​ខ្លួនឯង​ទាំងស្រុង កាលពី​ថ្ងៃ​ទី​១៣ ​ឧសភា បាន​ចាក​ចេញពី​កំ​ពង​ផែ​របស់​ខ្លួន ​ដើម្បី​ធ្វើការ​សាកល្បង​ក្នុង​សមុទ្រ​។ នេះ​ជានា​វា​ផ្ទុក​យន្តហោះ​ទី​២ ​របស់​ចិន​។​ ការ​សាកល្បង​ក្នុង​សមុទ្រ​នឹង​អាច​ឲ្យ​ចិន​ពិនិត្យ​​មើល…

ប្រទេស​ចិន ​៖ ​នាវា​ផ្ទុក​យន្តហោះ​ដំបូង​កសាង​ដោយ​ចិន​ខ្លួនឯង​ទាំងស្រុង កាលពី​ថ្ងៃ​ទី​១៣ ​ឧសភា បាន​ចាក​ចេញពី​កំ​ពង​ផែ​របស់​ខ្លួន ​ដើម្បី​ធ្វើការ​សាកល្បង​ក្នុង​សមុទ្រ​។

នេះ​ជានា​វា​ផ្ទុក​យន្តហោះ​ទី​២ ​របស់​ចិន​។​ ការ​សាកល្បង​ក្នុង​សមុទ្រ​នឹង​អាច​ឲ្យ​ចិន​ពិនិត្យ​​មើល ពី​សុ​ក្រិត​ភាព​ និង​ស្ថេ​រ​ភាព​នៃ​ប្រព័ន្ធ​អគ្គិសនី​ ព្រមទាំង​ឧបករណ៍​ឯទៀត​ៗ​របស់​នាវា​ផ្ទុក​យន្តហោះ​នេះ​។​ ការ​កសាង​នាវា​ផ្ទុក​យន្តហោះ​ថ្មី​ចិន​ប្រព្រឹត្ត​ទៅ​តាម​កាល​បរិ​​ចេ្ឆ​ទ ដោយ​វា​អាច​ដាក់​បញ្ចូល​ទឹក​កាលពី​ខែមេសា ​ឆ្នាំ​២០១៧ រួច​ការ​សាកល្បង​គ្រឿង​​​ឧបករណ៍​ ព្រមទាំង​គ្រឿង​ម៉ា​ស៊ី​ន​បាន​បញ្ចប់ ដែល​ញ៉ាំ​ង​ឲ្យ​នាវា​នេះ​ត្រៀម​បំពេញ​បេសកកម្ម​សាង​ល្បង​ក្នុង​សមុទ្រ​។​នាវា​ផ្ទុក​យន្តហោះ​ចិន​ទី​២​នេះ ធំ​ជាង​នាវា​ផ្ទុក​យន្ត​ហោះ​ទី​១​។

កងទ័ព​ចិន​ចាត់ទុកជា​កម្លាំងយោធា​ធំ​ទី​២ ​លើ​ពិភពលោក​។​ ម​ហិ​ច្ឆិ​តា​នៃ​កម្មវិធី​ពង្រឹង​កម្លាំង​ជើង​ទឹក​របស់​ចិន ពិសេស​បំផុត​ដើម្បី​ធានា​ដល់​ការ​ត្រួតត្រា​របស់​ខ្លួន នៅ​សមុទ្រ​ចិន​​ខាងត្បូង ​និង​ខាងកើត​ដែល​មាន​ជម្លោះ​ជាមួយ វៀតណាម ហ្វ៊ី​លី​ពី​ន ម៉ា​ឡេ​ស៊ី និង​ជប៉ុន លើ​បណ្ដា​ប្រជុំ​កោះ​និង​កោះ​តូច​ៗ​ទាំងឡាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ