ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់អីនិយាយរឿងប្តី-ប្រពន្ធគាត់… ចប់ត្រឹម​វ៉ៃចំអា​អូនតូចបាត់មាត់​ឈឹង​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចិត្តធំ​ម្នាក់​​បាន​សន្លប់​បាត់ស្មារតី បន្ទាប់​ពី​មាន​ទំនាស់​គ្នា​បន្តិចបន្តួច​ជាមួយ​ប្រពន្ធ ស្រាប់តែ​លោត​ពីលើ​ជាន់​ទី​១​(ផ្ទះ​ជួល) ​ដែល​មាន​កម្ពស់​ប្រមាណ​៤​​ទៅ​៥​ម៉ែត្រ​ប៉ង​សម្លាប់​ខ្លួន ទោះបី​ប្រពន្ធ​និង​អ្នក​ជិតខាង​ខំ​ឃាត់​យ៉ាងណា​​ ក៏​មិន​ឈ្នះ​។ ទីបំផុត ​បុរស​នេះ​បាន​លោត​ចុះ​ក្រោម​ទាល់តែ​បាន…

រាជធានី​ភ្នំពេញ ៖ បុរស​ចិត្តធំ​ម្នាក់​​បាន​សន្លប់​បាត់ស្មារតី បន្ទាប់​ពី​មាន​ទំនាស់​គ្នា​បន្តិចបន្តួច​ជាមួយ​ប្រពន្ធ ស្រាប់តែ​លោត​ពីលើ​ជាន់​ទី​១​(ផ្ទះ​ជួល) ​ដែល​មាន​កម្ពស់​ប្រមាណ​៤​​ទៅ​៥​ម៉ែត្រ​ប៉ង​សម្លាប់​ខ្លួន ទោះបី​ប្រពន្ធ​និង​អ្នក​ជិតខាង​ខំ​ឃាត់​យ៉ាងណា​​ ក៏​មិន​ឈ្នះ​។ ទីបំផុត ​បុរស​នេះ​បាន​លោត​ចុះ​ក្រោម​ទាល់តែ​បាន ប៉ុន្តែ​ខណៈ​ពេល​លោត​ចុះ​មក​ភ្លាម​មិន​បាន​ដួល​ដេក​ភ្លាម​ៗ​នោះ​ទេ តែ​បន្តិច​ក្រោយមក ​ទើប​ចុក​ឆ្អល់​ក៏​ដួល​សន្លប់​ស្តូក ។

ប្រភព​បាន​បន្ត​ថា ពេល​ឃើញ​បែប​នេះ​ស្ត្រី​ជា​ប្រពន្ធ​ខឹង​ខ្លាំង​ណាស់​ បាន​ចុះ​មក​តាម​យក​ដុំឥដ្ឋ​វាយ​គូទ​​លោក​ប្ដី​ ដែល​កំពុង​ដេក​ដួល​នោះ​ ព្រោះ​ស្មានថា​ប្ដី​ធ្វើ​ពុត​ជា​ដួល​លេងសើច ប៉ុន្តែ​ពេល​វាយ​នោះ​ស្រាប់តែ​លោក​ប្ដី​ប្រែខ្លួន​ផ្ងារ​មក​វិញ​ បណ្ដាលឱ្យ​ដុំឥដ្ឋ​ត្រូវ​ចំ​ប្រដាប់​ភេទ​ប្រកាច់​រមួលខ្លួន​សន្លប់​ស្ដូកស្ដឹង​លែង​ដឹងខ្លួន​តែ​ម្ដង ។
ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្ដី​ឈ្មោះ ផា​ន់ ណា អាយុ​២៣​ឆ្នាំ ជា​កម្មករ​សំណង់ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ហ៊​ល សុ​ឃី​ម ហៅ​ឃី​ម អាយុ​២៦​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ។ អ្នក​ទាំង​២​មានកូន​ម្នាក់​ហើយ​ស្ត្រី​ជា​ប្រពន្ធ​ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​ផង​ដែរ ។ប្រភព​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ប្ដី​ប្រពន្ធ​មួយគូ​នេះ​បាន​ផឹក​សី​ុ​ជុំ​គ្នា​ជាមួយ​អ្នក​ជិតខាង​និង​សាច់ញាតិ​នៅ​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន ។ ប៉ុន្តែ​បុរស​ជា​ប្ដី​បាន​ក្រោក​មុន​និង​បាន​ហៅ​ប្រពន្ធ​ឲ្យ​ឈប់​ផឹក តែ​ប្រពន្ធ​មិន​ព្រម​ក្រោក​ចេញពី​វង់​ផឹក​ស៊ី​ឡើយ​។ ដោយ​ខឹង​ប្រពន្ធ​មិន​ព្រម​ឈប់​ផឹក ទើប​ប្ដី​មាត់ធំ​ដាក់​បង្ក​ឲ្យ​មានរឿង​ទំនាស់​គ្នា​កើតឡើង ហើយ​ប្ដី​បាន​ព្យាយាម​លោត​សម្លាប់​ខ្លួន​ពី​ជាន់​ទី​១ ដែល​ជា​ហេតុ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ផឹកស៊ី​ជាមួយ រួម​នឹង​ប្រពន្ធ​ចាប់​ឃាត់ តែ​ឃាត់​មិន​ឈ្នះ​ឡើយ ទីបំផុត​បុរស​នេះ​លោត​ចុះ​មក​ទាល់តែ​បាន ។

សាក្សី​បាន​និយាយ​ទៀត​ថា ពេល​បុរស​នោះ​លោត​ចុះ​មក​ភ្លាម​គាត់​មិន​បាន​ដួល​ដេក​នោះ​ឡើយ​គឺ​បាន​ធ្លាក់​មក​ឈរ​ធម្មតា ប៉ុន្តែ​បន្តិច​ក្រោយមក​ស្រាប់តែ​ដួល​ដេក​ផ្អៀងខ្លួន​ទៅ​លើ​ដី ពេល​ឃើញ​បែប​នេះ​ស្ត្រី​ជា​ប្រពន្ធ​ខឹង​ខ្លាំង​ណាស់​ក៏​បាន​រត់​ចុះ​ពី​ជាន់​ទី​១​តាម​ប្តី​មក​ក្រោម ។ ខណៈនោះ​នាង​ស្មានថា ប្ដី​ធ្វើ​ពុត​ជា​ដួល​បែប​លេងសើច​ក៏​បាន​រើស​យក​ដុំឥដ្ឋ​ទៅ​វាយ​គូទ​ប្ដី ដោយ​វាយ​លើក​ទី​១​ទី​២​អត់​អី​ទេ​។ លុះ​លើក​ទី​៣ លោក​ប្ដី​បាន​ប្រែខ្លួន​ដេក​ផ្ងារ​ស្រាប់តែ​ដុំឥដ្ឋ​ដែល​នាង​ជា​ប្រពន្ធ​កំពុង​យារ​វាយ​នោះ​ត្រូវ​ចំ​ប្រដាប់​ភេទ​ប្ដី​ប្រកាច់​សន្លប់​ស្ដូក​តែ​ម្ដង ។

ដោយឡែក ​ប្រភព​មួយទៀត​បាន​និយាយ​ចោទប្រកាន់​ស្ត្រី​ជា​ប្រពន្ធ​ថា ខណៈ​ពេល​មាន​ទំនាស់​គ្នា​នោះ​នាង​បាន​ច្រាន​ប្ដី​ទម្លាក់​ពីលើ​ផ្ទះ រួច​បាន​យក​ដុំឥដ្ឋ​ទៅ​វាយ​ចំ​ប្រដាប់​ភេទ​ប្តី​ថែម​ទៀត ទើប​បណ្ដាល​ឲ្យ​ប្ដី​សន្លប់​ស្ដូក​តែ​ម្ដង​ទៅ​។ ប៉ុន្តែ​នាង​ជា​ប្រពន្ធ​បាន​បដិសេធ​ថា នាង​មិន​បាន​ច្រាន​ប្ដី​ទេ គឺ​ប្ដី​លោត​ចុះ​មក​ដោយ​ខ្លួនឯង ហើយ​នាង​ឃាត់​មិន​ឈ្នះ​ប្ដី​ព្យាយាម​លោត​ទាល់តែ​បាន នាង​ខឹង​ខ្លាំង​ណាស់​ស្មាន​តែ​ប្ដី​ធ្វើ​ពុត​ក៏​រើស​ដុំឥដ្ឋ​វាយ​លេង តែ​ជា​អកុសល​បែរជា​ត្រូវ​ប្រដាប់​ភេទ​បែប​នេះ គ្មាន​ចេតនា​ទេ ។ បន្ទាប់​ពី​សាកសួរ​រួច សមត្ថកិច្ច​បាន​ដោះ​លែង​ស្ត្រី​នោះ​ឱ្យទៅ​មើល​ប្តី​នៅ​ឯ​មន្ទីរពេទ្យ​វិញ ៕

អត្ថបទសរសេរ ដោយ