ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត… កូនប្រុសលោក​ស្នងការរងព្រៃវែង​ ជាប់ខ្នោះ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ​​ក្រោយ​ពី​យុវតី​រង​គ្រោះ​ ដែល​ជា​អនីតិជន​អាយុ​ទើបតែ​១៦​ឆ្នាំ​ បាន​​​ដាក់​ពាក្យ​​ប្តឹង​នៅ​អធិ​ការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា​នោះ លោក​ឧត្តម​សេនីយ៍ ស្រេង ជា…

ខេត្តព្រៃវែង ៖ ​​ក្រោយ​ពី​យុវតី​រង​គ្រោះ​ ដែល​ជា​អនីតិជន​អាយុ​ទើបតែ​១៦​ឆ្នាំ​ បាន​​​ដាក់​ពាក្យ​​ប្តឹង​នៅ​អធិ​ការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា​នោះ លោក​ឧត្តម​សេនីយ៍ ស្រេង ជា ស្នង​ការ​នគរបាល​ខេត្តបាន​បញ្ជា​ឱ្យ​នគរបាល​ស្រុក​ បើក​ការស៊ើបអង្កេត​យ៉ាង​ម៉ឺង​ម៉ាត់ រហូត​ឈាន​ទៅ​ដល់​ឃាត់​ខ្លួន​ ជនជាប់ចោទ​ឈ្មោះ ឌឹ​ម មក​រា អាយុ​៣៣​ឆ្នាំ ដែល​ជា​កូនប្រុស​របស់​លោកស្នងការ​រង ឌឹ​ម យ៉ា​រ៉ុ​ម នៅ​ថ្ងៃ​ទី​១០ ឧសភា ។ ជនរូ​ប​នេះ​ក៏​ជានាយ​ប៉ុស្តិ៍​ពាក់​ស័ក្តិ​២​ផង​ដែរ ។

ប្រភព​ពី​នគរបាល​ស្រុក​កំពង់ត្របែក​បានឱ្យដឹង​ថា ក្រោយ​ពី​ឃាត់ខ្លួន​រួច នគរបាល​ស្រុកក៏​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជនសង្ស័យ​ទៅសាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​១១ ខែឧសភា ។ លុះ​នៅ​ថ្ងៃ​ទី​១២ ខែឧសភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត លោក សាំង សេរី បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជនសង្ស័យ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត ដោយ​ជាប់ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស បង្ខាំង​មនុស្ស​ខុសច្បាប់​និង​សញ្ចារ​កម្ម ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ឌឹ​ម មក​រា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​រោង ឃុំ​ចាម ស្រុក​កំពង់​ត្របែក ជា​មន្ត្រី​នគរបាល​មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ទោ ត្រូវ​បាន​ក្រុម​គ្រួសារ​យុវតី​រង​គ្រោះ​ប្តឹង​ចោទ​ប្រកាន់​ថា បាន​ចាប់​នាង​បង្ខាំង​រំលោភ​សេពសន្ថវៈ​អស់​រយៈពេល​ជាង​៤​ខែ និង​បាន​រៀប​គម្រោង​លក់​នាង​ទៅ​ឱ្យ​បុរសផ្សេង ព្រមទាំង​គំរាម​បាញ់​សម្លាប់​ក្រុម​គ្រួសារ​នាង​ថែម​ទៀត​ផង ។

យោង​តាម​ពាក្យបណ្តឹង​របស់​យុវតី​រង​គ្រោះ​បាន​អះអាង​ថា កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុង​ពេល​ដែល​ឪពុក​ម្តាយ​នាង​មិន​នៅផ្ទះ ហើយ​នាង​នៅផ្ទះ​តែឯង លោក​ប៉ូលិស​ឈ្មោះ ឌឹ​ម មក​រា បាន​លួច​ឡើង​ទៅ​ចាប់​នាង​រំលោភ​ដល់​លើ​ផ្ទះ រហូត​បាន​សម្រេច ។ ពេល​នោះ​ប្អូន​របស់​នាង​ចូល​ទៅ​ទាន់ ធ្វើ​ឱ្យឈ្មោះ ឌឹ​ម មក​រាភ័យ​ក៏​លោត​តាម​ទ្វារ​ក្រោយ​រត់គេច​ខ្លួន​បាត់​ទៅ​។ លុះ​ស្អែក​ឡើង ឈ្មោះ​នេះ​បាន​ទូរស័ព្ទ​មក​គំរាម​នាង​មិន​ឱ្យ​ប្តឹងប្តល់​ទេ ហើយដោយ​ទ្រាំ​នឹង​ការ​គំរាម​នេះ​មិន​បាន រូប​នាង​ក៏​គេចខ្លួន​ទៅ​ធ្វើការ​នៅ​ក្រុង​បា​វិត​មួយ​រយៈ ។

នារី​រង​គ្រោះ​បាន​បញ្ជាក់​ទៀត​ថា មក​ដល់ខែមករា​ដើមឆ្នាំ​២០១៨ ជន​នេះ​ក៏​បាន​ទូរស័ព្ទ​គំរាម និង​បង្ខំ​នាង​ឱ្យ​ឡើង​ទៅ​ជួប​ខ្លួន​នៅ​ភ្នំពេញ រួច​ក៏​ចាប់​បង្ខាំង​នាង​ទុក​រំលោភ​សេពសន្ថវៈ​នៅ​ក្នុងផ្ទះសំណាក់​អស់​រយៈ​ពេល​​ជាង​៣​ខែ ។ បន្ទាប់​មក​ក៏​រៀប​គម្រោង​លក់​នាង​ទៅ​ឱ្យ​មិត្តភក្តិ​ទៀត នៅ​ដើម​ខែមេសា តែ​ត្រូវ​នាង​រត់​រួច​ត្រឡប់​មក​ស្រុកកំណើត​វិញ​ប្រាប់​ដំណើររឿង​នេះ​ដល់​ឪពុក​ម្តាយ ក៏​ដាក់​ពាក្យ​ប្តឹង​ទៅ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល និង​សាលា​ឃុំ តែ​គេ​មិន​រក​យុត្តិធម៌​ឱ្យ​ទេ បែរជា​ព្យាយាម​សម្របសម្រួល​ទៅ​វិញ ទើប​គ្រួសារ​នាង​អស់សង្ឃឹម​មិនដឹង​ប្តឹង​ទៅ​ខាង​ណា​ទៀត រហូត​ចុង​ក្រោយ​ក៏​សម្រេចចិត្ត​រាយការណ៍​ប្រាប់​អ្នក​សារព័ត៌មាន​សុំ​ឱ្យ​ជួយ​ចុះ​ផ្សាយ​តែ​ម្តង ។

ទោះបីជា​យ៉ាងនេះ​ក្តី មន្ត្រី​ប៉ូលិស​ដែល​រង​ការប្តឹង​ចោទប្រកាន់ លោក ឌឹ​ម មក​រា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា រូប​លោក​ពិតជា​មាន​ទំនាក់ទំនង​ជាមួយ​នារី​រង​គ្រោះ រហូត​ឈាន​ដល់​ទំនាក់ទំនង​ផ្លូវភេទ​មែន ប៉ុន្តែ​រូប​លោក​មិន​បាន​ចាប់រំលោភ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ គឺ​ពួក​លោក​ស្រឡាញ់​ព្រមព្រៀង​គ្នា​ទាំង​សងខាង ។ នៅ​អំឡុង​ដើមឆ្នាំ​២០១៨​នោះ នារី​ជាដើម​ចោទ​គឺ​ពិតជា​បាន​ទៅ​រស់នៅ​ឯ​ភ្នំពេញ​ជាមួយ​ខ្លួន​មែន តែ​គឺ​ខាង​ស្រី​ទៅ​តាម​លោក​ដោយ​ខ្លួនឯង ព្រោះ​ពេល​នោះ​លោក​ត្រូវ​ទៅ​រៀន​នៅ​ភ្នំពេញ ។ ក្រោយមក​នៅ​ដើម​ខែ​មេសា ពេល​ទំនាក់ទំនង​របស់​លោកនិង​នាង​បែក​ការណ៍​ដឹង​ដល់​ឪពុក​ម្តាយ​ខាង​ស្រី ឪពុក​ម្តាយ​ក៏​ហៅ​កូន​ត្រឡប់​​ទៅ​វិញ ហើយ​ក៏​ដាក់​ពាក្យ​ប្តឹង​តែ​ម្តង ៕ ​

អត្ថបទសរសេរ ដោយ