ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​១៣​នាក់ របួស​៤០​នាក់​ តាម​ពិត​គឺជា​ស្នាដៃ​គ្រួសារ​តែ​មួយ

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ​៖ ​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​អត្តឃាត​មួ​យ​ចំនួន​ប្រឆាំង​ព្រះ​វិហា​រកា​តួ​លិ​ក​ទាំងឡាយ​នៅ​ទីក្រុង​ស៊ូ​រ៉ា​បា​យ៉ា ជាទី​ក្រុង​ធំ​ទី​២ ​របស់​ប្រទេសឥណ្ឌូ​ណេ​ស៊ី គឺ​ជា​ស្នាដៃ​មនុស្ស​គ្រួសារ​តែ​មួយ ទើប​វិល​មក​ពីស៊ី​រី ប៉ូលិស​រាយការណ៍​ថា ជន​អត្ត​ឃាត​​ម្នាក់​ជិះ​ម៉ូតូ បាន​ធ្វើ​ឲ្យ​ប៉ូលិស​ច្រើន​នាក់​រង​របួស​នៅ​មុខ​អគារ​មួយ​របស់​ប៉ូលិស…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ​៖ ​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​អត្តឃាត​មួ​យ​ចំនួន​ប្រឆាំង​ព្រះ​វិហា​រកា​តួ​លិ​ក​ទាំងឡាយ​នៅ​ទីក្រុង​ស៊ូ​រ៉ា​បា​យ៉ា ជាទី​ក្រុង​ធំ​ទី​២ ​របស់​ប្រទេសឥណ្ឌូ​ណេ​ស៊ី គឺ​ជា​ស្នាដៃ​មនុស្ស​គ្រួសារ​តែ​មួយ ទើប​វិល​មក​ពីស៊ី​រី ប៉ូលិស​រាយការណ៍​ថា ជន​អត្ត​ឃាត​​ម្នាក់​ជិះ​ម៉ូតូ បាន​ធ្វើ​ឲ្យ​ប៉ូលិស​ច្រើន​នាក់​រង​របួស​នៅ​មុខ​អគារ​មួយ​របស់​ប៉ូលិស កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ឧសភា​នៅ​ទីក្រុង​នេះ​ដែរ​។

ប្រមុខរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​ដែល​សន្យា​ពី​ការ​បង្កើត​ច្បាប់​ថ្មី​មួយ ប្រឆាំង​ភេរវកម្ម​ដើម្បី​តស៊ូ​ប្រឆាំង​​បណ្ដា​បណ្ដាញ​អ៊ិ​ស្លា​ម​និយម​ជ្រុល ថ្លែង​ថា ទាំងនោះ​ជា​អំពើ​ដ៏​កំសាក គួរ​ឲ្យ​ក្ដៅ​ក្រហាយ​និង​ព្រៃផ្សៃ​។

ការ​ផ្ទុះ​ថ្មី​កើត​មាន​នា​វេលា​ម៉ោង​៨​និង​៥០​នាទី​ម៉ោង​ក្នុងស្រុក នៅ​ចំណុច​ត្រួតពិនិត្យ​មួយ​ត្រង់​មុខ​អគារ​។ ​តាម​រូបភាព​កាមេរ៉ា​ត្រួតពិនិត្យ ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ឥណ្ឌូ​ណេ​ស៊ី គេ​ឃើញ​ម៉ូតូ​នោះ​មក​ដល់​ប៉ុស្តិ៍​ត្រួតពិនិត្យ ក្បែរ​រថយន្ត​មួយ​។​ ម៉ូតូ​បាន​ផ្ទុះ​ ខណៈ​បណ្ដា​ប៉ូលិស​ចូល​មក​ក្បែរ ​ហើយ​ប៉ូលិស​ច្រើន​នាក់​រង​របួស​។

កាលពី​ថ្ងៃ​ទី​១៣ ​ឧសភា​ ការ​វាយប្រហារ​អត្តឃាត​ប្រឆាំង​ព្រះ​វិហារ​កាតូលិក​៣ នៅ​ក្រុង ស៊ូ​រ៉ា​​បា​យ៉ា ប​ណ្ដា​ល​ឲ្យ​មនុស្ស​ស្លាប់​១៣​នាក់​ និង​របួស​៤០​នាក់​។​ ការ​វាយប្រហារ​ទាំង​នេះ​​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។

អាជ្ញាធរ​និយាយ​ថា​ ​ជន​អត្តឃាត​៦​នាក់​ប្រហែលជា​ស្ថិត​ក្នុង​គ្រួសារ​តែ​មួយ បាន​វាយ​ប្រហារ​ដោយ​គ្រឿងផ្ទុះ ប្រឆាំង​ព្រះ​វិហារ​គ្រឹ​ស្ត​ទាំង​៣​នេះ ​ពេល​កំពុង​មាន​ពិធី​សូត្រធម៌​។​

អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​ឥណ្ឌូ​ណេ​ស៊ីបញ្ជាក់​ថា ការ​វាយប្រហារ​ទាំងនេះ​ជា​ស្នាដៃ​បណ្ដា​​មនុស្ស​ក្នុង​គ្រួសារ​តែ​មួយ​។​ ឱ​ពុក ម្ដាយ ​និង​កូន​៤​នាក់​នៃ​គ្រួសារ​នេះ​ ទើប​វិល​ត្រឡប់​​មក​ពី​សុ​រី​។ ​ឱ​ពុក​បើករថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​ប្រឆាំង​ទ្ធា​រ​សំខាន់​នៃ​ព្រះ​វិហារ​មួយ រួច​ម្ដាយ​ និង​កូនស្រី​២​នាក់ ម្នាក់​មាន​អាយុ​១២​ឆ្នាំ ម្នាក់​ទៀត​អាយុ​៩​ឆ្នាំ វាយប្រហារ​ព្រះ​វិហារ​ទី​២​។​ កូនប្រុស​២​នាក់ ម្នាក់​អាយុ​១៨​ឆ្នាំ​ហើយ​ម្នាក់​ទៀត​អាយុ​១៦​ឆ្នាំ វាយ​ប្រហារ​​ព្រះ​វិហារ​ទី​៣ ដោយ​ប្រើ​ម៉ូតូ​១​គ្រឿង​ជាមួយ​គ្រឿងផ្ទុះ​ដាក់​ជុំវិញ​ជង្គង់​របស់​ពួក​គេ​៕

គួររំលឹកថា ៖

https://kohsantepheapdaily.com.kh/article/636868.html

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ