ចិត្តសឿងមែន ! ទុកលុយ២លានយាន់ចោលក្នុងរង្គសាលព្រោះហេតុផលមិនគួរឱ្យជឿ


តាមប្រភពពីសារព័ត៌មាន «Shanghaiist»​ របស់​ចិន​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ២០១៨ បាន​ផ្សាយ​ថា ​ប៉ូលិស​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​បុគ្គលិក​ក្នុង​រង្គសាល​ម្នាក់ នៅ​ក្រុង​ហាង​ចូ​វ ប្រទេស​ចិន​បាន​ប្រទះ​ឃើញ​កាបូប​មួយ​ទុក​ចោល​នៅ​ក្នុង​ហាង ហើយ​ស្មានថា​អតិថិជន​ប្រហែល​ភ្លេច​កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ២០១៨ ។

នៅ​ពេល​បើក​មើល​មានការ​ភ្ញាក់ផ្អើល​ព្រោះ​ឃើញ​ប្រាក់​ពេញ​កាបូប ធ្វើ​ឲ្យ​អ្នកចាត់ការ​ទូទៅ​ក្នុង​រង្គសាល​ទូរស័ព្ទ​ហៅ​ប៉ូលិស​ទៅ​ទទួលយក ព្រោះ​មាន​ភ្ញៀវ​ភ្លេច ។ នៅ​ពេល​រាប់​លុយ​ឃើញ​ប្រហែល​២​លាន​យាន់ ឬ​ប្រហែល​៣​សែន​ដុល្លារ ។

ប៉ូលិស​បាន​យក​កាបូប​ទៅ​ប៉ុស្តិ៍ ហើយ​បន្ទាប់​មក​យុវជន​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ បាន​ទៅ​ប៉ុស្តិ៍​ជាមួយ​នារី​ម្នាក់​អាយុ​ប្រហែល​គ្នា រួម​ជាមួយ​បុគ្គលិក​ដែល​ឃើញ​កាបូប​នោះ​ផង ។ នៅ​ពេល​ប៉ូលិស​សួរនាំ​យុវជន​ជា​ម្ចាស់​កាបូប​ថា​យក​ប្រាក់​ច្រើន​បែប​នេះ​ចូល​រង្គសាល​ក្នុង​បំណង​អ្វី?

គេ​បាន​ឆ្លើយ​ថា ជា​ប្រាក់​ដែល​គេ​យក​ទៅ​ប្រគល់​ឲ្យ​អតីត​គូស្នេហ៍​សម្រាប់​ជា​ថ្លៃ​ឈប់​សេពគប់​គ្នា ប៉ុន្តែ​នាង​បាន​ទាមទារ​ដល់​ទៅ​៥​លាន​យាន់​ឯណោះ​។ ទោះជា​យ៉ាងណា​ក្តី​រូបគេ​មាន​តែ​២​លាន​យាន់​ទើប​ទុក​កាបូប​ចោល និង​ដើរ​ចេញពី​រង្គសាល​ដោយ​មិន​នឹក​ស្មានថា​នាង​ទទួលយក​ទេ ។

នារី​ជា​គូស្នេហ៍​បញ្ជាក់​ប្រាប់​ប៉ូលិស​ថា អ្វី​ដែល​គូស្នេហ៍​រៀបរាប់​គឺជា​ការណ៍​ពិត គេ​ប្រាប់​ថា​មាន​ប្រាក់់​តែ​២​លាន​យាន់ នៅ​ពេល​នាង​និយាយ​ថា​តិច​ពេក​គេ​ក៏​ដើរ​ចេញ​ដោយ​ទុក​កាបូប​ចោល​នៅ​ទីនោះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ