កម្មករលីស៊ីម៉ងត៍ចូលចិត្តរាំ និងប្រាក់ខែជូនម្ដាយទាំងអស់
សារព័ត៌មាន «China Xinhua News» របស់ចិនកាលពីពេលថ្មីៗកន្លងមកផ្សាយថា លោក ចាង ឆាវមីន ជាកម្មករលីស៊ីម៉ងត៍ អាយុ៤១ឆ្នាំ…
សារព័ត៌មាន «China Xinhua News» របស់ចិនកាលពីពេលថ្មីៗកន្លងមកផ្សាយថា លោក ចាង ឆាវមីន ជាកម្មករលីស៊ីម៉ងត៍ អាយុ៤១ឆ្នាំ…
សារព័ត៌មាន «China Xinhua News» របស់ចិនកាលពីពេលថ្មីៗកន្លងមកផ្សាយថា លោក ចាង ឆាវមីន ជាកម្មករលីស៊ីម៉ងត៍ អាយុ៤១ឆ្នាំ គ្មានប្រពន្ធ បានបម្រើការងារក្នុងមួយថ្ងៃជាង១០ម៉ោង ទទួលបានប្រាក់ឈ្នួលប្រហែលពី៩០០ទៅ១.២០០ដុល្លារក្នុងមួយខែ ដោយថ្ងៃខ្លះមានការហត់នឿយ លោកចាងក៏មានវិធីសាស្ត្ររំសាយអារម្មណ៍ដោយការរាំច្រៀង ដើម្បីភាពសប្បាយរីករាយ ។
ស្របពេលជាមួយគ្នានេះ បណ្ដាអ្នកសារព័ត៌មានបានរៀបរាប់ថា ការលីសែង គឺជាការងារប្រើកម្លាំង ហេតុអ្វីបានជាលោកចាងរាំច្រៀងបែបនេះ ? លោកចាងឆ្លើយថា កាលដើមឡើយគេជាមនុស្សចូលចិត្តការសប្បាយ និងជាមនុស្សពេលចិត្តរាំ នៅពេលល្ងាចត្រូវច្រៀងបណ្ដើរ និងរាំបណ្ដើរជារឿងមួយសម្រាប់ការកម្សាន្ត ។
លោកចាងបានបញ្ជាក់បន្តទៀតថា ប្រាក់ចំណូលរបស់ខ្លួនបានប្រគល់ជូនម្ដាយទាំងអស់ ព្រោះរូបគេគ្មានប្រពន្ធ និងជាកូនកតញូ ។ អ្នកដែលយល់ព្រមចាប់យកអាជីពនេះមានមិនច្រើនទេ ប៉ុន្តែរូបគេពេញចិត្ត ព្រោះជាមុខរបរប្រឡាក់ស៊ីម៉ងត៍ ហើយក៏ជាការងារប្រើកម្លាំង ៕
ចែករំលែកព័តមាននេះ