ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​បន្ទប់ APARTMENT មួយកន្លែង​

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទប់ APARTMENT យីហោ ស្រី​មុំ សាន់ រាយ​ន៍ មួយ​កន្លែង បណ្តាលមកពី​​ម្ចាស់​បន្ទប់​បើក​ម៉ាស៊ីនកំដៅ​នំ​ចោល…

រាជធានី​ភ្នំពេញ ៖ បន្ទប់ APARTMENT យីហោ ស្រី​មុំ សាន់ រាយ​ន៍ មួយ​កន្លែង បណ្តាលមកពី​​ម្ចាស់​បន្ទប់​បើក​ម៉ាស៊ីនកំដៅ​នំ​ចោល ហើយ​ភ្លេច​បិទ​ម៉ាស៊ីន រួច​ហើយ​នាំ​គ្នា​ចេញ​ទៅ​ក្រៅ​បាត់ ទើប​បង្ក​អោយ​មាន​អគ្គី​ភ័យ​កើតឡើង ​ហើយ​ត្រូវ​បាន​​ក្រុម​រថយន្ត​ពន្លត់អគ្គីភ័យ​ជួយ​ពន្លត់​ទាន់​ពេលវេលា ។ ហេតុការណ៍​នេះ​បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​ថ្ងៃ​១៣ ខែឧសភា ឆ្នាំ​២០១៨ ​នៅ​ក្នុង APARTMENT យីហោ ស្រី​មុំ សាន់ រាយ​ន៍ ជាន់​ទី​៨ បន្ទប់​លេខ​៨០១  ស្ថិត​ក្នុង​ក្រុម​៨ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

 

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​អ្នកខ្លះ​ធ្វើ​ដំណើរ​តាម​ផ្លូវ និង​អ្នកខ្លះ​ទៀត​អង្គុយ​នៅ​ក្នុងផ្ទះ ពេល​នោះ​ក៍​ស្រាប់តែ​ឃើញ​ផ្សែងហុយ​ខ្មួលខ្មាញ់​ចេញពី​បង្អួច APARTMENT ជាន់​ទី​៨ តែ​មិនដឹង​ថា​បន្ទប់​លេខ​ប៉ុន្មាន​នោះ​ទេ ពេល​នោះ​ដែរ​​ពួក​គាត់​បាន​នាំ​គ្នា​ស្រែក​ឆោឡោ​ឡើង​ថា មាន​ភ្លើង​ឆេះ​ៗ រហូត​ភ្ញាក់ផ្អើល​ដល់​សន្តិសុខ និង​អ្នក​រស់នៅ​ក្នុង APARTMENT នាំ​គ្នា​ផ្អើល​រត់​ចេញ​មក​ក្រៅ ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ដឹង​ថា​មាន​ភ្លើង​ឆេះ​បាន​១៥​នាទី​ក្រោយមក ឃើញ​មាន​រថយន្ត​ពន្លត់​អ​គី្គ​ភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​បាន​ចេញ​ទៅ​ជួយ​អន្តរាគមន៍​ចំនួន​៤​គ្រឿង តែ​ដោយសារ​អាគារ​នោះ​ខ្ពស់​ពេក ពិបាក​រាយ​ទុយោ​បាញ់​ទឹក​ទើប​កម្លាំង​ពន្លត់​អ​គី្គ​ភ័យ​បាន​នាំ​គ្នា​រត់ឡើង​ទៅ​ដល់​បន្ទប់​កើតហេតុ​ដែល​មាន​ភ្លើង​ឆាបឆេះ រួច​ហើយក៍​នាំ​គ្នា​ទាញ​ទុយោ​ទឹក​របស់​អាគារ​ខាងលើ ដែល​គេ​ត​ទុក​ពន្លត់អគ្គីភ័យ​ដែល​មាន​ស្រាប់ ក៏​បាន​នាំ​គ្នា​បាញ់​ពន្លត់​១៥​ទា​ទី ទើប​ធ្វើ​អោយ​ភ្លើង​រលត់​អស់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ដដែល ។

ចំពោះ​ករណី​នេះ​ដែរ បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ពន្លត់​អ​គី្គ​ភ័យ​បានអោយ​ដឹង​ថា ការ​ឆាបឆេះ​នេះ គឺ​មក​ពី​ម្ចាស់​បន្ទប់​ដែល​ជា​ជនជាតិ​បរទេស​បាន​បើក​ម៉ាស៊ីនកំដៅ​នំ ហើយ​ទុល​ចោល មិន​បាន​បិទ​ម៉ាស៊ីន ហើយ​ម្ចាស់​បន្ទប់​នាំ​គ្នា​ចេញ​ទៅ​ក្រៅ​បាត់​អស់ ទើប​ធ្វើ​ឱ្យ​ម៉ាស៊ីនកំដៅ​នំ​ឆេះ​ចេញ​ជា​អណ្តាតភ្លើង​តែ​ម្តង ។

ចំពោះ​ហេតុការណ៍​នេះ​ដែរ គឺ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ គឺ​គ្រាន់តែ​ខូចខាត ម៉ាស៊ីនកំដៅ​នំ​អស់​មួយ​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ