ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​! សម្តេច​តេ​ជោ ៖ សិស្ស​ប្រឡង​បាក់​ឌុ​ប​គ្រប់​និទ្ទេស​អាច​ប្រឡង​ចូល​សាលា​ពេទ្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​ពេ​ញេ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា​នេះ​ថា សិស្ស​ដែល​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ទាំងអស់​គ្រប់​និទ្ទេស​គួរ​ត្រូវ​បាន​អនុញាតិ​ឲ្យ​ប្រឡង​ចូល​រៀន​នៅ​សាលា​ពេទ្យ​ទាំងអស់ ព្រោះ​មិន​ប្រាកដ​អ្នក​ជាប់​និទ្ទេស​ផ្សេង​មិនមែន A,…

រាជធានី​ភ្នំ​ពេ​ញេ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា​នេះ​ថា សិស្ស​ដែល​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ទាំងអស់​គ្រប់​និទ្ទេស​គួរ​ត្រូវ​បាន​អនុញាតិ​ឲ្យ​ប្រឡង​ចូល​រៀន​នៅ​សាលា​ពេទ្យ​ទាំងអស់ ព្រោះ​មិន​ប្រាកដ​អ្នក​ជាប់​និទ្ទេស​ផ្សេង​មិនមែន A, B និង C អន់​នោះ​ទេ ។

ថ្លែង​នា​ឱកាស​អញ្ជើញ​ធ្វើ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ «​អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ​» ដែល​ទើប​កែ​លំអរ​ថ្មី ថ្ងៃ​ច័ន្ទ ទី​១៤ ឧសភា​នេះ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា សម្តេច​ពិតជា​ហត់នឿយ​ណាស់ មួយ​រយៈ​ដោយសារ តែ​សម្តេច​បាន​ដោះស្រាយ​ដូច​ជា​ច្រើន​ពេក​ហើយ ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ព្រោះ​ផុត​ពី​រឿង​មួយ​ដល់​រឿង​មួយទៀត​មិន​ចេះ​ឈប់ ខណៈ​រឿង​ខ្លះ​ត្រឹម​កម្រិត​ក្រសួង​ត្រូវ​ដោះស្រាយ​សោះ ។

ជាក់ស្តែង​ប៉ុន្មាន​ថ្ងៃមុន​នេះ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ទើបតែ​ដោះស្រាយ​បញ្ហា​សម​មូលនៃ​និស្សិត​ពេទ្យ​វេជ្ជបណ្ឌិត​ដែល​ប​ញ្ជួ​ន​ទៅ​បណ្តុះបណ្តាល​នៅ​ឯ​វៀតណាម​នោះ គឺ​នៅ​វៀតណាម​រៀន​ត្រឹមតែ​៦​ឆ្នាំ ហើយ​ក្លាយទៅជា​វេជ្ជបណ្ឌិត ឯ​នៅ​កម្ពុជា​រៀន គឺ​ត្រូវ​រៀន​ដល់​ទៅ​៨​ឆ្នាំ ។ ដែល​បញ្ហា​នេះ​ក្រុម​និស្សិត​រៀន​ចប់​ពី​ប្រទេស​វៀតណាម​បាន​ចូល​សរសេរ​ពេញ​ហ្វេ​ស​ប៊ុ​ក​របស់​នាយក​រដ្ឋមន្ត្រី​ស្នើ​សុំ​អន្តរាគមន៍ ក្រោយ​ពី​ក្រសួងសុខាភិបាល​មិន​ព្រម​ទទួលស្គាល់​សម​មូលនៃ​សញ្ញាប័ត្រ​ពី​ប្រទេស​វៀតណាម ដែល​ក្រសួង​ទាមទារ​ឲ្យ​ពួក​គេ​ត្រូវ​រៀន​ថែម ឬ​ទៅ​ធ្វើ តេស្ត​ជា​ថ្មី ។

សម្តេច​បាន​លើក​ជា​ចំណោទ​ថា ៖ «​បញ្ហា​ចោទ​នៅ​ត្រង់​ថា ចុះ​កាលពីមុន​ប៉ុន្មាន​ឆ្នាំ​មុន​នោះ វេជ្ជបណ្ឌិត​ដដែល​រៀន​នៅ​សាលា​វៀតណាម​ដដែល ចូល​មក​ម៉េច​ក៏​យើង​ទទួល​គេ​ជា​វេជ្ជបណ្ឌិត ។ ស្រាប់តែ​ឥឡូវនេះ​បែរជា​មិន​ទទួលស្គាល់​គេ​ជា​វេជ្ជបណ្ឌិត​ឲ្យ​គេ​ទៅ​រៀន​ថែម ឲ្យ​គេ​ទៅ​ធ្វើតេស្ត ។ អាហ្នឹង​បាន​ខ្ញុំ​សុំ​ឲ្យ​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង (​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​) ថ្ងៃក្រោយ​កុំ​រុញ​ឲ្យ​ខ្លោច កុំ​រោល​ឲ្យ​ឆៅ ។ មុន​ទទួលស្គាល់​ជា​វេជ្ជបណ្ឌិត​៦​ឆ្នាំ ទទួលស្គាល់​គេ​ជា​វេជ្ជបណ្ឌិត ដល់​ឥឡូវ​ស្រាប់តែ​សុខ​ៗ​ឈប់​ទទួលស្គាល់​ទៅ​» ។
សម្តេច​បញ្ជាក់​ថា នេះ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ព្រោះ​កន្លង​មក​អ្នក​ធ្លាប់​ទៅ​រៀន​នៅ​វៀតណាម​មុន​ៗ គឺ​រៀន​ត្រឹម​៦ ដូច​គ្នា ពេល​ចប់​ត្រឡប់​មក​ប្រទេស​ក៏​ត្រូវ​បាន​ទទួលស្គាល់ និង​បាន​ធ្វើ​ជា​វេជ្ជបណ្ឌិត និង​បាន​ធ្វើ​ជា​គ្រូបង្រៀន​បាន​ទៀត ម៉េច​ក៏​ឥឡូវ​ក្លាយជា​បញ្ហា ។ សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ថែម​ថា ៖ «​អ​ញ្ចឹ​ង​បាន​ថា ខ្ញុំ​មានការ​ហត់នឿយ​បន្តិច​អំពី​ការ​ខ្លះ រឿង​មិន​ចាំបាច់ ធ្វើ​ឲ្យ​ក្លាយទៅជា​រឿង​ចាំបាច់​» ។ គេ​ដោះស្រាយ​ជាមួយ​ក្រសួងសុខាភិបាល​មិន​បាន គេ​មក​សុំ​អន្តរាគមន៍​ជាមួយនឹង​នាយក​រដ្ឋមន្ត្រី ហើយ​សម្តេច​ក៏​ត្រូវ​ពិនិត្យ​មើល​អំពី​បញ្ហា​នេះ ។

សម្តេច​ក៏​ភ្ជាប់​បញ្ហា​មួយទៀត​ដែល​សិស្ស​ប្រឡង​បាក់​ឌុ​ប​ស្នើ​សុំ​ការ​ដោះស្រាយ​ពី​សម្តេច​ផង​ដែរ ពាក់ព័ន្ធ​ការ​តម្រូវ​ឲ្យ​សិស្ស​ប្រឡង​ជាប់​បាក់​ឌុ​ប​ជាប់​និទ្ទេស A, B និង​C ទើប​សាលា​ពេទ្យ ឲ្យ​ចូល​ប្រឡង​រៀន​សាលា​ពេទ្យ ដល់​និទ្ទេស D និង E អត់​យក​ទេ ។ សម្តេច​តេ​ជោ ហ៊ុន សែន​ក៏​ផ្តល់​ជា​អនុសាសន៍​ថា ៖ «​អ​ញ្ចឹ​ង​ទេ បាន​ខ្ញុំ​ទៅ​ដោះស្រាយ​បញ្ហា​ហ្នឹង​ទៀត ។ ចុះបើ​យក​ទាំងអស់​ទៅ​វា​ងាប់​អី0x017d7 អ​ញ្ចឹ​ង​បាន​ថា ពេល​ខ្លះ​ដូច​ជា​ហួសពេក ។ អស់លោក​មើល​តែ​ដើមឈើ​មួយ​ដើម​ៗ មិន​មើល​ព្រៃ​ទាំងមូល ឥត​បាន​ទេ ។ ខ្ញុំ​សុំ​ឲ្យ​អស់លោក​បើក​ទស្សនៈ​ឲ្យ​បាន​ធំ ទូលាយ​បន្តិច ។ កុំ​មើល​ឈើ​មួយ​ដើម​ៗ ត្រូវ​មើល​ព្រៃ​ទាំងមូល ។

ពេល​ខ្លះ​មិន​ប្រាកដ​ថា អា​និទ្ទេស A ឬ B វា​ពូកែ​ជាង​អា D និង E ទេ ។ ដោយសារ​តែ​អ​ញ្ចេះ អា​ថ្ងៃ​ប្រឡង​បាក់​ឌុ​ប​នោះ គឺជា​ថ្ងៃ​ដែល​គ្នា​ឥត​ស្រួលខ្លួន […] ឬ​ក៏​ការ​ភ្លេចភ្លាំង​ណាមួយ អ​ញ្ចឹ​ង​គ្នា​ឥត​បាន​ចូល​និទ្ទេស​ទាំង ៤ ទេ ។ អ​ញ្ចឹ​ង​ដាក់​យក​មក​ប្រឡង​មក​ដាក់​មក​ទាំងអស់​មក រួច​ហើយ ។ ឲ្យ​ប្រឡង​មក​អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​ជាប់​បាក់​ឌុ​ប កុំ​ចាំ​បែងចែក អា A ផ្សេង អា​B ផ្សេង អា​អី​ផ្សេង​» ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖ «​បង​ម៉​ម ប៊ុ​ន​ហេង​ស្រួល​ទេ ក៏​ប៉ុន្តែ​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មួយ​ចំនួន ដូច​ជា មិនសូវ​ស្រួល ។ ខ្ញុំ​ចេះ​តែ​សង្ស័យ […] សំខាន់​អា​រោល​ឲ្យ​ខ្លោច រុញ​ឲ្យ​ឆៅ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ណាស់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ