ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់! ឆេះ​ខ្ទេច​ ឆេះ​ខ្ទី ​ស្លា.ប់​យ៉ាងតិច​11​នាក់

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ប៉ូលិស​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​១១​នាក់​ស្លាប់​ហើយ​៤០​នាក់​​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​១៣​ ឧសភា ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រាប់បែក​នានា ក្នុងនោះ​មានការ​វាយប្រហារ​អត្តឃាត​មួយ​ប្រឆាំង​ព្រះ​វិហារ​គ្រឹ​ស្ត​ទាំងឡាយ នៅ​ទីក្រុង​ស៊ូ​រ៉ា​បា​យ៉ា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ប៉ូលិស​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​១១​នាក់​ស្លាប់​ហើយ​៤០​នាក់​​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​១៣​ ឧសភា ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រាប់បែក​នានា ក្នុងនោះ​មានការ​វាយប្រហារ​អត្តឃាត​មួយ​ប្រឆាំង​ព្រះ​វិហារ​គ្រឹ​ស្ត​ទាំងឡាយ នៅ​ទីក្រុង​ស៊ូ​រ៉ា​បា​យ៉ា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ​ជា​ប្រទេស អ៊ិ​ស្លា​ម​ មានប្រជាជន​ច្រើន​ជាងគេ​នៃ​ពិភពលោក ។

ប៉ូលិស​ក្រុង​ស៊ូ​រ៉ា​បា​យ៉ា ជាទី​ក្រុង​ធំ​ទី​២​ របស់​ឥណ្ឌូ​ណេ​ស៊ី ​នៅ​ភាគ​ខាងកើត​នៃ​កោះ​ជ្វា​បញ្ជាក់​ថា ការ​វាយប្រហារ​៣ ត្រូវ​បាន​ធ្វើ​ក្នុង​កន្លែង​៣​ផ្សេងគ្នា​ក្នុង​ចន្លោះ​ពេល​ត្រឹម​១០​នាទី ដោយ​ការ​បំផ្ទុះគ្រាប់បែក​លើក​ទី​១ ​កើត​មាន​នា​វេលា​ម៉ោង​៧​និង​៣០​នាទី​ម៉ោង​ក្នុង​ស្រុក ។ អ្នកនាំពាក្យ​ប៉ូលិស​មូលដ្ឋាន​ម្នាក់ លោក FRANS BARUNG MANGERA ថ្លែង​ថា មនុស្ស​១១​នាក់​ស្លាប់ ហើយ​៤០​នាក់​រង​របួស ។ លោក​បញ្ជាក់​ថា ​ប៉ូលិស២​​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​របួស ។

ការ​វាយប្រហារ​ទាំងនេះ​ដែល​ពុំ​មានការ​ប្រកាស​ទទួលខុសត្រូវ កើត​មាន​ប៉ុន្មាន​ថ្ងៃមុន​ពេល​ចាប់ផ្ដើម​រដូវ​បួស​រ៉ា​ម៉ា​ដាន​ក្នុង​ប្រទេស​នៅ​អា​ស៊ី​អា​គ្នេរ​នេះ ដែល​ស្ថិត​ក្នុង​ការ​ប្រកាស​​អាស​ន្ន​ខ្ពស់ ក្រោយ​ការ​វាយប្រហារ​នានា​រយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​ការ​វាយប្រហារមួយ​ចំនួន ជា​ស្នាដៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

រូបភាព​ផ្សាយ​តាម​បណ្ដា​សារព័ត៌មាន​នា​ថ្ងៃ​ទី​១៣​ឧសភា បង្ហាញ​សាកសព​មនុស្ស​ដេក​ដួល​នៅ​មុខមាត់​ទ្វារ​ព្រះ​វិហារ​កាតូលិក SANTA MARIA​នៅ​ក្រុង ស៊ូ​រ៉ា​បា​យ៉ា ។ ការ​វាយ​ប្រហារ​ទាំងនេះ​កើត​មាន​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ប៉ូលិសម្នាក់​និង​អ្នកទោស​ម្នាក់​ស្លាប់ ក្នុង​ការ​ប៉ះទង្គិច​គ្នា​នៅ​ឯ​ពន្ធនាគារ​មួយ​នា​ជាយក្រុង​ហ្សា​ការ​តា​។​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ទទួល​ខុសត្រូវ​លើ​ឧប្បត្តិ​ហេតុនេះ ប៉ុន្តែ​ប៉ូលិស​បដិសេធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ