ខេត្តពោធិ៍សាត់ ៖ បុរស២នាក់ផឹកស្រាស្រវឹងដើរឡើងទ្រេតទ្រោតឃើញក្របីអ្នកស្រុកចងចោលស្រាយចំណងដឹកយកទៅលក់ពេលម្ចាស់តាមទាន់ក៏ប្តឹងប៉ូលិសឃាត់ខ្លួនទាំង២នាក់តែម្តង ។ ករណីចោរកម្មនេះប៉ូលិសឃាត់ខ្លួនបានកាលពីវេលាម៉ោង៧និង៤៤នាទីយប់ថ្ងៃទី៥ កុម្ភៈ ២០១៣ នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ។
ប៉ូលិសស្រុកភ្នំក្រវាញឱ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួន ១-ឈ្មោះសោម អង ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅភូមិផ្ទះរុង ឃុំផ្ទះរុង ២-ឈ្មោះហ៊ុម ហ៊ាន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិបោះពួយ ឃុំលាច ។ រីឯម្ចាស់ក្របីឈ្មោះហ៊ុន សុខហៃ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ជាមួយគ្នា ។
ម្ចាស់ក្របីឱ្យដឹងថា កាលពីថ្ងៃទី៥ កុម្ភៈ ២០១៣ ខ្លួនបានចងក្របីស៊ីស្មៅនៅចំការភូមិក្សេត្របុរី ឃុំសន្ទ្រែ រហូតដល់ម៉ោង៥និង៥៥នាទីល្ងាចទៅដឹកយកមកផ្ទះវិញ ស្រាប់តែមិនឃើញ ។ ភ្លាមៗនោះខ្លួនបានដើររកគ្រប់ទីកន្លែងមិនឃើញសោះ ហើយបានប្តឹងទៅសមត្ថកិច្ចឱ្យជួយចាត់វិធានការស៊ើបអង្កេត ស្រាប់តែវេលាម់ោង៧និង៥៥នាទីយប់ឃើញបុរស២នាក់កំពុងផឹកនៅភូមិវាលវង់ ឃុំរកា ដំណើរទ្រេតទ្រោតថែមទាំងមានស្ពាយឪទឹនស្រាជាប់នឹងខ្លួនទៀតផង សមត្ថកិច្ចក៏ហៅសួរនាំទើបដឹងរឿងតែម្តង ៕
ចែករំលែកព័តមាននេះ