ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋមន្ត្រី​​ហាម​មិន​ឲ្យ​ចាក​ចេញពី​ប្រទេស

7 ឆ្នាំ មុន

​ប្រទេស​ម៉ា​ឡេ​ស៊ី ​៖ ​ក្រោយ​ការ​វិល​ត្រឡប់​មក​កាន់​អំណាច​វិញ ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោក​មហា​ធៀរ​មហា​ម៉ា​ដ​ ជា​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី នាយក​រដ្ឋមន្ត្រី​ចប់​អាណត្តិ លោក​ណា​ជីប​រ៉ា​ហ្សា​ក់ ដែល​ជាប់​ទាក់ទិន​នឹង​រឿងអាស្រូវ​ពង្វាង​យក​មូលនិធិ ហើយ​សង្ស័យ​ថា ​ប៉ង​គេចខ្លួន…

​ប្រទេស​ម៉ា​ឡេ​ស៊ី ​៖ ​ក្រោយ​ការ​វិល​ត្រឡប់​មក​កាន់​អំណាច​វិញ ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោក​មហា​ធៀរ​មហា​ម៉ា​ដ​ ជា​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី នាយក​រដ្ឋមន្ត្រី​ចប់​អាណត្តិ លោក​ណា​ជីប​រ៉ា​ហ្សា​ក់ ដែល​ជាប់​ទាក់ទិន​នឹង​រឿងអាស្រូវ​ពង្វាង​យក​មូលនិធិ ហើយ​សង្ស័យ​ថា ​ប៉ង​គេចខ្លួន កាលពី​ថ្ងៃ​ទី​១២​ ឧសភា​ ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចាក​ចេញពី​ប្រទេស​។

មនុស្ស​ជា​ច្រើន​សិប​នាក់​ដែល​មាន​កំហឹង​បាន​លើកគ្នា​ទៅ​កាន់​ព្រ​លាន​យន្តហោះ​មួយ​នៃ​​រាជធានី គូ​ឡា​ឡាំ​ពួរ ក្រោយ​ពាក្យ​ចចាមអារ៉ាម​តាម​បណ្ដាញ​សង្គម​ដែល​ថា លោក​ណា​ជីប ​មាន​បំណង​ឡើង​យន្តហោះ​ទៅ​កាន់​ឥណ្ឌូ​ណេ​ស៊ី រួម​ជាមួយ​ភរិយា​លោកស្រី ROSMAH MANSOR​ ដែល​ល្បី​ថា ​ចូល​ចិត្ត​ធ្វើ​ដំណើរ​ចាយប្រាក់​យ៉ាងច្រើន ហើយ​ចូល​ចិត្ត​ប្រមូល​កាបូបដៃ​ល្អ​ៗ​ដាក់​ក្នុងផ្ទះ​ធំ​ៗ ។ មនុស្ស​ទាំងនេះ​នាំ​គ្នា​ត្រួតពិនិត្យ​បណ្ដា​រថយន្ត​​ទៅ​កាន់​ព្រ​លាន​យន្តហោះ​ ដោយ​ជុំវិញ​ពួក​គេ​មាន​ដាក់​ពង្រាយ​កងកម្លាំង​ប៉ូលិស​។

លោក​ណា​ជីប​រ៉ា​ហ្សា​ក់ កូន​ប្រុស​ម្នាក់​របស់​ស្ថាបនិក​ម៉ា​ឡេ​ស៊ី​មួយ​រូប ចាប់តាំងពី​ឆ្នាំ​២០១៥​មក ជួប​ប្រទះ​នឹង​រឿងអាស្រូវ​ពង្វាង​យក​ប្រាក់​ពី​បណ្ដា​មូលនិធិ​នៃ​គម្រោង 1MALAYSIA DEVELOMENT BERHAD​ហៅ​កាត់​ថា​1MDB​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក​មហា​ធៀរ​ ដែល​វិល​មក​កាន់​អំណាច​វិញ ១៥​ឆ្នាំ​ក្រោយ​ការ​ចាកចេញ ទទួលស្គាល់​ថា​ ខ្ញុំ​ពិតជា​រារាំង​លោក​ណា​ជីប​មិន​ឲ្យ​ចាក​ចេញពី​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ